GetDeb.net

.net គឺ​ជា​គេហទំព័រ​មួយ​ដែល​ផ្ដល់​នូវ​រាល់​​កូដ​បើក​ចំហ និង ​ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ ។ ហើយ​ទី​នោះ​ក៏​ជា​ទី​តាំង​ផ្ទុក (Repository) មួយ​ផង​ដែរ។ ហើយ​នៅ​ទី​នោះ​មាន​នូវ​កម្មវិធី​ល្អៗ​ជា​ច្រើន ដូច​ជា៖

  • ផ្នែក​អ៊ីនធឺណិត
  • ផ្នែក​រចនា​រូប​ភាព
  • ផ្នែកការ​អប់​រំ
  • ផ្នែក​សោតទស្សន៍
  • ផ្នែក​ការិយាល័យ រដ្ឋបាល
  • ផ្នែក​បង្កើត​កម្មវិធី​កុំព្យូទ័រ
  • ផ្នែក​វិទ្យសាស្ត្រ
  • ឧបករណ៍​ផ្សេងៗ
  • ផ្នែក​វីដេអូ

ហើយ​រាល់​កម្មវិធី​នៅ​ទី​នោះ មាន​រៀប​ចំ​សម្រាប់​កំណែ​នៃ Ubuntu និមួយៗ (ចាប់​ពី ៩.១០ ឡើង​ទៅ)។ ហើយ​យើង​ក៏​អាច​ធ្វើ​ការ​ដំឡើង​កម្មវិធី​ពី​គេហទំព័រ GetDeb.net តាម​រយៈ PPAs ក្នុង​មជ្ឈមណ្ឌល​កម្មវិធី​របស់ Ubuntu បាន​ផង​ដែរ។ ដូច្នេះ​យើង​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល​ដោយ​មិន​បាច់​បើក​គេហទំព័រ​នេះ​ទៀត​ទេ គឺ​គ្រាន​តែ​បើក​មជ្ឈមណ្ឌល​កម្មវិធី​របស់ Ubuntuមក កម្មវិធី​ដែល​មាន​នៅ​ក្នុង GetDeb.net នឹង​បង្ហាញ​នៅ​ក្នុង​នោះ។

សង្ឃឹម​ថា លោក​អ្នក​នឹង​ស្វែង​រក​បាន​នូវ​កម្មវិធី​ដែល​លោក​អ្នក​ចង់​បាន នៅ​ទី​នោះ។ 🙂