អ្វី​ទៅ​ជា និង របៀប​ដំឡើង Apache, MySQL, PHP5?

១. (Web Server ឬ បណ្ដាញ​បម្រើ)

សម្រាប់​អ្នក​ដែល​ចង់​ដំឡើង ឬ អភិវឌ្ឍ​គេហទំព័រ​នៅ​លើ ប្រព័ន្ធ​ប្រតិបត្តិការ លីនុច​នោះ អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ដំឡើង​នូវ Server ដែល​ភាសា​ខ្មែរ​ហៅ​ថា ម៉ាស៊ីន​បម្រើ ឬ បណ្ដាញ​បម្រើ ដែល​វា​ប្រតិបត្តិ​រាល់​កូដ​ទាំង​ឡាយ បន្ទាប់​មក​វា​បក​ប្រែ ដើម្បី​ឲ្យ​អាច​ដំណើរ​ការ​នៅ​លើ​កម្មវិធី​រុករក​អ៊ីនធឺណិត​របស់​អ្នក។ បណ្ដាញ​បម្រើ ទាំង​នោះ​មាន​ដូច​ជា៖ Apache និង IIS (របស់ Microsoft) …។

២.

MySQL គឺ​ជា​បណ្ដុំ​ទិន្នន័យ (Database) ដែល​គេ​ប្រើ​ក្នុង​ការ​រក្សា​ទិន្នន័យ​របស់​គេហទំព័រ។ ទិន្នន័យ​ទាំង​នោះ​មាន​ដូច​ជា៖ គណនី​ប្រើ​ប្រាស់,  មាតិកា​អត្ថបទ, និង ផ្សេងៗ​ទៀត ដែល​ភាគ​ច្រើន​ត្រូវ​បាន​គេ MySQL ជា​ឃ្លាំង​សម្រាប់​ទុក​នូវ​រាល់​ទិន្នន័យ​ទាំង​នោះ។ ក្រៅ​ពី MySQL នៅ​មាន​បណ្ដុំ​ទិន្នន័យ​ផ្សេងៗ​ទៀត​ដូច​ជា៖ MariaDB (ជា​កំណែ​ក្រោយ និង ថ្មី​ស្រឡាង នៃ MySQL), Oracle, Microsoft SQL Server និង ជា​ច្រើន​ថែម​ទៀត​ផង។ អាច​ចូល​មើល​បន្ថែម​ទៀត​នៅ​ក្នុង៖ http://en.wikipedia.org/wiki/List_of_relational_database_management_systems

៣. PHP

PHP គឺ​ជា​ភាសា​ដែល​ពេញ​និយម​បំផុត ក្នុង​ការ​បង្កើត​គេហទំព័រ។ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល ហើយ​ម្យ៉ាង​ទៀត​វា​ជា​ភាសា លក្ខណៈ កូដ​បើក​ចំហ។ នៅ​សព្វ​ថ្ងៃ​នេះ ភាសា PHP ត្រូវ​បាន​គេ​ប្រើ​ចំនួន 75.9% (ស្ថិតិ​នៅ​ឆ្នាំ​២០១១) នៅ​ក្នុង​ការ​បង្កើត​គេហទំព័រ​គ្រប់​ទី​កន្លែង នៅ​លើ​ពិភព​លោក។ សូម្បី​តែ ប្រព័ន្ធ​មាតិកា​គ្រប់​គ្រង​គេហទំព័រ ល្បីៗ​ក៏​បាន​ប្រើ​ភាសា​នេះ​ផង​ដែរ មាន​ដូច​ជា៖ , , Drupal,

៤. របៀប​ដំឡើង

ខ្ញុំ​នឹងប្រាប់​ដោយ​សង្ខេប​អំពី​ការ​ដំឡើងរបស់​ទាំង​នេះ ទៅ​ក្នុង , Windows និង ។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ដំឡើង ប្រើ​នៅ​ក្នុង​កុំព្យូទ័រ​យើង? យើង​ក៏​ដឹង​ដែរ​ថា ការ​ធ្វើ​គេហទំព័រ​នៅ​លើ​អ៊ីនធឺណិតផ្ទាល់ វា​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ណាស់ ព្រោះ​ពេល​ខ្លះ​អ៊ីនធឺណិត​យឺត ឬ ដាច់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងារ​របស់​យើង។ ដូច្នេះ​ហើយ​ទើប​គេ​បង្កើត​នូវ​កម្មវិធី​ទាំង​នេះ​ឡើង ដើម្បី​ឲ្យ​យើង​អាច​ដំឡើង​ប្រើ​នៅ​ក្នុង​កុំព្យូទ័រ ក្នុង​ការ​បង្កើត​គេហទំព័រ បន្ទាប់​ពី​រួច​រាល់​ហើយ សឹម​យើង​បង្ហោះ​ជា​ការ​ស្រេច។ ដូច្នេះ​វា​មាន​សភាព​រហ័ស​លឿន​ជាង។

