ឈុត​កម្មវិធីការិយាល័យ LibreOffice

នៅលើ Windows7

LibreOffice គឺ​ជា​​មួយ ដែល​ជា​កំណែ​ក្រោយ និង​ជា​ឈ្មោះ​ថ្មី​របស់​កម្មវិធី ។ ហើយ LibreOffice គឺ​ជា​គម្រោង​របស់ The Document Foundation ដែល​ជា​គម្រោង​ថ្មី​បន្ទាប់​ពី​គម្រោង OpenOffice.org ដែល​ត្រូវ​បាន Oracle ទិញ​ផ្ដាច់​មុខ។ នៅ​ពេល​បច្ចុប្បន្ន ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោង OpenOffice.org នានា​បាន​នាំ​គ្នា​មកអភិវឌ្ឍ​លើ LibreOffice ជំនួស​វិញ។ LibreOffice ក៏​ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ នៅ​ពេល​នេះ LibreOffice បាន​ចេញ​ដល់​កំណែ​ទី ៣.៣.២ (នៅ​ថ្ងៃ​ទី២២ ខែមិនា ឆ្នាំ​២០១១)។ យើង​អាច​ចូល​ទៅ​ទាញ​យក​បាន​តាម http://www.libreoffice.org/download/ ដែល​មាន​សម្រាប់ Windows, Linux និង

LibreOffice នៅលើ ( 10.10)

LibreOffice នៅលើ Mac OS X

 

នៅ​ក្នុង Linux (Ubuntu ជា​ដើម) យើង​គួរ​តែ​ដំឡើង​តាម​រយៈ​ទីតាំង​ផ្ទុក (PPA)។ ខាង​ក្រោម​នេះ​ជា​របៀប​ដំឡើង​សម្រាប់ Ubuntu 10.10៖

  • សូមវាយ​ក្នុង Terminal ៖ sudo gedit /etc/apt/sources.list
  • បន្ទាប់​មក​សម​ចម្លង៖
    deb http://ppa.launchpad.net/libreoffice/ppa/ubuntu maverick main
    deb-src http://ppa.launchpad.net/libreoffice/ppa/ubuntu maverick main

    ទៅ​ដាក់​ពី​ក្រោម​គេ។ ហើយ​រក្សា​ទុក។

  • បន្ទាប់​មកសូម​វាយ sudo apt-get update
  • ជា​ចុង​បញ្ចប់​វាយ sudo apt-get install libreoffice ជា​ការ​ស្រេច