Blender កម្មវិធី​រចនា​រូប 3D

គឺ​ជា​ 3D ដែល​មាន​ទំហំ​តូច តែ​សមត្ថភាព​របស់​វា​ខ្ពស់​ណាស់។ រូប​ដែល​គូស​ចេញ​ពី Blender គឺ​ប្រកប​ដោយ​ភាព​ស្អាត និង ផុសៗ​ពិត​ជា​គួរ​ឲ្យ​ទាក់​ទាញ។ រឿង​មួយចំនួន បាន​ប្រើ​ប្រាស់​កម្មវិធី Blender ដើម្បី​ផលិត​រឿង 3D របស់​ពួក​គេ។ ហើយ​រឿង​ដែល​បាន​យក Blender ទៅ​ធ្វើ​នោះ​មាន​ដូច​ជា៖

  • Big Buck Bunny (ឆ្នាំ២០០៨)
  • Elephant Dream (ឆ្នាំ​២០០៦)
  • Yo Frankie! (ឆ្នាំ​២០០៨)
  • Sintel (ឆ្នាំ​២០១០)
  • Kajimba (ឆ្នាំ​២០០៩)
  • Lightouse (ឆ្នា​២០០៨)
  • Project London (ឆ្នាំ​២០០៩)
  • Murnau the Vampire (ឆ្នាំ​២០០៧)
  • និង​ផ្សេងៗ​ទៀត

ក្រៅ​ពីការ​ផលិត​រឿង ក៏​មាន​ដែរ​នូវ​ការ​បង្កើត​ល្បែង​កម្សាន្ត ផ្សេងៗ​ទៀត​ផង​ដែរ។

 

Blender 2.5.4 Beta

Blender អាច​ដំណើរ​ការ​បាន​នៅ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ទាំង​បី (, , )។ កម្មវិធី​នេះ​​ក៏​ជា​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។

តម្រូវ​ការ​របស់​កម្មវិធី​មានដូច​ជា៖

អប្បបរិមា ការ​ណែនាំ
គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ
CPU 300 MHz 2 GHz dual core
Memory 128 MB 2 GB
Graphics hardware OpenGL graphics card with 16 MB RAM OpenGL graphics card with 128 or 256 MB RAM
Display 1024 × 768 px display with 16 bit color 1920 × 1200 px display with 24 bit color
Input device(s) 3 button mouse

នៅ​ពេល​បច្ចុប្បន្ន Blender បាន​ដាក់​ឲ្យ​ប្រើ​នូវ​កំណែ​ទី ២.៥៦ សាក​ល្បង ដែល​មាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​ថ្មីៗ​ទៀត​ដូច​ជា៖

  • រូបរាង​កម្មវិធី​ថ្មី
  • ប្រព័ន្ធ​ចលនា​ថ្មី ដែល​អាច​ឲ្យ​វត្ថុ​ស្ទើរ​ទាំង​អស់​ធ្វើ​ចលនា​បាន
  • សរសេរ​ឡើង​វិញ​ជាមួយ Python 3.x scripting API
  • ការ​ធ្វើ ផ្សែង ឲ្យ​មាន​សភាព​ពិតៗ
  • ការ​ធ្វើ សមុទ្ទ ឲ្យ​មាន​សភាព​ពិតៗ
  • បាន​ធ្វើ​បច្ចុប្បន្នកម្ម​លើ​ឈុត​ឧបករណ៍ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង
  • ការ​ប៉ាន់​ប្រមាណ​មើល​នូវ​ពន្លឺ​មិនចំ
  • ការ​បង្ហាញ​លទ្ធផល​សម្លេង
  • ប្រព័ន្ធ​បន្ថែម
  • គ្រាប់​ចុច​ផ្លូវ​កាត់​ផ្ទាល់​ខ្លួន (Custom keyboard shortcuts)
  • ការ​គ្រប់​គ្រង​ពណ៌
  • អនុភាគនៃ​វត្ថុរាវ (Fluid particles)
  • និង​លក្ខណៈ​ផ្សេងៗ​ទៀត

 

Blender 2.4.5

Blender គឺ​ជា​កម្មវិធី​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​ពិភព​កម្មវិធី​កូដ​បើក​ចំហ​ទាំង​អស់។ កំណែ ២.៤៤ ត្រូវ​បាន​ប្រជាជន​ទូទាំង​ពិភព​លោក ទាញ​យក​ចំនួន​ជាង ៨សែន​ដង។ ហើយ​ពួក​គេ​ទាំង​នោះ បាន​រៀន​ប្រើ Blender តាម​រយៈ​វេទិកា, សហគមន៍ Blender, តាម​រយៈ​វិចិត្រករ​ផ្សេងៗ​ដែល​ប្រើ Blender ហើយ​ផ្ដល់​មេរៀន​នៅ​លើ​អ៊ីនធឺណិត និង​តាម​រយៈ ទស្សនាវដ្ដី​គំនូរ Blender

ខាង​ក្រោម​នេះ​ជា​រូប​នានា ដែល​បាន​បង្កើត​ដោយ​ប្រើ Blender៖

ចង់​មើល​រូប​ផ្សេងៗ​ទៀត​សូម​ចូល​ទៅ​ក្នុង៖ http://www.blender.org/features-gallery/gallery/art-gallery/ ឬ ធ្វើ​ការ​ស្វែង​រក​តាម​រយៈ Google។