pykhmer.org

Pyខ្មែរ ជា​ក្រុម​អ្នក​ប្រើ​ប្រាស់​ភាសា ផាយថុន នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កើត​បាន​យូរ​គួរ​សម​ដែរ​ហើយ។ គេហទំព័រ pykhmer.org គឺ​ជា​គេហទំព័រ​ផ្ទាល់​របស់​ក្រុម ដែល​នៅ​ទី​នោះ​មាន​អត្ថបទ​ល្អៗ​ដូច​ជា៖

  • មេរៀន​អំពី​ភាសា​ផាយថុន
  • វេទិកា​ពិភាក្សា
  • ទ្រឹស្ដី
  • លំហាត់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​អ្វី​អំពី​ភាសា ផាយថុន លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​វេទិកា​នៅ​ទី​នោះ ដើម្បី​សួរ​សំនួរ​របស់​អ្នក បន្ទាប់​មក​សមាជិក​នៅ​ក្នុង​ក្រុម នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា និង​បក​ស្រាយ​ចម្ងល់​របស់​អ្នក។ ផាយថុន ពុំ​សូវ​មាន​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា, តែ​នៅ​ប៉ែក​អឺរ៉ុប​វិញ គឺ​គេ​ពេញ​និយម​នឹង​ភាសា​នេះណាស់ ក៏​ដោយ​សារ​តែ​ភាសា​នេះ មាន​លក្ខណៈ​ងាយ​ស្រួល​រៀន, មាន​សណ្ដាប់​ធ្នាប់, កំណត់​កូដ​និមួយៗ បាន​ជាក់​លាក់​ល្អ។ នៅ​ពេល​បច្ចុប្បន្ន ផាយថុន មាន​កំណែ​២ ដែល​កំណែ​ទាំង​ពីរ​នោះ មាន​លក្ខណៈ​សរសេរ​និង​ប្រើ​ប្រាស់​ខុស​គ្នា គឺ ២.៧ និង ៣.១។ កំណែ ២.៧ ត្រូវ​បាន​អ្នក​អភិវឌ្ឍ​កម្មវិធី​នានា ណែនាំ​ឲ្យ​ប្រើ​ក្នុង​ការ​បង្កើត​កម្មវិធី។

លោក​អ្នក​អាច​ទាញ​យក​សៀវភៅ​រៀន ផាយថុន ជា​ភាសា​ខ្មែរ​បាន​ផង​ដែរ ដោយ​ចុច​តាម​តំណ​ភ្ជាប់​ខាង​ក្រោម៖

ផាយថុន ជា​ភាសា​ដែល​ធ្វើ​ឲ្យ​សប្បាយ នៅ​ពេល​សរសេរ​វា 😉