ផ្លាស់ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​អេក្រង់​ភ្ជាប់​ចូល (Login Screen) នៅ​ក្នុង Ubuntu

ដើម្បី​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នៃ​អេក្រង់​ភ្ជាប់​ចូល មាន​វិធី​ចំនួន​ពីរ ដែល​យើង​អាច​ធ្វើ​បាន៖

១. ប្ដូរ​តាម​ពាក្យ​​បញ្ជា និង ផ្ទាំង Appearance Preference

សូម​បើក​ស្ថានីយ៍​បញ្ជា (Terminal) ហើយ​វាយ៖

sudo cp /usr/share/applications/gnome-appearance-properties.desktop /usr/share/gdm/autostart/LoginWindow

បន្ទាប់​មក​សូម​ភ្ជាប់​ចេញ (Logout)។ នៅ​​ពេល​នោះ​យើង​នឹង​ឃើញ​ផ្ទាំង​មួយ​បើក​ចេញ​មក ដែល​វា​ជា​ផ្ទាំង Appearance Preference។ នៅ​ទីនោះ​យើង​អាច​ប្ដូរ​រូប​ផ្ទៃ​ក្រោយ, ប្ដូរ​រូប​រាង​ប្រអប់​ភ្ជាប់​ចូល និង​ផ្សេងៗ​ទៀត ដែល​មាន​នៅ​ក្នុង​ផ្ទាំង​នោះ។

ក្រោយ​ពី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រួច​ហើយ យើង​ត្រូវ​បិទ​ផ្ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​បើក​ឡើង​ជា​រៀង​រាល់​ពេលភ្ជាប់​ចូល។ ដើម្បី​បិទ​សូម​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម៖

sudo unlink /usr/share/gdm/autostart/LoginWindow/gnome-appearance-properties.desktop

ប្រសិន​បើ​អ្នក​ចង់​ប្ដូរ​ទៀត លោក​អ្នក​អាច​ធ្វើ​ពី​ដើម​មក​វិញ​ជា​ការ​ស្រេច។

២. ធ្វើ​ការ​ប្ដូរ​តាម​រយៈ Tweak

សូម​វាយ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ ដើម្បី​ដំឡើង៖

sudo add-apt-repository ppa:tualatrix/ppa

sudo apt-get update

sudo apt-get install ubuntu-tweak

ហើយ​សូម​ចូល​តាម​រយៈ Application > System Tools ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប​ផ្ទៃ​ក្រោយ​នោះ។

ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/howto/45315/how-to-change-the-ubuntu-linux-login-screen/