ដំឡើង Firefox 4 នៅ​ក្នុង Ubuntu 10.04 និង 10.10 តាម​រយៈ​ទីតាំង​ផ្ទុក

ដូច​យើង​ដឹង​ស្រាប់​ហើយ Firefox ជា​កម្មវិធី កូដ​បើក​ចំហ។ ដូច្នេះ​យើង​អាច​ដំឡើង​វា​បាន​នៅ​គ្រប់ ប្រព័ន្ធ​ប្រតិបត្តិការ (កំណែ​ស្ថិត​ស្ថេរ ឬ Stable) ជិត​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ពេញ​លេញ​ហើយ។ ដូច្នេះ​ការ​ដំឡើង​តាម​រយៈ ទីតាំង​ផ្ទុក ឬ Repository ធ្វើ​ឲ្យ​យើង​ទទួល​បាន​ព័ត៌មាន​អំពី ការ​ធ្វើ​បច្ចុប្បន្នកម្ម​លឿន។ នៅ​ក្នុង ត្រូវ​បាន​គេ​ប្រើ​ឈ្មោះ Minefield ជំនួស​វិញ។

ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ដំឡើង​តាម​រយៈ​ទីតាំង​ផ្ទុក៖

ដំបូង​យើង​ត្រូវ​បន្ថែម​អាសយដ្ឋាន​ទីតាំង​ផ្ទុក​ជា​មុន​សិន៖

sudo add-apt-repository ppa:mozillateam/firefox-stable

sudo apt-get update

សម្រាប់​អ្នក​ដែល​បាន​ដំឡើង Firefox កំណែ​ចាស់​រួច​នោះ ការបន្ថែម PPA នេះ​គឺ​ក្នុង​គោល​បំណង​ដើម្បី​ទទួល​បាន​ដំណឹង​ពេល​ដែល កំណែ​ស្ថិតស្ថេរ បាន​ដាក់​ចេញ​ឲ្យ​ប្រើ ហើយ​នឹង​ធ្វើ​បច្ចុប្បន្នកម្ម​លើ​កំណែ​ចាស់ ដើម្បី​ប្រើ​កំណែ​ស្ថិតស្ថេរ​ថ្មី​នេះ។

ប្រសិន​បើ​យើង​មិន​អាច​រង់​ចាំ​ការ​ចេញ​ឲ្យ​ប្រើ​ពេញ​លេញ​នោះ​ទេ ហើយ​ចង់​ប្រើ​ភ្លាមៗ​នោះ យើង​អាច​ប្រើ​កំណែ RC របស់​គេ​បាន ដោយ​សរសេរ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម​នេះ៖

sudo add-apt-repository ppa:mozillateam/firefox-next

sudo apt-get update

sudo apt-get install firefox-4.0