របៀប​ប្រើ​ប្រាស់ VirtualBox ដើម្បី​បង្កើត​ម៉ាស៊ីន​សិប្បនិមិត្ត

ដំបូង​ខ្ញុំ​សុំ​ពន្យល់​ថា អ្វី​ទៅ​គឺ​ជា​ម៉ាស៊ីន​សិប្បនិមិត្ត។

ម៉ាស៊ីន​សិប្បនិមិត្ត​គឺ​ជា​ប្រភេទ​ម៉ាស៊ីន​ក្លែង​បន្លំ ដែល​គេ​ដំឡើង​វា​នៅ​ក្នុង​​របស់​យើង ក្នុង​គោល​បំណង​សាក​ល្បង​ប្រើ។ ឧទាហរណ៍​ថា​យើង​សព្វ​ថ្ងៃ​នេះ​កំពុង​ប្រើ 7។ ក្រោយ​មក​ទៀត​ស្រាប់​តែ​យើង​ចង់​សាក​ប្រើ ហើយ​យើង​ខ្ជិល​ចែក​កន្លែង​ក្នុងថាស​រឹង(Hard Disk) ដើម្បី​ដំឡើង​នោះ គឺ​យើង​ត្រូវ​មាន​​មួយ​នៅ​ក្នុង Windows7 ដើម្បី​ដំឡើង សាក។

ម៉ាស៊ីន​សិប្បនិមិត្ត ត្រូវ​បាន​គេ​បង្កើត​ឡើង​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ទៅ​នឹង​ម៉ាស៊ីន​ពិត​ដែរ។ ដូច​ជា៖ RAM, ទំហំ​ថាស​រឹង, រន្ធ USB, Bluetooth, និង ផ្សេងៗ​ទៀត។ ហើយ​លក្ខណៈ​សម្បត្តិ​នេះ​ទៀត​សោត យើង​អាច​កែ​សម្រួល​វា​បាន និង​អាច​សម្រប​វា​ទៅ​តាម​តម្រូវ​ការ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ត្រូវ​ដំឡើង​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត។ ការ​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ វា​មិន​ប៉ះ​ពាល់​ដល់​ការ​ចែក​ទីកន្លែង​ផ្ទុក​នៅ​ក្នុង​ថាស​រឹង​នោះ​ទេ។ ពេល​យើង​ចាប់​ផ្ដើម​ដំឡើង​នោះ គេ​នឹង​សួរ​យើង​អំពី​ទី​កន្លែង​ផ្ទុក​ឯកសារ​មួយ ដែល​ឯកសារ​នោះ​គឺ​ជា​ថាស​រឹង​សិប្បនិមិត្ត​ផង​ដែរ។ ដើម្បី​ដំឡើង​បាន លុះ​ត្រា​តែ​យើង​មាន​ឯកសារ *.iso ដែល​យើង​អាច​ទាញ​យក​បាន​ពី​គេហទំព័រ​របស់ប្រព័ន្ធប្រតិបត្តិការ​និមួយៗ។

នៅក្នុង Windows7

កម្មវិធី​សម្រាប់​ដំឡើង​ម៉ាស៊ីនសិប្បនិមិត្ត​មាន​ដូច​ជា៖ VirtualBox, VMware ជា​ដើម។ តែ​ខ្ញុំ​សូម​លើក​យក VirtualBox មក​បង្ហាញ ព្រោះ​វា​មាន​ទំហំ​តូច ហើយ​អាច​ប្រើ​ដោយ​ ហើយ​ក៏​ជា​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ ចំណែក​ឯ VMware វិញ​មាន​ទំហំ​ធំ ហើយ​ប្រសិន​បើ​ចង់​ប្រើ​ត្រូវ​ចំណាយ​លុយ​ទិញ និង​ជា​កម្មវិធី​កូដ​បិទ​ជិត។

សូម​ទាញ​យក​កម្មវិធី​នេះ​នៅ​ក្នុង៖ http://www.virtualbox.org/wiki/Downloads ហើយ​សូម​ដំឡើង​វា។ VirtualBox ជា​កម្មវិធី​ដែល​អាច​ដំណើរ​ការ​បាន​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដូច​ជា Linux, Windows, និង Mac OS។ ខាង​ក្រោម​នេះ​គឺជា​របៀប​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​នៅ​ក្នុង VirtualBox កំណែ 3.2។ តែ​ប្រសិន​បើ​អ្នក​ប្រើ4.0 ក៏​មិន​អី​ដែរ ព្រោះ​វា​ស្រដៀង​គ្នា​ទេ។ កម្មវិធី​នេះ​ក៏​មាន​ជា​ភាសា​ខ្មែរ​ផង​ដែរ។ តែ​ពុំ​ពេញ​លេញ និង ត្រឹម​ត្រូវ​អស់​នោះ​ទេ។

