វចនានុក្រម​អេឡិច​ត្រូនិក​ខ្មែរ ចេញ​ដល់​កំណែ​២.១ ហើយ

នៅ​ពេល​នេះ ​អេឡិចត្រូនិក​ខ្មែរ បាន​ចេញ​ដល់​កំណែ​ទី ២.១ ហើយ។ កំណែ​ថ្មី​នេះ​ពុំ​មាន​បន្ថែមនូវ​ពាក្យ​អ្វី​នោះ​ទេ គឺ​គេ​ធ្វើ​វា​ឡើង​ដើម្បី​ឲ្យ​អាច​ដំណើរ​ការ​ជាមួយ​កុំព្យូទ័រ​ប្រភេទ ៦៤ប៊ីត និង​នៅ​តាម​​ផ្សេងៗ​ទៀត​ដូច​ជា ជា​ដើម។ ហើយ​កំណែ​ថ្មី​នេះ ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើ​ភាសា Java ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​ប្រើ ត្រូវ​ប្រាកដ​ថា​​របស់​អ្នក​មាន​ដំឡើង Sun Java Runtime។ ខ្ញុំ​បាន​សាក​ល្បង​ដំណើរ​ការ​​នេះ​ជាមួយ រួច​មក​ហើយ គឺ​ថា​វា​ដំណើរ​ការ​បាន​ស្រួល តែ​ពុំ​សូវ​ជា​លឿន​ប៉ុន្មាន​នោះទេ។ យើង​អាច​ទាញ​យក​ទៅ​ប្រើ​បាន​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

ទាញ​យក

របៀប​ដំឡើង

ប្រសិន​បើ​អ្នក​ប្រើ ហើយ​មិន​ទាន់​មាន​ដំឡើង Java នោះ​សូម​ចុច​លើ​តំណ​ភ្ជាប់​ទី​២ ដែល​នៅ​ក្នុង​នោះ​មាន​ឯកសារ​សម្រាប់​ដំឡើង Java ស្រាប់​ហើយ។ ចំណែក​ឯ​អ្នក​ប្រើ លីនុច មួយ​ចំនួន​ដូច​ជា , moonOS ជា​ដើម យើង​ចាំ​បាច់​ត្រូវ​ដំឡើង​វា​ពី​មជ្ឈមណ្ឌល​កម្មវិធី។

  • សូម​បើក​មជ្ឈមណ្ឌល​កម្មវិធី បន្ទាប់​មក​វាយ​ពាក្យរក “sun java runtime” បន្ទាប់​មក​វា​នឹង​បង្ហាញ​លទ្ធផល​ប្រហែល​៣​ប៉ុណ្ណោះ ដែល​ទាក់​ទង បន្ទាប់​មកទៀត​ចុច​ដំឡើង​វា​ទាំង​បី។
  • ក្រោយ​ពី​ដំឡើង​រួច​សូម​ទៅ​រក​ឯកសារ​កម្មវិធី វចនានុក្រម​នេះ ហើយ​ចុច​ខាង​ស្ដាំ (Right-Click) ​រើស​យក Properties។
  • បន្ទាប់​មក​ទៀតចុច​លើ​ផ្ទាំង Permission ហើយ​ធីក​យក Executing file as program (ដើម្បី​ឲ្យ​ឯកសារ​នេះ អាច​ដំណើរ​ការ​បាន​ដូច​កម្មវិធី).
  • បន្ទាប់​ពី​ធីក​យក​ហើយ សូម​ចុច​ខាង​ស្ដាំ លើ​ឯកសារ​កម្មវិធី​វចនានុក្រម​នេះ ហើយ​រើស​យក​ពាក្យ Open with Sun Java Runtime។
  • ពេល​នោះ​កម្មវិធី​នឹង​ដំណើរ​ការ។

ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ នៅ​ពេល​ដែល​កម្មវិធី​នេះ អាច​ដំណើរ​ការ​បាន​នៅ​លើ លីនុច​ផងដែរ។ តែ​វា​មិន​ទាន់​ជា​ដើរ​រលូន​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​កំណែ​ក្រោយ កម្មវិធី​នេះ​នឹង​ដើរ​រលូន​ជាមិន​ខាន។ សូម​អរគុណ​ចំពោះ​អ្នក​អភិវឌ្ឍ​កម្មវិធី​នេះ ដែល​បាន​ចំណាយ​កម្លាំង និង​ពេល​វេលា ដើម្បី​បង្កើត​វា​ឡើង។ 🙂

ព័ត៌មាន​លម្អិត សូម​ចូល​ទីនេះ