របៀប​ដំឡើង reCAPTCHA នៅ​លើ​គេហទំព័រ​ដើម្បី​ទប់​ស្កាត់ Spam

Spam គឺ​ជា​របស់ឥត​បាន​ការ​ម្យ៉ាង ដែល​មាន​ផ្ទុក​ទៅ​ដោយ​មេរោគ។ វា​ធ្វើ​ការ​រាតត្បាត​នៅ​លើ​គេហទំព័រ, វេទិកា, ទូរស័ព្ទ, ​នៅ​លើ​បណ្ដាញ (Online Game), ប្លក់, និង នៅ​ក្នុង​សេវាកម្ម​សារ​អេឡិចត្រូនិក​ដូច​ជា៖ Yahoo!, Gmail ជា​ដើម ហើយ​សូម្បី​តែ​សេវាកម្ម​ជជែក​កម្សាន្ត​របស់​ក្រុម​ហ៊ុន​អ៊ីមែល​ទាំង​នោះ ក៏​ទទួល​ឥទ្ធិពល​ពី​ពពួក Spam អស់​នោះ​ដែរ។ Spam ដំណើរ​ការ​ដោយ​មាន​ការ​បញ្ជា​តាម​ម៉ាស៊ីន​ពី​ក្រោយ​ខ្នង។ ម៉ាស៊ីន​ទាំង​នោះ​បាន​បង្កើត​កូដ​ឲ្យ Spam ស្គាល់​នូវ​ត្រង់​ប្រអប់​សរសេរ​មតិ, ហើយ​ម៉ាស៊ីន​នោះ​ទៀត​សោត គឺ​វា​ចេះ​បង្កើត​ឈ្មោះ, អាសយដ្ឋាន​អ៊ីមែល និង គេហទំព័រ បាន​ដោយ​ស្វ័យ​ប្រវត្តិ។ ដូច្នេះ​ហើយ​អ្នក​ប្រើ​ប្លក់ () ទទួល​រង​នូវ​ឥទ្ធិពល​ពី របស់​ឥត​បាន​ការ អស់​នេះ ព្រោះ​តែ​ប្លក់ ដែល​យើង​ប្រើ​ឥត​គិត​ថ្លៃ​នៅ​លើ wordpress.com នោះ មិន​មាន​ឧបករណ៍​ទប់​ស្កាត់​បាន​រឹង​មាំ​នោះ​ទេ ព្រោះ​ដោយ​សារ​តែ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ដំឡើង​ឧបករណ៍​ផ្សេងៗ​ទៀត។ តែ​ប្រសិន​បើ​យើង​ទាញ​យក ពី wordpress.org គឺ​យើង​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​ដំឡើង​ឧបករណ៍​ផ្សេងៗ​ដើម្បី​ទប់​ស្កាត់​នូវ​ពពួក Spam ទាំង​នោះ។ ដើម្បី​ទប់​ស្កាត់​នូវ Spam ទាំង​នេះ​នៅ​លើ​គេហទំព័រ យើង​​អាច​ប្រើ reCAPTCHA ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​វា​ឆ្លង​កាត់​បាន។

reCAPTCHA គឺ​ជា​ប្រព័ន្ធ​សុវត្ថិភាព​មួយ ដែល​គេ​ដាក់​នៅ​លើ​គេហទំព័រ សម្រាប់​ការ​ពារ​របស់​ឥត​បាន​ការ ឬ Spam។ ប្រព័ន្ធ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​ហ៊ុន Google។ reCAPTCHA គឺ៖

  • ឥត​គិត​ថ្លៃ
  • មាន​សារប្រយោជន៍
  • អាច​ប្រើ​បាន​គ្រប់​មនុស្ស ៖ គឺ​សូម្បី​តែ​មនុស្ស​ពិការ​ភ្នែក ក៏​អាច​ប្រើ​បាន​ដែរ ព្រោះ reCAPTCHA មាន​នូវ​ឧបករណ៍​សម្រាប់​អាន​តួ​អក្សរ​និមួយៗ។
  • មាន​សុវត្ថិភាព
  • មាន​ប្រជាប្រិយ​ភាព
  • ងាយ​ស្រួល​ប្រើ

របៀប​ចុះ​ឈ្មោះ

មុន​ដំបូង​យើង​គ្រាន់​តែ​ចូល​ទៅ​កាន់ http://www.google.com/recaptcha ដើម្បី​ចុះ​ឈ្មោះ។ យើង​នឹង​ទទួល​បាន​ទំព័រ​ដែល​មាន​សណ្ឋាន​ដូច​រូប​ខាង​ក្រោម៖

បន្ទាប់​មក​សូម​ចុច​លើ​ប៊ូតុង បន្ទាប់​មក​ទៀត​យើង​នឹង​ចូល​ទៅ​ក្នុង​ទំព័រ​មួយ​ទៀត ដែល​គេ​ធ្វើ​ការ​និយាយ​អំពី​លក្ខណៈ​ពិសេស​របស់ reCAPTCHA ខ្លី។ នៅ​ខាង​ក្រុម​នោះ​មាន​ប៊ូតុង​មួយ​ដាក់​ថា Sing up Now! រួច​ចុច​វា៖

