កម្មវិធី សារត្រា​ខ្មែរ

សារត្រាជាកម្មវិធីកុំព្យូទ័រមួយប្រភេទដែល បានបង្កើតឡើងមានគំរូតាម Microsoft Notepad ។ នេះគឺ សារត្រាកំណែ 1.0.0.1 ជាកម្មវិធី សារត្រាដែលបានធ្វើកំណែជាលើកដំបូង។ អ្នកបានស្គាល់រួចមកហើយ ពីសារត្រាកំណែ 1.0.0.0 វាជាកម្មវិធីមួយ ដែលបាន បង្កើតឡើងក្រោមទម្រង់ជាភាសាខ្មែរសុទ្ធសាត ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជា ភាសាខ្មែរ ។ ឥលួវនេះយើងមកជួបគ្នាសារជាថ្មីជាមួយសារត្រាកំណែ លើកដំបូង 1.0.0.1 ។ សារត្រាកំណែនេះ នឹងកាន់តែផ្តល់ភាពងាយ ស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកចូលចិត្តប្រើប្រាស់ប្រភេទឯកសារសំងាត់ ។ សារត្រាបានប្រើប្រាស់ Unicode ជា ស្តង់ដារនៃអក្សរ និង Microsoft Windows ជាទីតាំងដំណើរការ ។ ជាមួយសារត្រាកំណែនេះលោកអ្នក នឹងកាន់តែ រីករាយ និងចូលចិត្តជាមួយ ភាពបើកចំហរបស់វា ពោលគឺ សារត្រាផ្តល់ភាពចំហចំពោះការកែច្នៃ និងផ្លាស់ប្តូរភាសាទៅតាមអ្វី ដែល អ្នកត្រូវការ ។ សារត្រាបានផ្តល់នូវ ប្រភេទឯកសារ ទិន្នន័យមួយ ជាប្រភេទភាសា (*.lag) ដែលអាចឱ្យអ្នកប្រើបើកមើល បានដោយផ្ទាល់ជាមួយ សារត្រា ឫក៏ Ms Notepad ហើយចូលទៅកែប្រែ Property របស់ឯកសារ ដោយប្តូរភាសា ឫទិន្នន័យ ផ្សេងៗទៀត ។ ជាមួយឯកសារភាសាថ្មីនេះ អ្នក​ប្រើ​អាច​បញ្ចូល​នូវ​ភាសា​របស់​ខ្លួន​ទៅ​ក្នុង​សារត្រា​ដោយ​វាយ​ជា Unicode ផ្លាស់ប្តូរ Property របស់សារត្រា អ្វីដែលជាពិសេសនោះ លោកអ្នកអាចបង្កើត ប្រភេទឯកសារថ្មី ផ្ទាល់ខ្លួនរបស់លោកអ្នក បាន ដោយប្រើលេខកូដពិសេសផ្ទាល់ខ្លួន ។ តាមរយៈលេខកូដពិសេសរបស់លោកអ្នក សារត្រា នឹងប្រើប្រាស់ប្រព័ន្ធបម្លែង Transposition Encryption ផ្លាស់ប្តូរឯកសាររបស់លោកអ្នក ទៅតាមលេខកូដពិសេសនោះ ដោយមិន ឱ្យមានផលប៉ះពាល់ ដល់​ទិន្នន័យ​ឯកសារ​របស់​លោក​អ្នក​ឡើយ ដូច្នេះ​លោក​អ្នក នឹងទទួលបាននូវប្រភេទ ឯកសារថ្មីមួយដែលអាចប្រើប្រាស់ សំរាប់ខ្លួនអ្នកតែម្នាក់ប៉ុណ្ណោះ។ សារត្រាកំណែ 1.0.0.1 ថ្មីនេះ អ្នកប្រើ អាចប្រើប្រាស់បានដោយងាយ ជាឧបករណ៍ដើម្បី កែសម្រួលឯកសារប្រភេទជា HTML សម្រាប់គេហទំព័រផងដែរ ព្រោះ សារត្រា បានប្រើប្រាស់បច្ចេកទេសរក្សាទុកឯកសារ តាមទម្រង់ដើម និង សាមញ្ញបំផុត ដែលមិនបណ្តាលឲ្យមានការលេចឡើងនៃ Characters ពិសេស ឫក៏ខូចខាតដល់ ឯកសារ ( HTML ) របស់លោកអ្នកនោះឡើយ ។ ជាមួយកំណែ 1.0.0.1 នេះ បានផុសឡើយនូវមុខងារ ថ្មីៗក្នុងការបើក និងរក្សាទុកឯកសារជាច្រើន។ ដោយសារ សារត្រាបានស្វែងយល់នូវការលំបាកមួយចំនួន សារត្រាក៏បានបន្ថែមនូវ ប្រព័ន្ធ Encoding វាជាមុខងារថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើអាចបើក ឫ រក្សាទុកឯកសារជាលេខកូដ ANSI, ASCII, UTF32,  UTF7, UTF8, Unicode និង Unicode big endian ។ សារត្រា ជាកម្មវិធីមួយ ដែលត្រូវបានសរសេរឡើងដោយបម្រុងប្រយ័ត្ន  ខ្ពស់ និង ផ្អែកទៅលើ ល័ក្ខណ៍ជាសំខាន់ដែលមិនអាចបណ្តាលមាន ការលេចឡើងនូវ សារខូចខាតនោះទេ។ ដោយសារ សារត្រា ឈរលើសុវត្ថិភាពកុំព្យូទ័រជាចម្បង បានធ្វើឱ្យ អ្នកប្រើប្រាស់អាចទុកចិត្ត ទៅលើសមត្ថភាព និងជំនាញរបស់  សារត្រា យ៉ាងពិតប្រាកដ។ វាមានភាពច្បាស់លាស់ ទៅលើការត្រួតពិនិត្យ ឯកសារថា ពិតជាបានរក្សាទុករួចរាល់ ហើយ  នឹងមិនអាចបណ្តាលឱ្យអ្នកប្រើ មានការដាច់រហែក ឬ បាត់បងឯកសារ នៅពេលរក្សាទុក នោះទេ។ សារត្រាកំណែ 1.0.0.1 នេះមានភាពច្បាស់លាស់ជាមួយដំណើរការនៅលើ OS របស់ Microsoft ដោយសារត្រាយល់ពីផលលំបាករបស់អ្នកប្រើ ក្នុងការដំឡើងច្រើនដង សារត្រាបានរួមបញ្ចូល Microsoft .Net Framework 2.0 ទៅក្នុង ឯកសារទិន្នន័យសម្រាប់ដំឡើងរួច ជាស្រេច។ […]

