កែ​សម្រួល​ឯកសារ PDF នៅ​ក្នុង Linux ជាមួយ​កម្មវិធី PDF MOD

PDF Mod ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ ដែល​អនុញ្ញាត​ឲ្យ​យើង​អាច លុប​ទំព័រ, បន្ថែម​ទំព័រ, បន្ថែម​រូប​ភាព, បង្វិល​ទំព័រ, នាំ​រូប​ភាព​ចេញ, កែ​ទិន្នន័យ​មួយ​ចំនួន​ដូច​ជា ឈ្មោះ​អ្នក​និពន្ធ, ចំណង​ជើង ជា​ដើម។

កម្មវិធី​នេះ​ពិត​ជា​ងាយ​ស្រួល​ប្រើ គឺ​ថា​ពេល​យើង​បើក​ភ្លាម វា​នឹង​បង្ហាញ​ទំព័រ​ជា​ក្រឡា ហើយ​យើង​អាច​ទាញ​ឯកសារ PDF ផ្សេង​ទៀត​មក​ទម្លាប់​ចូល​ទៅ​ក្នុង​ឯកសារ​ដែល​កំពុង​បើក ដើម្បី​បូក​បញ្ចូល​គ្នា។ យើង​ក៏​អាច​កែ​សម្រួល​ទំព័រ​ជា​ច្រើន ក្នុងពេល​តែ​មួយ​បាន​ដែរ។

កម្មវិធី​នេះ​បាន​ចេញ​ដល់​កំណែ ០.៩ ហើយ។

ទាញ​យក​សម្រាប់

sudo add-apt-repository ppa:pdfmod-team/ppa

sudo apt-get update

sudo apt-get install pdfmod

 


ដក​ស្រង់​ចេញ​ពី៖ www.webupd8.org/2011/03/edit-pdf-documents-in-linux-with-pdf.html