របៀប​ធ្វើ​ឲ្យ Ubuntu មាន​រូបរាង​ដូច Mac OS X

ដើម្បី​ធ្វើ​ឲ្យ មាន​រូបរាង​ដូច យើង​ត្រូវ​ប្រើ Macbuntu ដើម្បី​ផ្លាស់​ប្ដូរ​រូប​រាង។ ហើយ Macbuntu ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ សូម​ចូល​ទៅ​ទាញ​យក Macbuntu តាម​រយៈ​អាសយដ្ឋាន​នេះ៖ http://sourceforge.net/projects/macbuntu/files/ បន្ទាប់​មក​សូម​រើស​យក​នូវ​កំណែ​នៃ Ubuntu របស់​អ្នក (10.10 ឬ 10.04)។

ក្រោយ​ពី​ទាញ​យក​ហើយ សូម​ពន្លា​ឯកសារ​នោះ​ចេញ​មក​ក្រៅ

បន្ទាប់​មក​សូម​ចូល​ទៅ​ក្នុង​ថត​ដែល​ទើប​ពន្លា​រួច​នោះ ហើយ​ចុច​លើ​ឯកសារ “Install.sh” ហើយវា​នឹង​លោត​ផ្ទាំង​មួយ​មក រួច​ចុច​លើ​ពាក្យ Run In Terminal

បន្ទាប់​មក​វា​នឹង​លោត​ចូល​ទៅ​ក្នុង Terminal ហើយ​វា​នឹង​សួរ​សំនួរ​មួយ តែ​មិន​បាច់​ខ្វល់​ទេ សូម​វាយ​អក្សរ y ហើយ​ចុច Enter ដើម្បី​បន្ត​ការ​ដំឡើង​ទៅ​មុខ​ទៀត

លោក​អ្នក​នឹង​ត្រូវ​ឆ្លើយ​សំនួរ​ប៉ុន្មាន​ចំណុច​ទៀត។ ខាង​ក្រោម​នេះ​ជា​ការ​សួរ​អំពី​​ដែល​ត្រូវ​ដំឡើង បើ​អ្នក​មិន​ដឹង ឬ មិន​ចង់​រើស​នោះ គ្រាន់​តែ​ចុច Enter នោះ​ការ​ដំឡើង​នឹង​បន្ត​ទៅ​មុខ​ទៀត​ហើយ។ នៅ​ពេ​ល​កំពុង​ដំឡើងវា​ត្រូវ​ការ​ទាញ​យក​ឯកសារ​មួយ​ចំនួន​ពី​អ៊ីនធឺណិត ទើប​វា​មាន​រូប​រាង​ពេញ​លេញ សូម​យល់​ព្រម នៅ​ពេល​ឃើញ​សំនួរ​នោះ។

នៅ​ពេល​ដំឡើង​រួច​រាល់​ហើយ វា​នឹង​ស្នើ​ឲ្យ​ធ្វើ​ការ​ចាប់​ផ្ដើម​ម៉ាស៊ីន​កុំព្យូទ័រ​ឡើង​វិញ។ ដូច្នេះ​សូម​វាយអក្សរ y រួច​ចុច Enter។

ពេល​ចាប់​ផ្ដើម​ឡើង​វិញ​រួច​នោះ អ្នក​នឹង​ទទួល​បាន​នូវ​ទិដ្ឋភាព X ជំនួស​ Ubuntu ចាស់​របស់​អ្នក។ ការ​ដំឡើង​នេះ​វាបាន​ផ្លាស់​ប្ដូរ​នូវ​រូប​តំណាង , Google , ទីកន្លែង​ភ្ជាប់​ចូល (Login Screen), របារ,  កូន​ចង្អុល(cursor), និង Docky ជា​ដើម។

ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​វា​នោះ ហើយ​ចង់​ផ្លាស់​ប្ដូរ​ទៅ​កាន់​សភាព​ដើម​វិញ សូម​ចូល​ទៅ​ក្នុង​ថត​ឯកសារ​ដែល​អ្នក​បាន​ពន្លា​នោះ រួច​ចុច​ពីរ​ដង​លើ​ឯកសារ “uninstall.sh” ហើយ​រើស​ឲ្យ​វា​រត់​ជាមួយ Terminal។ ហើយ​សូម​ធ្វើ​តាម​ការ​ណែនាំ​នៅ​ពេល​កំពុង​លុប។

ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/45817/how-to-make-ubuntu-linux-look-like-mac-os-x/