ជាមួយ សារត្រា កំណែ ១.០.០.១ នេះ តើមានអ្វីថ្មី?

ជាមួយសារត្រាកំណែថ្មីនេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន៖

  • ការបើក ឫ រក្សាទុកឯកសារ ជាមួយអក្សរសម្ងាត់ប្រភេទជា ANSI, ASCII, UTF32,  UTF7, UTF8, Unicode និង Unicode big endian។
  • ការបើកចំហនៃ ការផ្លាស់ប្តូរ និងបង្កើតភាសាផ្ទាល់ខ្លួនរបស់អ្នក ជាមួយសារត្រា។
  • ការបង្កើតប្រភេទឯកសារផ្ទាល់ខ្លួនរ​បស់អ្នក ជាមួយឯកសារភាសា។
  • ការប្រើប្រាស់ Interface ក្នុងទម្រង់ជា Visual Style។
  • ការបន្ថែមនូវប្រភេទ ឯកសារ ស្តង់ដាររបស់សារត្រាមួយ គឺ Satra Documents (*.sdoc)។
  • ការកំណត់ប្រព័ន្ធប្រតិបត្តិការ កាន់តែច្បាស់លាស់។
  • Appended writer មុខងារ ឯកសាររក្សាទុកបន្ថែម។
  • Transparency ភាពថ្លាឆ្វង់នៃសារត្រា។
  • ព្រមទាំង កំណែប្រែមួយចំនួន ដែលឈរលើសុវត្ថិភាពកុំព្យូទ័រជាចម្បង ជាច្រើនទៀត។

តើសារត្រា កំណត់ប្រព័ន្ធប្រតិបត្តិការ កាន់តែច្បាស់លាស់យ៉ាងដូចម្តេច?

ជាមួយសារត្រាកំណែនេះ គឺត្រូវបានកំណត់ក្នុងការដំណើរការជាមួយ Ms Windows,  ចំពោះ Ms .Net Framework វិញ សារត្រាបានបញ្ចូលទៅក្នុង ឯកសារដំឡើងរួចជាស្រេច អ្នកប្រើគ្រាន់តែមាន ឯកសារដំឡើង របស់សារត្រាគឺ អាចដំណើរការដំឡើងកម្មវិធីបានហើយ។ ឯកសារដំឡើង នឹងធ្វើការត្រួតពិនិត្យកុំព្យូទ័ររបស់អ្នក ទៅលើ Ms .Net Framework 2.0, WINDOWS 95, WINDOWS NT4, WINDOWS UPDATE, API Call, Windows 2000 SP3, Windows SP2, WINDOWS 95, SYSTEM 95/ME, IE VERSION, ADMIN. ហើយនឹងធ្វើដំណើរការ បំពេញ ចំនុចខ្វះខាតក្នុងការដំណើរការជាមួយ កម្មវិធី សារត្រា ដោយស្វ័យប្រវត្ត។

ដក​ស្រង់​ចេញ​ពី៖ http://driver-tc.webs.com/satrakhmer.htm

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់៖ http://driver-tc.webs.com/satrakhmer.htm