លេង Angry Animal ដែល​ចម្លង​គំរូ​ចេញ​ពី Angry Bird

Angry Bird គឺ​ជា​​មួយ ដែល​មាន​ប្រជាប្រិយ​ភាព​នៅ​ក្នុង iPhone។ ទើប​មក​ដល់​ពេល​នេះ មាន​ក្រុម ‘Flash Ninja Clan’ បាន​បង្កើត​នូវ​ហ្គេម​មួយ​ថ្មី​មាន​ឈ្មោះ​ថា Angry Animal ដែល​ចម្លង​គំរូ​ចេញ​ពី Angry Bird។ Angry Animal អាច​លេង​បាន​ទាំងនៅ​ក្នុង កម្មវិធី​រុក​រក​វែប និង នៅ​ក្រៅ​បណ្ដាញ (Offline) ដែល​ការ​លេង​នៅ​ក្រៅ​បណ្ដាញ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Zarko Zivanov។ ដើម្បី​លេង​នៅ​ក្នុង​កម្មវិធី​រុក​រក​វែប យើង​អាច​ចូល​បាន​តាម៖

ហើយ​ប្រសិន​បើ​អ្នក​ចង់​លេង​នៅ​ក្រៅ​បណ្ដាញ (Offline) សម្រាប់  សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម៖

សូម​រក្សា​ទុក​ឯកសារ​ខាង​លើ​ជា​ប្រភេទ .sh។ បន្ទាប់​មក​សូម​អនុញ្ញាត​ឲ្យ​ឯកសារ​នោះ អាច​ប្រតិបត្តិការ​កូដ​ដូច​ទៅ​នឹង​កម្មវិធី (Allow executing file as program)។ ជា​ចុង​ក្រោយ​សូម​ចុច​វា​បន្ទាប់​មក​រើស​យក Run in Terminal, ពេល​នោះ​ការ​ដំឡើង​នឹង​ចាប់​ផ្ដើម​ហើយ។ ពេល​ដំឡើង​រួច អ្នក​នឹង​ឃើញ​ឯកសារ​មួយ​សម្រាប់​ចូល​លេង នៅ​លើ​អេក្រង់​ខាង​មុខ (Desktop) របស់​អ្នក។

សូម​លេង​ហ្គេម​នេះ​ឲ្យ​បាន​សប្បាយ​រីករាយ! ^_^