អ្វី​ទៅ​ជា BuddyPress?

លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​ឮ​ពាក្យ បណ្ដាញ​សង្គម (Social Network) ហើយ។ ដែល​មាន​ដូច​ជា ជា​ដើម ដែល​ជា​បណ្ដាញ​សង្គម​ក៏​ធំ​មួយ​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត។ ដោយ​ឡែក ប្រសិន​បើ​យើង​ចង់​បង្កើត​នូវ​បណ្ដាញ​សង្គម​មួយ សម្រាប់​ប្រើ​ជាមួយ​មិត្ត​ភក្តិ ឬ ក្រុម​គ្រួសារ ឬ ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត​នោះ យើង​ក៏​អាច​បង្កើត​បាន​ដែរ។

ខ្ញុំ​សូម​លើក​យក​នូវ​កម្មវិធី​វែប​មួយ​ឈ្មោះ BuddyPress ដែល​ជា​កម្មវិធី​បន្ថែម​របស់

BuddyPress ជា​កម្មវិធី​បន្ថែម​មួយ​សម្រាប់​ប្រែក្លាយ WordPress ពី​ប្លក់​ធម្មតា​មួយ ទៅ​ជា​គេហទំព័រ​សង្គម​បណ្ដាញ។ BuddyPress ក៏​មាន​នូវ​កម្មវិធី​បន្ថែម​ទៀត​ផង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​គេហទំព័រ​របស់​អ្នក។ ដូច​ជា​គេហទំព័រ iKhmer ជា​ដើម ដែល​បាន​ប្រើ BuddyPress ក្នុង​ការ​ធ្វើ​ជា​សង្គម​បណ្ដាញ។ តែ​ប្រសិន​បើ​យើង​ចេះ​ត្រឹម​តែ​ដំឡើង​នោះ ក៏​មិន​សូវ​ជា​ល្អ​ដែរ យ៉ាង​ណា​ក៏​យើង​ត្រូវ​ចេះ​កូដ PHP, HTML, CSS គួរ​សម​ដែរ ទើប​អាច​កែ​ច្នៃ​វា​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

BuddyPress ត្រូវ​បាន​ផ្ដើម​គំនិត​ធ្វើកាល​ពី​ឆ្នាំ​២០០៨ ហើយ​បាន​ចេញ​ឲ្យ​ប្រើ​កំណែ​ស្ថិតស្ថេរ (Stable) ដំបូង​នៅ​ឆ្នាំ​២០០៩ ហើយ​ចាប់​ពី​ពេល​នោះ វា​ក៏​បាន​ទទួល​ការ​ពេញ​និយម ហើយ​បាន​វិវឌ្ឍ​ខ្លួន​យ៉ាង​រហ័ស រហូត​មក​ទល់​ពេល​នេះ។

យើង​អាច​ប្រើ BuddyPress ជា៖

  • បណ្ដាញ​សង្គម​ធំ​ទូលាយ សម្រាប់​សាលា​របស់​អ្នក។
  • ឧបករណ៍​ទំនាក់​ទំនង​ផ្នែក​ខាង​ក្នុង ក្រុម​ហ៊ុន​របស់​អ្នក។
  • ទី​កន្លែង​បណ្ដាញ​សង្គម សម្រាប់​ផ្សាយ​ប្រធាន​បទ​ដែល​អ្នក​ចាប់​អារម្មណ៍។
  • បណ្ដាញ​សង្គម​សម្រាប់​ផលិត​ផល​របស់​អ្នក។

កម្មវិធី​បន្ថែម​របស់ BuddyPress នៅ​ពេល​បច្ចុប្បន្ន​ក៏​មាន​ច្រើន​គួរ​សម​ផង​ដែរ ព្រម​ទាំង​ពុម្ព​រូបរាង​ផ្សេងៗ​ថែម​ទៀត​ផង។

តើ​អ្នក​ចាប់​អារម្មណ៍​ដែរ​ឬទេ? ចង់​បាន​បណ្ដាញ​សង្គម​ខ្លួន​ឯង​ដែរ​ឬទេ? ចង់​បាន​បណ្ដាញ​សង្គម​ដែល​ងាយ​ស្រួល​ដំឡើង និង ​ដែរ​ឬទេ? ដូច្នេះ BuddyPress អាច​ជា​ជម្រើស​របស់​អ្នក។ លោក​អ្នក​អាច​ទាញ​យក​បាន​នៅ​ក្នុង http://www.buddypress.org/

ចំណាំ៖ នេះ​ជា​កម្មវិធី​បន្ថែម​របស់ WordPress។ សូម​ដំឡើង WordPress ជា​មុន បន្ទាប់​មក​ដំឡើង BuddyPress តាម​ក្រោយ។ តម្រូវ​ការ​ដែល​ត្រូវ​ការ​សម្រាប់​ដំឡើង WordPress សាក​ល្បង​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក សូម​ចូល​ក្នុង​អត្ថបទ របៀប​ដំឡើង Apache, PHP5, និង MySQL