Cairo Dock បាន​ផ្សាយ​ចេញនូវ​កំណែ​ទី ២.៣.០

រូបភាព៖ WebUpd8

គឺ​ជា​របារ​ម៉ឺនុយ​ដ៏​ទាន់​សម័យ​មួយ ដែល​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ លីនុច ដូច​ទៅ​នឹង Docky និង Avant ផង​ដែរ។ របស់​របរ​ដែល​មាន​ក្នុង Cairo Dock ស្រាប់ៗ​នោះ មាន​ដូច​ជា៖

  • កន្លែង​ផ្ដល់​ដំណឹង (Notification Area)
  • ល្បឿន​បណ្ដាញ (Netspeed)
  • ឧបករណ៍​ត្រួត​ពិនិត្យ​បណ្ដាញ (Network monitor)
  • ឧបករណ៍​គ្រង់​គ្រង​ថាមពល (Power Manager)
  • អាកាស​ធាតុ សីតុណ្ហភាព
  • ឧបករណ៍​ត្រួត​ពិនិត្យ​ប្រព័ន្ធ
  • ទ្រនិច​បង្ហាញ​បន្ទះ​វាយ​អក្សរ (Keyboard indicator)
  • ស្ថានីយ​បញ្ជា (Terminal)
  • និង​ជា​ច្រើន​ផ្សេង​ទៀត

រូបភាព៖ WebUpd8

 

នៅ​ពេល​ថ្មីៗ​នេះ Cairo Dock បាន​ផ្សាយ​ចេញ​នូវ​កំណែ​ទី ២.៣.០ ដែល​ជា​កំណែ​ថ្មី​ភ្ជាប់​មក​ជាមួយ​នឹង​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន​ទៀត​ដូច​ជា៖

  • System-Monitor ជា​លក្ខណៈ​ពិសេស​មួយ​ដែល​អ្នក​អាច​ត្រួត​ពិនិត្យ​នូវ សីតុណ្ហភាព​CPU និង ល្បឿន​កង្ហារ
  • មាន​នូវ Applet ថ្មីៗ​ដូច​ជា៖ Transmission, Deluge, MintMenu, Translator, Quote of the day, ។ល។ ដែល​អ្នក​អាច​ទាញ​យក​បាន​នៅ ទី​នេះ។ ដើម្បី​ដំឡើង​គ្រាន់​តែ​ទាញ​អូស​តំណ​ភ្ជាប់​នៃ​ឈ្មោះ Applet ទៅ​ដាក់​ក្នុង​របារ Cairo Dock នោះ​ការ​ដំឡើង​នឹង​ចាប់​ផ្ដើម។
  • Applet ភ្ជាប់​ចេញ (logout) នឹង​ធ្វើ​ការ​រំលឹក​ដាស់​តឿន​អ្នក នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ (restart)
  • និង​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន​ផ្សេង​ទៀត

រូបភាព៖ WebUpd8

របៀប​ដំឡើង Cairo Dock នៅ​ក្នុង

ដើម្បី​ដំឡើង Cairo Dock នៅ​ក្នុង Ubuntu នោះ​សូម​អនុវត្ត​តាម​ការ​ពាក្យ​បញ្ជា​ខាង​ក្រោម។ សូម​បើក​ស្ថានីយ​បញ្ជា (Terminal) រួច​វាយ៖

sudo add-apt-repository ppa:cairo-dock-team/ppa

sudo apt-get update

sudo apt-get install cairo-dock

សូម​ឲ្យ​មាន​ភាព​ទាន់​សម័យ​នៃ Ubuntu របស់​អ្នក​ជាមួយ​នឹង Cairo Dock។ រាល់​ថ្ងៃ​នេះ​ខ្ញុំ​ក៏​ប្រើ​វា​ដែរ :)

ដក​ស្រង់​ចេញ​ពី៖ http://feedproxy.google.com/~r/webupd8/~3/F7Lc1wQPbtw/cairo-dock-230-released-with-new.html