VirtualBox នៅក្នុង MacOSX

VirtualBox នៅក្នុង Linux/GNOME

ការ​ដំឡើង​ប្រហែល​ជា​ស្មុគ​ស្មាញ​បន្តិច​ប្រសិន​បើ​អ្នក​មិន​សូវ​ជា​ពូកែ​កុំព្យូទ័រ​នោះ​ទេ។ តែ​ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ តាម​ដំណាក់​កាល​និមួយៗ។ ហើយ​ខ្ញុំក៏​សង្ឃឹម​ថា អ្នក​នឹង​រីករាយ​ជាមួយ​នឹង​អត្ថបទ​មួយ​នេះ​ផង​ដែរ។

១. ជា​ដំបូង​សូម​បើក​កម្មវិធី​ឡើង

២. សូម​ចុច​លើ​ប៊ូតុង New ដើម្បី​បង្កើត​នូវ​ម៉ាស៊ីន​សិប្បនិមិត្ត​ថ្មី

៣. វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​មក បន្ទាប់​មក​សូម​ចុច Next

៤. នៅ​ត្រង់​នេះ គឺ​ជា​កន្លែង​ឲ្យ​យើង​រើស​នូវ​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ ដែល​យើង​នឹង​ដំឡើង។ ឧទាហរណ៍៖ ខ្ញុំ​រើស​យក

៥. នេះ​ជា​ដំណាក់​កាល​ដែល​យើង​រើស​អង្គចងចាំ (RAM) ឲ្យ​វា។ យើង​គួរ​ណា​តែ​រើស​យក​សមល្មម និង​លៃ​យ៉ាង​ណា​កុំ​ឲ្យ​វា​ធំ​ជាង អង្គចងចាំ ម៉ាស៊ីន​ពិត​របស់​យើង។

៦. នេះ​ជា​ដំណាក់​កាល​បង្កើត​ថាស​រឹង​សិប្បនិមិត្ត។ វា​មាន​ជម្រើស​ចំនួន​ពីរ​គឺ៖

  • Create new hard disk សម្រាប់​បង្កើត​នូវ​ថាសរឹង​សិប្បនិមិត្ត​ថ្មី​មួយ
  • Use existing hard disk សម្រាប់​ប្រើ​ថាស​រឹង​សិប្បនិមិត្ត​ដែល​មាន​ស្រាប់

ខ្ញុំ​នឹង​រើស​យក​ជម្រើស​ទី​១

៧. នេះ​គឺ​ជា​ផ្ទាំង​ដើម្បី​បង្កើតថាស​រឹង​សិប្បនិមិត្ត​ថ្មី​មួយ សូម​ចុច Next ដើម្បី​ចាប់​ផ្ដើម​បង្កើត

៨. នៅ​ទីនេះ​មាន​ជម្រើស​ពីរ​សម្រាប់​ឲ្យ​អ្នក​រើស៖

  • Dynamically expanding storage ជា​ប្រភេទ​ថាស​រឹង​សិប្បនិមិត្ត ដែល​កើន​ទំហំ​តាម​អ្វី​ដែល​យើង​ដំឡើង។ ឧទាហរណ៍​ថា ប្រសិន​បើយើង​កំណត់​វា​ត្រឹម​៨ជីកាបៃ​នោះ ហើយ​ប្រព័ន្ធ​ដែល​យើង​ដំឡើង​រួច​មាន​ទំហំ​២ជី​កាបៃ ពេល​នោះ​ឯកសារ​ថាស​រឹង​សិប្បនិមិត្ត នឹង​មាន​ទំហំ​ត្រឹម​តែ ២ជីកាបៃ​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ដំឡើង​កម្មវិធី​អ្វី​មួយ​នៅ​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​នោះ​ទំហំ​១ជីកាបៃ​ទៀត ឯកសារ​ថាស​រឹង​នោះ វា​នឹង​កើន​ឡើង​១​ជីកាបៃ​ថែម​ទៀត ដូច្នេះ​វា​មាន​ទំហំ​៣ជីកាបៃ​ហើយ។ តែ​វា​មិន​អាច​កើន​ឡើង​ដោយ​ឥត​ដែន​កំណត់​ទេ គឺ​វា​កើន​ឡើង​រហូត​ដល់​ចំណុច​កំណត់​របស់​យើង។
  • Fixed-size storage ជា​ប្រភេទ​ថាស​រឹង​សិប្បនិមិត្ត​នឹង​ថ្កល់ ហើយ​ទំហំ​របស់​វា​មិន​ប្រែ​ប្រួល​តាម​ការ​ដំឡើង​នោះ​ទេ។ ប្រសិន​បើ​អ្នក​រើស​វា ហើយ​កំណត់​ទំហំ​វា​ចំនួន​៨ជីកាបៃ​នោះ វា​នឹង​បង្កើត​ឯកសារ​ថាស​រឹង​សិប្បនិមិត្ត​មួយ ដែល​ទំហំ​៨​ជី​កាបៃ​តែ​ម្ដង។

