Calculator ឧបករណ៍​គិត​លេខ និង បម្លែង នៅ​លើ Google Chrome

Calculator គឺ​ជា​​បន្ថែម​មួយ ដែល​មាន​សារៈ​ប្រយោជន៍​ណាស់។ ហើយ​វា​ដំណើរ​ការ​នៅ​លើ ។ Calculator ក៏​មាន​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ផង​ដែរ​ដូច​ជា៖

  • ស្គាល់​នូវ​អនុគមន៍​ដូច​ជា៖ sin(x), cos(x), sqrt(x), tan(x) ។ល។ និង​អនុគមន៍​ខ្លី/ផ្លូវ​កាត់ ដូច​ជា៖ a^b, a!, #a, a%b ។ ហើយ​យើង​ក៏​អាច​សរសេរ​អនុគមន៍​ផ្ទាល់​ខ្លួន​បាន​ផង​ដែរ JavaScript។ (មើល​រូប​ទី២)
  • ប្រើ​ដោយ​មិន​បាច់​មាន​អ៊ីនធឺណិត។
  • អាច​ធ្វើការ​បម្លែង​រូបិយវត្ថុ (ប្ដូរ​ប្រាក់) ច្រើន​ជាង​១៤០​រូបិយវត្ថុ។ ដែល​ក្នុង​នោះ​ក៏​មាន​ប្រាក់​រៀល​ខ្មែរ​ផង​ដែរ។ (មើល​រូប​ទី១)
  • អាច​ធ្វើ​ការ​បម្លែង ប្រវែង, ផ្ទៃ​ក្រលា, ល្បឿន, សីតុណ្ហភាព, ទម្ងន់, មាឌ, ម៉ោង, អនុភាព, ថាមពល, សម្ពាធ, និង រូបិយវត្ថុ។ (មើល​រួប​ទី១)
  • ការ​គិត​លេខ​រហ័ស ដោយ​ការ​វាយ “calc [ប្រធាន​គណនា]” នៅ​ក្នុង​របារ​អាសយដ្ឋាន ពេល​នោះ​ចម្លើយ​នឹង​ធ្លាក់​បង្ហាញ​នៅ​ខាង​ក្រោម។ (មើល​រូប​ទី៣)
  • ។ល។

ការបម្លែងរូបិយវត្ថុ (រូបទី១)

(រូបទី២)

 

(រូបទី៣)

យើង​អាច​ទាញ​យក​វា​បាន​តាម៖ https://chrome.google.com/webstore/detail/liglcienpnkhdajdfmnpbgmpjglonipe#