របៀប​បង្កប់​ពុម្ព​អក្សរ​ទៅ​ក្នុង​គេហទំព័រ តាម​រយៈ Google Font API

ធ្វើ​បែប​នេះ គឺ​យើង​សម្រាប់​បង្កប់​ពុម្អ​អក្សរ​ទៅ​ក្នុង​គេហទំព័រ​របស់​យើង ដើម្បី​ឲ្យ​កុំព្យូទ័រ​ដែល​មិន​មាន​ដំឡើង​ខ្មែរ​យូនីកូដ អាច​អាន​គេហទំព័រ​ដែល​ប្រើ​យូនីកូដ​ខ្មែរបាន។ យើង​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ៖ http://www.google.com/webfonts?subset=khmer ដើម្បី​រើស​យក​​ទាំង​១៩ ដែលលោក ដាញ់ ហុង ទើប​តែ​បន្ថែម​នៅ​ពេល​ថ្មីៗ​នេះ។ យើង​អាច​ប្រើ​សេវាកម្ម​នេះ​ដោយ​​ផង​ដែរ។ ខ្ញុំ​នឹង​ប្រាប់​ខ្លីៗ អំពី​របៀប​ដំណើរ​ការ​ពុម្ព​អក្សរ​ទាំង​នោះ នៅ​ក្នុង​គេហទំព័រ​របស់​អ្នក។ ដូច្នេះ​សូម​អនុវត្ត​តាម​កូដ​ខាង​ក្រោម៖

១. សូម​បើក​អាសយដ្ឋាន​គេហទំព័រ​ខាង​លើ បន្ទាប់​មក​រើស​យក​ពុម្ព​អក្សរ​ណា​មួយ​ដែល​អ្នក​ចង់​បាន បន្ទាប់​ពី​ចូល​ទៅ​ក្នុង​ទំព័រ​នៃ​ពុម្ព​អក្សរ​ដែល​អ្នក​បាន​រើស​ហើយ សូម​ចុច​លើ​ពាក្យ “Use this font” បន្ទាប់​មក​សូម​ចម្លង​កូដ​ដែល​គេ​ឲ្យ​នៅ​ពី​ក្រោម​ប្រយោគ “Use this font on your webpages”។ សូម​ចម្លង​កូដ​នោះ​ទៅ​ដាក់​នៅ​ក្រោម​ស្លាក (tag) <head>។ ឧទាហរណ៍​ដូច​ខាង​ក្រោម៖

<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title>បង្កប់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ចូល​ក្នុង​គេហទំព័រ</title>

<link href='http://fonts.googleapis.com/css?family=Chenla&subset=khmer' rel='stylesheet' type='text/css'>

</head>

២. បន្ទាប់​មក​ទៀត​យើង​ត្រូវ​កំណត់​រចនាបថ​ឲ្យ​វា (Style Sheet)៖

<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title>បង្កប់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ចូល​ក្នុង​គេហទំព័រ</title>

<link href='http://fonts.googleapis.com/css?family=Chenla&subset=khmer' rel='stylesheet' type='text/css'>

<style>
*{
	font-family: Chenla;
}
</style>

</head>

សញ្ញាផ្កាយ (*) គឺ​មាន​ន័យ​ថា ឲ្យ​រាល់​អក្សរ​នៅ​ក្នុង​ទំព័រ​នោះទាំង​អស់ ប្រើ​ពុម្ព​អក្សរ​ដែល​យើង​បាន​កំណត់។

៣. បន្ទាប់​មក​យើង​អាច​វាយ​ពាក្យ​ណា​មួយ​បាន​ហើយ។ ពេល​ដែល​ចុច​បើក​ទំព័រ​នោះ វា​នឹង​ប្រើ​ពុម្ព​អក្សរ​ដែល​ទាញ​យក​ពី ហើយ។

<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title>បង្កប់​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ចូល​ក្នុង​គេហទំព័រ</title>

<link href='http://fonts.googleapis.com/css?family=Chenla&subset=khmer' rel='stylesheet' type='text/css'>

<style>
*{
	font-family: Chenla;
}
</style>

</head>
<body>
សួស្ដី​អ្នក​ទាំង​អស់​គ្នា!<br/>
ទំព័រ​នេះ បង្កប់​នូវ​ពុម្ព​អក្សរ ចេនឡា ដែល​ទាញ​យក​ចេញ​ពី Google Font API។
</body>
</html>

លោក​អ្នក​ក៏​អាច​មើល​គំរូ​សាក​ល្បង​បាន​ដែរ។

សាក​ល្បង