ខ្ញុំ​នឹង​ធ្វើការ​ជ្រើស​យក​ជម្រើស​ទី​១ ព្រោះ​វា​ចំណេញ​ទំហំ​ប្រើប្រាស់

៩. រើស​ទីតាំង​ផ្ទុក​ឯកសារ​សិប្បនិមិត្ត និង កំណត់​ទំហំ​ប្រើប្រាស់​របស់​វា

១០. លទ្ធផល​នៃ​ការ​បង្កើត​ថាស​រឹង​សប្បនិមិត្ត សូម​ចុច Next

១១. នេះ​ជា​លទ្ធផល​នៃ​ការ​បង្កើត​ម៉ាស៊ីន​សិប្បនិមិត្ត

១២. នេះ​គឺ​ជា​ផ្ទាំងកម្មវិធី ពេល​ដែលយើង​បាន​បង្កើត​ម៉ាស៊ីន​សិប្បនិមិត្ត​រួច

១៣. សូម​ចុច​លើ​ម៉ាស៊ីន​សិប្បនិមិត្ត Ubuntu បន្ទាប់​មក​ចុច​លើ​ប៊ូតុង Start នៅ​ផ្នែក​ខាង​លើ

១៤. នេះ​គឺ​ជា​ផ្ទាំង​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​ម៉ាស៊ីន​សិប្បនិមិត្ត ចុច Next ដើម្បី​ចាប់​ផ្ដើម

១៥. នេះ​ជា​ផ្ទាំង​ដែល​តម្រូវ​ឲ្យ​យើង​រើស​យក​ឯកសារ .iso សូម​ចុច​លើ​រូបសឺមី​តូច​មួយ​នោះ

១៦. សូម​ចុច Add ដើម្បី​បន្ថែម​ឯកសារ *.iso របស់​អ្នក។ ក្រោយ​ពី​បន្ថែម​រួច សូម​ចុច​លើ​ឯកសារ​នោះ ហើយ​ចុច​លើ​ប៊ូតុង Select

១៧. នៅ​ពេល​នេះ ការ​ដំឡើង​ម៉ាស៊ីន​សិប្បនិមិត្ត​បាន​ដំណើរ​ការ​ហើយ សូម​រីករាយ​ជាមួយ​ការ​ប្រើ​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ ក្នុង​គោល​បំណង​សាក​ល្បង​ប្រើ​ឲ្យ​ស្គាល់​នូវ​លក្ខណៈ​ពិសេស​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំឡើង​ក្នុង​វា ឬ ចង់​សាក​ប្រើ​កម្មវិធី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​យើង​ដំឡើង​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​នោះ។

១៨. ក្រោយ​ពេល​ដំឡើង​ប្រព័ន្ធ​ប្រតិប្តត្តិការ​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​ហើយ សូម​ចុចលើ​ពាក្យ Device នៅ​ក្នុង​របារ​ម៉ឺនុយ​ខាង​លើ ហើយ​រើស​ដូច​ខាង​ក្រោម (រើស​យក​ជម្រើស​ដែល​មាន​ឈ្មោះ Host Drive ពី​មុខ)

នៅ​ពេល​នេះ លោក​អ្នក​អាច​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តការ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ម៉ាស៊ីន​សិប្បនិមិត្ត​នេះ​ហើយ។ សូម​រីករាយ​ជាមួយ​នឹង​កម្មវិធី​មួយ​នេះ។