របៀប​ធ្វើ​ឲ្យ Firefox4 មាន​រូបរាង​ដូច Firefox3

ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ពេញ​ចិត្ត​និង​ទម្លាប់​ប្រើ 3 ជាង​នោះ មិន​បាច់​លុប​ 4 ចោល​ទេ។ គ្រាន់​តែ​អនុវត្ត​តាម​ខាង​ក្រោម​នេះ អ្នក​នឹង​ទទួល​បាន​រូប​រាង FF3 សម្រាប់ FF4 របស់​អ្នក​ហើយ។ សូម​អនុវត្ត​តាម​លំនាំ​ខាង​ក្រោម៖

ចំណុច​ចាប់​ផ្ដើម៖

  • ផ្លាស់​ប្ដូរ​ទីតាំងរបារ URL ទៅ​នៅ​ពី​លើ បន្ទះ​ផ្ទាំង (Tab)
  • យក​មក​វិញ​នូវ​របារ​ម៉ឺនុយ
  • យក​មក​វិញ​នូវ​បន្ទះ​កំណត់​ចំណាំ (Bookmark)
  • រៀប​ចំ​ឡើង​វិញ​នូវ​បន្ទះ​អាសយដ្ឋាន
  • យក​មក​វិញ​នូវ​របារ កម្មវិធី​បន្ថែម/ស្ថានភាព

កំណត់​សណ្ឋាន​ផ្នែក​ខាង​លើ

ដំបូង​ត្រូវ​ផ្លាស់​ប្ដូរ​ទី​តាំង​របារ URL ទៅ​នៅ​ពី​លើ​បន្ទះ​ផ្ទាំង និង បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​របារ​ម៉ឺនុយ។

ផ្លាស់​ប្ដូរ​របារ URL ទៅ​លើ

ដោយ​គ្រាន់​តែ​ដោះ​ជម្រើស Tabs on Top ចេញ​ជា​ការ​ស្រេច

យក​មក​វិញ​នូវ​របារ​ម៉ឺនុយ

សូម​ចុច​ជ្រើស​រើស​យក Menu Bar

យក​មក​វិញ​នូវ របារ​កត់​ចំណាំ

សូម​ចុច​ជ្រើស​យក Bookmarks Toolbar

យក​មក​វិញ​នូវ របារ​កម្មវិធី​បន្ថែម/ស្ថានភាព

សូម​ចុច​ជ្រើស​យក Add-on Bar

រៀប​ចំ​បន្ទះ​អាសយដ្ឋាន​ឡើង​វិញ

សូម​ចុច​ជ្រើស​យក Customize…

យើង​មិន​ត្រូវ​ការ​បន្ថែម​ប៊ូតុង​ផ្សេងៗ​ទៀត​នោះ​ទេ គឺ​គ្រាន់​តែ​អូស​ទាញប៊ូតុង Home, Refresh, Stop ទៅ​ដាក់​នៅ​ខាង​ដើម​វិញ ដែល​ជា​ទីតាំង​ចាស់​នៅ​ក្នុង FF3។

បន្ទាប់​ពី​ផ្លាស់​ប្ដូរ​រួច​ហើយ សូម​ចុច​លើ​ប៊ូតុង Done ។

កំណត់​សណ្ឋាន​ផ្នែក​ខាង​ក្រោម

ក្រោយ​ពី បើក​ដំណើរ​ការ​របារ កម្មវិធី​បន្ថែម/ស្ថានភាព រួច​មក វា​មិន​ទាន់​បាន​ដំណើរ​ការ​ដូច​ទៅ​នឹង FF3 នោះ​ទេ។ ឧទាហរណ៍​ពេល​យើង​ដាក់​ចង្អុល​លើ​តំណ​ភ្ជាប់​ណាមួយ វានឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បន្ទះ​លេច​ឡើង​មួយ (popup) ហើយ​មិន​បាន​បង្ហាញ​ក្នុង​របារ កម្មវិធី​បន្ថែម/ស្ថានភាព នោះ​ទេ។ ដូច្នេះ​យើង​ត្រូវ​ប្រើ​កម្មវិធីបន្ថែម​មួយ​ឈ្មោះ Status-4-Evar ដែល​អាច​ទាញ​យក​បាន​តាម​រយៈ​ទំព័រ​ដំឡើង កម្មវិធី​បន្ថែម ឬ​ទាញ​យក​តាម​នេះ៖ https://addons.mozilla.org/en-us/firefox/addon/status-4-evar/ ។

ក្រោយ​ពី​ដំឡើង​រួច សូម​ចុច​លើ Tools -> Add-ons ហើយ​ចុច​លើ​រូប​ពណ៌​ខៀវ​មួយ។ បន្ទាប់​មក​ទៀត​សូម​ចុច​លើ​កម្មវិធី Status-4-Evar ហើយ​ចុច​លើ​ប៊ូតុង Option។

ពេល​នោះ​ផ្ទាំង​កំណត់​បាន​លេច​ឡើង​មក​ហើយ សូម​ចុច​លើ​ផ្ទាំង Progress ហើយ​ដោះ​ជម្រើស Show progress in the location bar ចេញ។

បន្ទាប់​ពី​នេះ សូម​ចុច​លើ​ផ្តាំង Download ហើយ​រើស​យក Both នៅ​ក្នុង​ជម្រើស Download status button text ។

បន្ទាប់​មក​សូម​ចុច Ok ដើម្បី​អនុវត្ត​ជម្រើស​របស់​អ្នក។

លទ្ធផល​គឺ​បង្ហាញ​ដូច​ខាង​ក្រោម​នេះ៖

សូម​រីករាយ​ជាមួយ​នឹង​អត្ថបទ​នេះ!

ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/58035/how-to-make-firefox-4-look-like-firefox-3/