នេះគ្រាន់តែគន្លឹះមួយ ដែលអាចឲ្យលោកអ្នកងាយស្រួលស្វែងរកជំនាន់នៃ Windows របស់អ្នក។ វាមិនមែនជាគន្លឹះសំខាន់នោះទេ គ្រាន់តែជារបៀបតូចមួយប៉ុណ្ណោះ។ ដើម្បីបង្ហាញដូចរូបខាងលើនោះ សូមអនុវត្តតាមលំនាំខាងក្រោម៖
១. សូមបើក regedit
២. សូមបើកថត HKEY_CURRENT_USER រួចចុចលើថត Control Panel បន្ទាប់មកចុចលើថត Desktop ហើយចុចពីរដង registry ឈ្មោះ PaintDesktopVersion
៣. នោះនឹងលេចចេញផ្ទាំងមួយមក។ សូមប្ដូរតម្លៃ (value) ទៅ 1
៤. ចាប់ផ្ដើមកុំព្យូទ័រឡើងវិញ លោកអ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម
ប្រសិនបើអ្នកចង់លាក់វាវិញ គ្រាន់តែប្ដូរតម្លៃពី 1 ទៅ 0 វិញជាការស្រេច។
ដកស្រង់ចេញពី៖ http://www.howtogeek.com/58298/stupid-geek-tricks-how-to-display-the-windows-version-on-the-desktop/



