បង្កើត​ឯកសារ PDF ចេញ​ពី​ទំព័រ​វែប ជាមួយ Joliprint

Joliprint គឺ​ជា​កម្មវិធី​វែប​មួយ ដែល​អ្នក​អាច​ប្រើ​វា​ដើម្បី​បម្លែង​ទំព័រ​វែប​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត ទៅ​ជា​ឯកសារ pdf បាន​ភ្លាមៗ ហើយ​លោក​អ្នក​ក៏​អាច​ចែក​រំលែក​ឯកសារ​នោះ​បាន​ផង​ដែរ ទៅ​តាម , Twitter ជា​ដើម។ ចំណែក​​ឯការ​បម្លែង​វិញ ពិត​ជា​ងាយ​ស្រួល​មែន​ទែន។ មុន​ដំបូង​សូម​ចូល​ទៅ​ក្នុង http://joliprint.com/ បន្ទាប់​មក​សូម​អូស​ប៊ូតុង​ក្នុង​គំនូស​ក្រហម ទៅ​ដាក់​ក្នុង​របារ​កំណត់​ចំណាំ (Bookmark)។

ពេល​អូស​ដាក់​អី​រួច​ហើយ សូម​សាក​ល្បង​បើក​ទំព័រ​ណា​មួយ​ដែល​អ្នក​ចូល​ចិត្ត បន្ទាប់​មក​ចុច​លើ​កំណត់​ចំណាំ​នោះ មួយ​សន្ទុះ​ក្រោយ​មកនឹង​ចេញ Joliprint មក ហើយ​វា​នឹង​ធ្វើ​ការ​បម្លែង​ឲ្យ​អ្នក​ភ្លាមៗ​តែ​ម្ដង។

តែ កម្មវិធី​មួយនេះ មិន​ស្គាល់​យូនីកូដ​ខ្មែរ​នោះ​ទេ ប្រសិន​បើ​យូនីកូដ​អង់គ្លេស​វិញ គឺ​ដើរ​ស្រួល​ណាស់។