Ubuntu 11.04 Natty ចេញ​កំណែ​សាកល្បង Beta 1

WorkSpace

ក្រោយ​ពី​ចេញ​កំណែ​សាក​ល្បង Alpha ចំនួន​៣លើក​មក នៅ​ពេល​នេះ បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នូវ​កំណែ​សាក​ល្បង Beta 1 ដែល​ក្នុង​នោះ​មាន​នូវ​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន ដូច​ជា៖

១. កញ្ចប់​ឯកសារ​កម្មវិធី​ដែល​ភ្ជាប់​មក​ជា​មួយ៖

  • Ubuntu 11.04 beta 1 ភ្ជាប់​មក​ជាមួយ​នឹង ខឺនែល 2.6.38
  • Xserver 1.10
  • Gnome 2.32.1
  • Shotwell 0.9
  • 4.0 RC2 (ជា​កំណែ​ដែល​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នកម្ម​ទៅ​កំណែ​ចុង​ក្រោយ​ទេ តែ​យ៉ាង​ណា RC2 ក៏​មាន​លក្ខណៈ​រូបរាង​ដូច​ទៅ​នឹង​កំណែ​ចុង​ក្រោយ​ដែរ)
  • 3.3.2
  • Banshee 1.9.5
  • Evolution 2.32.2
  • Nautilus 2.32.2.1.

២. លក្ខណៈ​រូបរាង​អេក្រង់​ខាង​មុខ​ផ្សេងៗ (Desktop Environment)៖

ការរើសរូបរាងអេក្រង់ខាងមុខ

ដោយ​មាន​ការ​ដាក់​មតិ​សំនូម​ពរ​ពី​សំណាក់​អ្នក​ប្រើ Ubuntu 11.04 បាន​ដាក់​បញ្ចូល​នូវ​រូបរាង​អេក្រង់​ខាង​មុខ​ផ្សេងៗ​ដូច​ជា៖

  • Unity
  • Unity 2D
  • Classic (GNOME)

បាន​ជា​មាន​ការ​បញ្ចូល​នូវ​រូបរាង​ច្រើននេះ ក៏​ដោយ​សារ​តែ​វា​ជួយ​បង្ការ​ក្នុង​ខណៈ​ណា​ដែល​កុំព្យុទ័រ​របស់​អ្នក​មិន​ស្គាល់​រូបរាង Unity ដូច្នេះ​អ្នក​អាច​ប្រើ GNOME ជំនួស​វិញ។

របារឧបករណ៍បើកកម្មវិធី

ហើយ​មួយ​វិញ​ទៀត​គឺ​ឧបករណ៍​សម្រាប់​បើក​កម្មវិធី (Launcher) គឺ​យើង​អាច​កែ​មាត្រដ្ឋាន​រូបតំណាង​ទាំង​នោះ​បានដូច​ជា ៣២ភ.ស (ភីចស៊ែល), ៤៨ភ.ស, និង ៦៤ភ.ស។

៣. លក្ខណៈ​ពិសេស​ផ្សេងៗ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្មវិធី៖

សាកល្បងប្រើកម្មវិធីដោយមិនបាច់ដំឡើង

លក្ខណៈ​ពិសេស​មួយ​វិញ​ទៀត ដែល​វា​ពិត​ជា​ល្អ​ក្នុង​ការ​ដំឡើង​កម្មវិធី នៅ​ក្នុង​មជ្ឈមណ្ឌល​កម្មវិធី​នោះ​គឺ ការ​សាក​ល្បង​កម្មវិធី​ដោយ​មិន​បាច់​ដំឡើង។ តែ​លក្ខណៈ​មួយ​នេះ​វា​ដំណើរ​ការ​តែ​ក្នុង​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត ពេល​ដែល​យើង​កំពុង​ដំឡើង​កម្មវិធី USC នឹង​សួរ​យើង​ថា តើ​យើង​ចង់​បញ្ចូល​រូបតំណាង​កម្មវិធី​នោះ ទៅ​ក្នុង​ឧបករណ៍​បើក​កម្មវិធី (Launcher) ដែរ​ឬទេ?

៤. លក្ខណៈ​ផ្សេងៗ៖

Unity grab handlers គឺ​ជា​លក្ខណៈ​ពិសេស​មួយ​សម្រាប់​គ្រប់​គ្រង​នូវឧបករណ៍ Touch។ ហើយ​លក្ខណៈ​នេះ​ក៏​ដើរ​នៅ​ក្នុង​ប្រភេទ​ម៉ាស៊ីន​លេបថប ដែល​មិនមែន Touch ផង​ដែរ។ យើង​អាច​បើក​ដំណើរ​ការ​វា​បាន​នៅ​ក្នុង​ការ​កំណត់ CompizConfig។

ម៉ឺនុយសកល ឬ Global Menu

ម៉ឺនុយ Firefox 4 (ម៉ឺនុយ​សកល Global Menu) ដែល​វា​បង្ហាញ​នៅ​របារ​ខាង​លើ ដែល​លក្ខណៈ​នេះ​ស្រដៀង​ទៅ​នឹង ផង​ដែរ។

 

រូបផ្ទៃក្រោយ

រូបរាង​ថ្មី​ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដូច​ជា រូបតំណាង, របារ​រំកិល (Scroll Bar), និង​រូប​ផ្ទៃ​ក្រោយ​ទៀត​ផង​ដែរ។ យើង​អាច​ទាញ​យក​រូប​ផ្ទៃ​ក្រោយ​ថ្មីៗ​បាន​នៅ​ទីនេះ

ដក​ស្រង់​ចេញ​ពី៖ http://www.webupd8.org/2011/03/ubuntu-1104-beta-released-video.html