បន្ទាប់​ពី​ចុច​ប៊ូតុង​នោះ​ហើយ យើង​នឹង​ឈាន​ដល់​ដំណាក់​កាល វាយ​បញ្ចូល​នូវ​អាសយដ្ឋាន​គេហទំព័រ​របស់​យើង។ ដោយ​ឧទាហរណ៍​ខ្ញុំ​បញ្ចូល it4ug.net (មិន​ត្រូវ​មាន​សញ្ញា / ពី​ក្រោយ​ទេ) បន្ទាប់​ពី​បញ្ចូល​រួច សូម​ចុច​ប៊ូតុង Create Key៖

នៅ​ពេល​នេះ ការ​ចុះ​ឈ្មោះ​របស់​អ្នក​បាន​ចប់​សព្វ​គ្រប់​ហើយ យើង​ក៏​ទទួល​បាន​នូវ​លេខ​កូដ​ចំនួន​ពីរ​គឺ Public Key (សោ​សាធារណៈ) និង Private Key (សោ​ឯកជន)៖

របៀប​ដំឡើង

ប្រសិន​បើ​យើង​ជា​អ្នក​ប្រើ​ប្រាស់ WordPress គឺ​គេ​មាន​បង្កើត​ជា​កម្មវិធី​បន្ថែម (Plugin) ដោយ​គ្រាន់​តែ​ចម្លង សោ​សាធារណៈ និង សោ​ឯកជន ទៅ​នឹង​ប្រើ​បាន។ តែ​ប្រសិន​បើ​យើង​ប្រើ​អី​ផ្សេង ឬ យើង​បង្កើត​គេហទំព័រ​ដោយ​ខ្លួន​ឯង​នោះ គឺ​យើង​ត្រូវ​ធ្វើ​តាម​វិធី​មួយ​ទៀត​គឺ​ប្រើ​កូដ PHP។

ខ្ញុំសូម​លើក​ឧទាហរណ៍​ក្នុង​ការ​ដំឡើង​វា​នៅ​លើ​កុំព្យូទ័រ​ជា​មុន​សិន (ចាំ​បាច់​ត្រូវ​មាន​ដំឡើង Apache, PHP5 បើ​មិន​ទាន់​មាន​ដំឡើង សូម​មើល​អត្ថបទ​អំពី​របៀប​ដំឡើង។) មុន​ដំបូង​យើង​ត្រូវ​ទាញ​យក​បណ្ណាល័យ​កូដ​របស់ reCAPTCHA ជា​មុន​សិន ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ៖ http://code.google.com/p/recaptcha/downloads/list?q=label:phplib-Latest ។ បន្ទាប់​មក​សូម​ពន្លា​ឯកសារ​នេះ​ទៅ​ក្នុង​ថត​ណា​មួយ ឧទាហរណ៍​យើង​ដាក់​ក្នុង​ថត recaptcha ដោយ​ដាក់​ឈ្មោះ​ថត​ដែល​ទើប​ពន្លា​នោះ​ថា lib។ បន្ទាប់​មក​សូម​បង្កើត​ឯកសារ​មួយ​ដែល​មាន​ឈ្មោះ​ថា form.php ទៅ​ក្នុង​ថត​ដដែល​នោះ។ បន្ទាប់​មក​សូម​ចម្លង​កូដ​ខាង​ក្រោម​នេះ​ទៅ​ដាក់​ក្នុង​ឯកសារ ដែល​ទើប​បង្កើត​នោះ៖

<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title></title>
</head>
<body>
	<form method="post" action="check.php">
        <?php
          require_once('lib/recaptchalib.php');
          $publickey = "សោ​សាធារណៈ​របស់​អ្នក";
          echo recaptcha_get_html($publickey);
        ?>
        <input type="submit" />
      </form>
</body>
</html>

បន្ទាប់​មក​ឯកសារ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា check.php ដើម្បី​ទុក​ពិនិត្យ​ភាព​ត្រឹម​ត្រូវ នៅ​ពេល​ដែល​អ្នក​ប្រើ​ប្រាស់ បាន​ចុច​ប៊ូតុង​ដាក់​ស្នើ (submit) ទៅ។ សូម​ចម្លង​កូដ​ខាង​ក្រោម​ទៅ​ដាក់​ក្នុង​ឯកសារ check.php ៖

<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title></title>
</head>
<body>
	<?php
  		require_once('lib/recaptchalib.php');
  		$privatekey = "សោរ​ឯកជន​របស់​អ្នក";
  		$resp = recaptcha_check_answer ($privatekey,
                                $_SERVER["REMOTE_ADDR"],
                                $_POST["recaptcha_challenge_field"],
                                $_POST["recaptcha_response_field"]);

  		if (!$resp->is_valid) {
   		 // What happens when the CAPTCHA was entered incorrectly
    		die ("The reCAPTCHA wasn't entered correctly. Go back and try it again." .
         		"(reCAPTCHA said: " . $resp->error . ")");
  		} else {
    			echo "The reCAPTCHA was entered correctly.";
		}
  ?>
</body>
</html>

បន្ទាប់មក​សូម​បើក​វា​ជាមួយ​នឹង localhost របស់​លោក​អ្នក។ (ចាំ​បាច់​ត្រូវ​មាន​អ៊ីនធឺណិត) លោក​អ្នក​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ប៉ង​ប្រាថ្នា​ជា​មិន​ខាន។

សាក​ល្បង

ស្រាវ​ជ្រាវ​ដក​ស្រង់​ចេញ​ពី៖ http://code.google.com/apis/recaptcha/docs/php.html