Samnour.net ????????????

នេះ​ជា​គម្រោង​ថ្មី​មួយ ដែល​បង្កើត​ឡើង​ដូច​ទៅ​នឹង​គេហទំព័រ​មួយ​ចំនួនដូច​ជា http://stackoverflow.com/ ដែល​គេ​ធ្វើ​ឡើង​ជា​​សហគមន៍​មួយ ដើម្បី​សួរ​សំនួរ និង ឆ្លើយ​ចម្លើយ។ ដោយ​គម្រោង​នោះ គេ​ត្រូវ​បាន​បង្កើត​ឡើង​ដែល​អាច​ប្រើ​បាន​ជា​អន្តរជាតិ តែ​គម្រោង Samnour.net គឺ​បង្កើត​ឡើង​សម្រាប់​ប្រជាជន​ខ្មែរ ដែល​យើង​អាច​សួរ​សំនួរ​ជា​ភាសា​ខ្មែរ។ យើង​អាច​ចូល​រួម​បាន​ដោយ​ឥត​គិត​ថ្លៃ។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង បាន​ប្រហែល​១​សប្ដាហ៍ ហើយ​យើង​អាច​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ធម្មតា ហើយ​អាច​សួរ​សំនួរ​ផ្សេងៗ ដែល​ជា​ចម្ងល់​របស់​អ្នក។ សង្ឃឹម​ថា នៅ​ទី​នោះ​នៅ​ពេល​ខាង​មុខ​នឹងសម្បូរ​ទៅ​ដោយសំនួរ និង ចម្លើយ​ដែល​ទាក់​ទង​នឹង វប្បធម៌, បច្ចេកវិទ្យា, និង​ទូទៅ​ផ្សេងៗ​ទៀត។

យើង​អាច​ចូល​ទៅ​ទស្សនា​បាន​តាមនៅ​ក្នុង http://samnour.net/