រក្សា​ផ្ទាំង​ទាញ​យក​របស់ Firefox កុំ​ឲ្យ​លោត​ចេញ​មក​ក្រៅ

នៅ​ពេល​នេះ យើង​អាច​គ្រប់​គ្រង​ការ​ទាញ​យក ដោយ​មិន​បាច់​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​លោត​ចេញ​ទេ គឺ​យើង​អាច​គ្រប់​គ្រង​បាន​នៅ​ក្នុង​ទំព័រ​មួយ​ដែល​បាន​មក​ពី​ការ​ដំឡើង​កម្មវិធី​បន្ថែម។ ការ​ដំឡើង​ពិត​ជា​មាន​ភាព​ងាយ​ស្រួល។

១. សូម​បើក​កម្មវិធី ហើយ​ចូល​ទៅ​ក្នុង​ទំព័រ ទាញ​យក កម្មវិធី​បន្ថែម (addon) បន្ទាប់​មក​សូម​ស្វែង​រក​កម្មវិធី​បន្ថែម​មួយ​មាន​ឈ្មោះ​ថា៖ Download in Tab (កម្មវិធី​បន្ថែម​នេះ ដំណើរ​ការ​ចាប់​ពី 2.0 ឡើង​ទៅ)

២. ក្រោយ​ពី​ដំឡើង​រួច​សូម​ចុច​លើ​ម៉ឺនុយ Tools ឬ ប៊ូតុង Firefox (សម្រាប់ Firefox 4) ហើយ​រើស​យក​ពាក្យ Downloads ពេល​នោះ​យើង​នឹង​ចូល​ទៅ​ក្នុង​ទំព័រ​គ្រប់​គ្រង​ការ​ទាញ​យក​ឯកសារ​ហើយ។ (ផ្លូវ​កាត់៖ ctrl+shift+j)

ឬ ទាញ​យក​កម្មវិធី​បន្ថែម​ឈ្មោះ Downloads in Tab