elgg

ប្រសិន​បើ​អ្នក​ចង់​បង្កើត​បណ្ដាញ​សង្គម​ដែល​ល្អ​មួយ ខ្ញុំ​សូម​ណែនាំ​​វែប​មួយ​នេះ​ទៅ​អ្នក

ជាភាសាខ្មែរ

កាល​ពី​អត្ថបទ​មុន​ខ្ញុំ​បាន​រៀប​រាប់​អំពី អ្វី​ទៅ​គឺ​ជា BuddyPress ដែល​ប្រើ​ជា​កម្មវិធី​បន្ថែម​នៅ​ក្នុង WordPress។ តែ​ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​កម្មវិធី​វែប​មួយប្រភេទ​ទៀត ដែល​មុខងារ​របស់​វា​គឺ ជា​កម្មវិធី​បណ្ដាញ​សង្គម​សុទ្ធ​តែ​ម្ដង មិន​មែន​ជា​កម្មវិធី​សម្រាប់​ដំឡើង​នៅ​ក្នុង​អ្វី​នោះ​ទេ។ កម្មវិធី​ដែល​ខ្ញុំ​នឹង​រៀប​រាប់​នោះ​គឺ Elgg ដែល​វា​គឺ​ជា​កម្មវិធី​បណ្ដាញ​សង្គម​អ៊ីនធឺណិត ដែល​មាន​ប្រជាប្រិយ​ភាព នៅ​ក្នុង​ពិភព​កម្មវិធី​វែប​កូដ​បើក​ចំហ។ កម្មវិធី​នេះ​ទៀត​សោត​ក៏​មាន​ជា​ភាសា​ខ្មែរ​ផង​ដែរ។ តែ​មិន​ទាន់​ពេញ​លេញ​នោះ​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​បក​ប្រែ​នៅ​ឡើយ។

កម្មវិធី​វែប​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​និង​ផ្ដើម​គំនិត​បង្កើត​ដោយ​លោក Dave Tosh និង Ben Werdmuller នៅ​ក្នុង​ឆ្នាំ​២០០៤។ យើង​អាច​ទាញ​យក​វា​ទៅ​ប្រើ​បាន​ដោយ​ ព្រោះ​តែ​វា​ជា​កម្មវិធី​វែប​កូដ​បើក​ចំហ។

elgg ជាភាសាខ្មែរ

elgg ជា​កម្មវិធី​បណ្ដាញ​សង្គម​ដ៏​សម្បូរបែប​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ច្រើន​ជាង BuddyPress របស់ WordPress ទៅ​ទៀត។ ពេល​ដំឡើង​មក​ភ្លាម​វាមាន​ភ្ជាប់​មក​នូវ​កម្មវិធី​បន្ថែម​មួយ​ចំនួន​ដូច​ជា៖

  • ក្រុម
  • ប្លក់
  • ទំព័រ
  • កំណត់​ចំណាំ (Bookmark)
  • មិត្ត​ភក្តិ
  • ការ​ផ្ញើ​សារ
  • សកម្មភាព និង ផ្សេងៗ​ទៀត

elgg ជាភាសាខ្មែរ

លក្ខណៈ​ពិសេស​របស់ elgg មានដូច​ជា៖

  • ទំព័រ​គ្រប់​គ្រង​បណ្ដាញ​ទាំង​មូល
  • ការ​រាំង​ខ្ទប់នូវ​រាល់​សមាជិក​មិន​ត្រឹម​ត្រូវ
  • រាយ​ការ​អំពី​មាតិកា​មិន​ល្អ
  • ការ​កំណត់​បណ្ដាញ​ទាំងមូល
  • ការ​បន្ថែម​សមាជិក
  • ការ​ដំឡើង​កម្មវិធី​បន្ថែម
  • ការ​បន្ថែម​ប្រឡោះ​ព័ត៌មាន​ផ្សេងៗ​ក្នុង​ទំព័រ​ផ្ទាល់​ខ្លួន (Profile)
  • និង​លក្ខណៈ​ជា​ច្រើន​ផ្សេង​ទៀត

elgg ជាភាសាខ្មែរ

តាម​លក្ខណៈ​ខាង​លើ​នេះ អាច​បង្ហាញ​ថា elgg អាច​ជា​កម្មវិធី​វែប​បណ្ដាញ​សង្គម មាន​លក្ខណៈ​ត្រូវ​តាម​ក្បួន​ខ្នាត ដែលយើង​អាច​យក​វា​ទៅ​ប្រើ​ប្រាស់​បាន។ សព្វ​ថ្ងៃ​នេះ ក៏​មាន​គេហទំព័រ​សង្គម​បណ្ដាញ​ផ្សេងៗ​ដែល​យក​វា​ទៅ​ប្រើ​ដែរ ដែល​អ្នក​ខ្លះ​បង្កើត​វា​ដើម្បី​លេងជាមួយ​ក្រុម​គ្រួសារ ឬ មិត្ត​ភក្តិ ឬ សមាជិក​ក្នុង​ក្រុម​របស់​ពួក​គេ និង ដើម្បី​បើកឲ្យ​លេង​សម្រាប់​ប្រជាជន​ក្នុង​ប្រទេស​របស់​ពួកគេ​ផង​ដែរ។

អ្នក​អាច​ទាញ​យក​វា​បាន​នៅ​ក្នុង http://elgg.org/។ មក​ទល់​ពេល​នេះ elgg បាន​ដាក​ចេញ​ឲ្យ​ប្រើ​នូវ​កំណែ​ទី ១.៧.៧ ហើយ។ ទាញ​យក​ទៅ​ប្រើ​ដោយោ​ឥត​គិត​ថ្លៃ និង​អាច​កែ​ច្នៃ​វា​តាម​ចិត្ត​របស់​អ្នក។

ចំណែក​ឯ​របៀប​ដំឡើង​វិញ​នោះ គឺ​អ្នក​ត្រូវ​ការ​មាន Apache, PHP5, និង MySQL