Skype កំណែ 2.2 Beta សម្រាប់​លីនុច

 

រូបភាព៖ OMGUbuntu!

អីយ៉ា! រង់​ចាំ​យូរ​មក​ហើយ​ទើប​តែ​ចេញ​នូវ​កំណែ​ថ្មី​នេះ។ នៅ​ក្នុង​កំណែ​ថ្មី​នេះ បាន​បង្កើន​នូវ​គុណ​ភាព​សម្លេង, រូបភាព​វីដេអូ, ការ​និយាយ​ទូរស័ព្ទ​បាន​ច្រើន (multiple call) ដូច​នៅ​ពេល​អ្នក​កំពុង​តែ​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​នរណា​ម្នាក់ ស្រាប់​តែ​មាន​ការ​ហៅ​ចូល​ថ្មី​មក ដូច្នេះ​យើង​ក៏​អាច​លើក​ការ​ហៅ​ចូល​នោះ​ក៏​បាន​ដែរ, ឬ យើង​អាច​ផ្អាក​ការ​ហៅ​ទី​១ ហើយ​លើក​ការ​ហៅ​ទី២, ឬ អាច​ឲ្យ​ការ​ហៅ​ទី២ ចូល​និយាយ​ជាមួយ​នឹង​ការ​ហៅ​ទី១​បាន​ផង​ដែរ។