របៀប​បើក​ដំណើរ​ការ ការ​រារាំង​ឯកសារ Flash នៅ​ក្នុង Google Chrome ប្រកប​ដោយ​សុវត្ថិភាព

រូបភាព៖ How-To Geek

នេះ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ នៅ​ពេល​បើក​គេហទំព័រ​ដែល​ផ្ទុក​ទៅ​ដោយ​ឯកសារ Flash ជា​ច្រើន។ ការ​រារាំង​នេះ គឺ​ចង់​សម្ដៅ​ទៅ​លើ​ការ​មិន​បង្ហាញ​នូវ​ឯកសារ​ទាំង​នោះ លុះ​ត្រាតែ​យើង​ចុច​លើ​វា​ទើប​វា​បង្ហាញ។ ដូច្នេះ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ និង ចង់​ប្រើ​មធ្យោបាយ​នេះ សូម​អនុវត្តិ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ៖

១. ជា​ដំបូង​សូម​បើក​កម្មវិធី

២. បន្ទាប់​មក​សូម​វាយ about:flags ទៅ​ក្នុង​របារ​អាសយដ្ឋាន

៣. សូម​រក​មើល​នូវ​ពាក្យ Click to play ហើយ​ចុច​បើក​ដំណើរ​ការ (Enable) វា

រូបភាព៖ How-To Geek

៤. បន្ទាប់​មក​សូម​ចាប់​ផ្ដើម​កម្មវិធី​ឡើង​វិញ ដោយ​រំកិល​ទៅ​បាត​ក្រោម​នៃ​ទំព័រ about:flags នឹង​ឃើញ​ប៊ូតុង​មួយ ដើម្បី​ចុច​ចាប់​ផ្ដើម​ឡើង​វិញ

៥. បន្ទាប់​មកពី​ចាប់​ផ្ដើម​ឡើង​វិញ​ហើយ សូម​ចូល Tools -> Options ឬ អាច​វាយ chrome://settings នៅ​ក្នុង​របារ​អាសយដ្ឋាន ហើយ​ចុច​លើ ​Under the Hood

រូបភាព៖ How-To Geek

៦. ចុច​លើ​ប៊ូតុង Content settings… បន្ទាប់​មក​រក​មើល​ពាក្យ Click to play នៅ​ក្នុង​ផ្នែក Plug-ins ហើយ​ចុច​រើស​យក​វា

រូបភាព៖ How-To Geek

៧. នៅ​ពេល​បើក​គេហទំព័រ​ដែល​មាន​ផ្ទុក​ឯកសារ Flash យើង​នឹង​ឃើញ​នូវ​រូប​មួយ​នៅ​ផ្នែក​ខាង​ស្ដាំ ក្នុង​របារ​អាសយដ្ឋាន សម្រាប់​ធ្វើ​ការ​កំណត់​នានា ដូច​ជា​ការ​ឲ្យ​ដំណើរ​ការ​គ្រប់​ឯកសារ Flash ក្នុង​គេហទំព័រ​ដែល​យើង​កំពុង​បើក ឬ បន្ត​ឲ្យ​រារាំង​ឯកសារ Flash នៅ​ក្នុង​គេហទំព័រ​ដែល​យើង​កំពុង​បើក

រូបភាព៖ How-To Geek

ដក​ស្រង់​ចេញ​ពី៖ www.howtogeek.com/58058/how-to-enable-flashblock-in-chrome-and-make-it-5000-more-secure/