ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច moonOS

នេះ​ជា​អត្ថបទ​ដែលខ្ញុំបាន​សរសេរ​នៅ​ក្នុង វិគីភីឌា ភាសា​ខ្មែរ។

ធីម ច័ន្ទ ឫទ្ធី

គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​លីនុច​មួយ ដែល​មាន​មុខងារ​ស្រដៀង​នឹង​ Windows របស់ Microsoft។ moonOS
ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៨ ដោយ​យក មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត។ moonOS គឺ​កូដ​ចំហ​និង​ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស​វា​បាន​ដោយ​សេរី និង​ស្រប​ច្បាប់។ នៅ​ចុង​ឆ្នាំ ២០០៨ moonOS 1.0 បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0 បាន​ចេញ​ផ្សាយ​ហើយ​វា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្រៅ​ប្រទេស ហើយ​ព្រម​ទាំង​បាន​ចុះ​ក្នុង​បញ្ជី​លីនុច ឌីស្ត្រូ​ផ្លូវ​ការ​ទៀត​ផង។ បច្ចុប្បន្ន​នេះ moonOS មាន​កំណែ 4.0 ដែល​មាន​លក្ខណសម្បត្តិ​ថ្មីៗ​ជា​ច្រើន។

ជំនាន់ moonOS

  • ជំនាន់​ទី១៖ moonOS 1 (Bopha) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ ចុង​ឆ្នាំ​២០០៨
  • ជំនាន់​ទី២៖ moonOS 2 (Kachana) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​កុម្ភៈ ឆ្នាំ​២០០៩

moonOS កំណែ ២.០

  • ជំនាន់​ទី៣៖ moonOS 3 (Makara) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​តុលា ឆ្នាំ​២០០៩

moonOS កំណែ ៣.០

  • ជំនាន់​ទី៤៖ moonOS 4 (Neak) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០១១

moonOS កំណែ ៤.០

លក្ខណៈ​ពិសេស

សម្រាប់ moonOS 4 (Neak) ៖

  • ភ្ជាប់​មក​ជា​មួយ​នូវ​កម្មវិធី​កំណែ​ថ្មី និង​រូបរាង​ថ្មី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាង​មុន។
  • ភ្ជាប់​មក​ជាមួយ​នូវ​ខឺនែល​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​មុន។
  • ផ្លាស់​ប្ដូរ​នូវ​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ ដោយ​ផ្ដល់​នូវ​កម្មវិធី​ដែល​ល្អៗ និង​ងាយ​ស្រួល​ប្រើ​ប្រាស់។
  • ប្រើ​រូប​រាង​អេក្រង់​ខាង​មុខ (Desktop Environment) គឺ GNOME
  • ប្រើ ហ្វ្រម​វើគ Appshell

កម្មវិធី​ដែល​មាន​ភ្ជាប់​មក​ជាមួយ​ស្រាប់​

  • Pidgin កម្មវិធី​ជជែក​ឆ្លើយ​ឆ្លង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើនិត
  • Banshee កម្មវិធី​ចាក់​តន្ត្រី​ទំនើប
  • កម្មវិធី​ការិយាល័យ
  • Cheese កម្មវិធី​បញ្ជា​វែប​ឃែម
  • កម្មវិធី​រុក​រក​គេហទំព័រ
  • Envolution Mail កម្មវិធី​គ្រប់​គ្រង​សំបុត្រ​អេឡិច​ត្រូណិច
  • Docky ជារបារ​ក្រាហ្វិល​លម្អ​អេក្រង់​ខាង​មុខ សម្រាប់​ផ្ទុក​នូវ​រូប​តំណាង​កម្មវិធី​ផ្សេងៗ

នេះ​គឺ​ជា​អ្វី​ដែល​កូន​ខ្មែរ​យើង​អាច​ធ្វើ​បាន។ មិន​ថា​តែ​បរទេស​ទេ សូម្បី​តែ​ខ្មែរ​យើង​ក៏​អាច​បង្កើត​ដែរ។ ដូច្នេះ​យើង​គួរ​ណា​តែ​នាំ​គ្នា​គាំទ្រ និង​ផ្ដល់​ទឹក​ចិត្ត​ដល់​អ្នក​បង្កើត ដើម្បី​ឲ្យ moonOS ទទួល​បាន​ការ​វិវឌ្ឍ​ទៅ​មុខ​កាន់​តែ​ប្រសើរ​ថែម​ទៀត។