តាម​ដាន RSS របស់​គេហទំព័រ​នានា​ ជាមួយ Google Reader

RSS ពាក្យ​ពេញ​គឺ Rich Site Summary ដែល​ជា​ព័ត៌មាន​សង្ខេប​នៃ​អត្ថបទ​នានា​នៅ​ក្នុង​គេហទំព័រ​ណា​មួយ។ នៅ​ក្នុង​គេហទំព័រ​និមួយៗ តែង​មាន RSS ដើម្បី​ឲ្យ​អ្នក​ទស្សនា​ងាយ​ធ្វើ​ការ​តាម​ដាន។ RSS វា​ជា​កូដ​រញ៉េរញ៉ៃ​ តែ​ដើម្បី​អាន​វា​បាន​លុះ​ត្រា​តែ​យើង​មាន​កម្មវិធី​សម្រាប់​បម្លែង​វា។ ដូច​គេហទំព័រ​នេះ​ជា​ដើម សូម​ចូល៖ http://it4ug.net/feed/rss/។ កម្មវិធី​សម្រាប់​បម្លែង RSS ឲ្យ​ងាយ​មើល​មាន​ជា​ច្រើន ដូច​ជា​កម្មវិធី​បន្ថែម​សម្រាប់ WordPress, Joomla! និង​កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ទៀត។ តែ​នៅ​ពេល​នេះ​ខ្ញុំ​សូម​លើក​យក ដែល​វា​គឺ​ជា​កម្មវិធី​វិប​មួយ ហើយ​ក៏​ជា​សេវាកម្ម​របស់​ក្រុម​ហ៊ុន Google។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បម្លែង និង អាន​អត្ថបទ​នានា​ដែល​ដក​ចេញ​ពី​គេហទំព័រ​ណា​មួយ ដោយ​ប្រើ RSS។ ដើម្បី​ប្រើ​សេវា​កម្ម​នេះ​បាន លុះ​ត្រា​តែ​អ្នក​មាន​គណនី Gmail សិន។

របៀប​ប្រើ

១. សូម​បើក​អាសយដ្ឋាន៖ http://google.com/reader ហើយ​សូម​ភ្ជាប់​ចូល (login) ដោយ​ប្រើ​គណនី Gmail របស់​អ្នក។

២. ក្រោយ​ពី​ភ្ជាប់​ចូល​ហើយ លោក​អ្នក​នឹង​ទទួល​បាន​ផ្ទាំង​មួយ ដូច​រូប​ខាង​ក្រោម

៣. ដើម្បី​តាម​ដាន និង​អាន RSS របស់​គេហទំព័រ​ណា​មួយ​នោះ សូម​ចុច​លើប៊ូតុង “Add a subscription” បន្ទាប់​មក​វាយ​អាសយដ្ឋាន​នៅ​ក្នុង​ប្រឡោះ​នោះ

៤. ក្រោយ​ពី​បំពេញ​រួច វា​នឹង​បង្ហាញ​បញ្ជី​អាសយដ្ឋាន​ដែល​អ្នក​តាម​ដាន នៅ​ក្នុង​របារ​ខាង​ឆ្វេង​នោះ​ហើយ

៥. ពេល​នោះ​អ្នក​អាច​អាន​នូវ RSS ដែល​អ្នក​បាន​តាម​ដាន ដោយ​ចុច​លើ​ឈ្មោះ​គេហទំព័រ​នៅ​ក្នុង​របារ​ខាង​ឆ្វេង

Google Reader មាន​ផល​ប្រយោជន៍​ដូច​ជា៖ ជួយ​សន្សំ​ទំហំ​ប្រើ​ប្រាស់ (space)អ៊ីនធឺណិត ព្រោះ​យើង​តាម​ដាន​ព័ត៌មាន​ដោយ​មិន​បាច់​បើក​គេហទំព័រ​ផ្ទាល់​ទេ ចាំ​ឃើញ​ចំណង​ជើង​ណា​ចាប់​អារម្មណ៍ ចុច​ទៅ​វា​នឹង​នាំ​យើង​ទៅ​កាន់​ទំព័រ​នៃ​អត្ថបទ​ដែល​យើង​ចាប់​អារម្មណ៍​នោះ​ហើយ, ល្បឿន​លឿន​ក្នុង​ការ​តាម​ដាន, ងាយ​ស្រួល​ប្រើ និង​ផ្សេងៗ​ជា​ច្រើន​ទៀត។

ខ្ញុំ​ក៏​ប្រើ​វា​ដើម្បី​តាម​ដាន​អត្ថបទ​នៅ​ក្នុង​គេហទំព័រ​នានា​ផង​ដែរ។ 🙂