កែ​ច្នៃ Firefox 4 របស់​អ្នកតាម​ចំណង់​ចំណូល​ចិត្ត

រូបរាង​ថ្មីរបស់ 4 ពិត​ជា​ស្អាត។ លើស​ពី​នោះ​យើង​ក៏​អាច​កែ​ច្នៃ​វា​តាម​ចំណង់​ចិត្ត​បាន​ដែរ ដោយ​ប្រើ​កម្មវិធី​បន្ថែម​មួយ​ឈ្មោះ Stratiform។

ពេល​ដំឡើង​កម្មវិធី​បន្ថែម​នេះ​រួច យើង​អាច​ចូល​ទៅ​ប្រើ​វា​បាន​តាម​រូប​តូច​មួយ នៅ​របារ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ។ ពេល​ដែល​ចុច​ទៅ យើង​នឹង​ចូល​ទៅ​ដល់​ទី​កន្លែង​កំណត់​ផ្សេងៗ។ ដែល​ក្នុង​នោះ​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ដូច​ជា របារ​ផ្ទាំង (Tab Bar), ស្លាក​ម៉ឺនុយ (Label) ហើយ​ប្រសិន​បើ​យើង​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​យើង​បាន​ធ្វើ​នោះ​ទេ យើង​ក៏​អាច​ធ្វើ​វា​ឲ្យ​ដូច​ដើម​វិញ​ដែរ។

សូម​សប្បាយ​រីករាយ​នឹង​បម្លាស់​ប្ដូរ​នេះ !! ^_^

ចំណាំ៖ អាច​ប្រើ​បាន​តែ​ចំពោះ និង Firefox 4.0b12 – 4.0.* តែ​ប៉ុណ្ណោះ!


ដក​ស្រង់​ចេញ​ពី៖ http://www.howtogeek.com/news/customize-firefox-4-0s-ui-to-create-a-unique-personalized-browser-for-your-system/4103/