៤.ក/ របៀប​ដំឡើង​ក្នុង Ubuntu

នៅ​ក្នុង Ubuntu យើង​អាច​ដំឡើង​ដោយ​ផ្នែកៗ​បាន ដោយ​សរសេរ​តាម​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖

នៅ​ពេល​នេះ​យើង​នឹង​ដំឡើង បណ្ដាញ​បម្រើ Apache,

sudo apt-get install apache2

sudo apt-get install php5

sudo apt-get install libapache2-mod-php5

sudo /etc/init.d/apache2 restart

ក្រោយ​ពី​ដំឡើង Apache និង PHP5 រួច សូម​បើក​កម្មវិធី​រុក​រក​អ៊ីនធឺណិត (Web ) របស់​លោក​អ្នក​ឡើង បន្ទាប់​មក​សូម​វាយ​អាសយដ្ឋាន http://localhost/ បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ​មួយ ដោយ​សរសេរ​ថា “IT’S WORK” ។ ហើយ​ថត​ដែល​ទុក​រាល់​នូវ​ឯកសារ​នោះ​គឺ​ស្ថិត​នៅ​ក្នុង /var/www ។ ពេល​ចូល​ទៅ​យើង​នឹង​ឃើញ​ឯកសារ​មួយ​ឈ្មោះ​ថា index.html

បន្ទាប់​មក​យើង​ចាប់​ផ្ដើម​ដំឡើង​បណ្ដាញ​បណ្ដុំ​ទិន្នន័យ សូម​អនុវត្ត​តាម​ពាក្យ​បញ្ជា​ខាង​ក្រោម៖

sudo apt-get install mysql-server

sudo apt-get install php5-mysql

ក្រោយ​ពី​ដំឡើង​រួច​ហើយ យើង​ចាំ​បាច់​ត្រូវ​ការ​គ្រប់​គ្រង​វា ដូច​ជា​ការ​បង្កើត​ឃ្លាំង​ទិន្នន័យ​ជា​ដើម។ ដូច​នេះ​ដើម្បី​ភាព​ងាយ​ស្រួល ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រើ​នូវ​កម្មវិធី​វែប​មួយ​មាន​ឈ្មោះ​ថា phpMyAdmin ដែល​វា​ត​ភ្ជាប់​ខ្លួន​វា ទៅ​កាន់​បណ្ដាញ​បណ្ដុំ​ទិន្នន័យ ហើយ​យើង​អាច​គ្រប់​គ្រង​តាម​កម្មវិធី​វែប​នោះ​បាន​ដោយ​ងាយ​ស្រួល ព្រោះ​វា​មាន​រូប​រាង​ដែល​ស្រួល​មើល។ យើង​អាច​ទាញ​យក​វា​បាន​តាម៖ http://www.phpmyadmin.net/home_page/downloads.php នៅ​ពេល​ទាញ​យក​រួច សូម​ពន្លា​វា​ដោយ​ប្រើ​ឈ្មោះ​ថត​ឯកសារ​នោះ​ទៅ​ជា phpmyadmin ហើយ​ចម្លង​ទៅ​ក្នុង /var/www ។ ដើម្បី​ចម្លង​ចូល​ទី​នោះ សូម​វាយ Alt+F2 ហើយ​សូម​វាយ gksudo nautilus រួច​ចុច Enter ហើយ​សូម​វាយ​ពាក្យ​សម្ងាត់ បន្ទាប់​មកវា​នឹង​លេច​ចេញ​នូវ​ផ្ទាំង​មួយ ដែលយើង​ប្រើ​ជា​លក្ខណៈ​គណនី​មេ (Root) ហើយ​យើង​អាច​ចម្លង​ឯកសារ​ចេញ ឬ ចូល ទៅ​កាន់​ថត​ណា​ដែល​មាន​នៅ​ក្នុង File System។ ពេល​នោះ​យើង​នឹង​អាច​ដំឡើង WordPress, Joomla! ឬ TYPO3 បាន​ដោយ​សេរី។

ក្រៅ​ពី​ការ​ដំឡើង​ដោយ​ផ្នែកៗ យើង​ក៏​អាច​ប្រើ​បាន​តាម Xampp ផង​ដែរ។ សូម​ទាញ​យក Xampp ពី http://www.apachefriends.org/download.php?xampp-linux-1.7.4.tar.gz ទៅ​ដាក់​ក្នុង /home បន្ទាប់​មក​សូម​ប្រើ​ពាក្យ​បញ្ជា៖

sudo tar xvfz xampp-linux-1.7.4.tar.gz -C /opt

បន្ទាប់​មក​សូម​ប្រើ​ពាក្យ​បញ្ជា​នេះ ដើម្បី​បើក​ដំណើរ​ការ៖

/opt/lampp/lampp start

ពេល​នោះ​អ្វីៗ​នឹង​ដំណើរ​ការ​ឡើង ហើយ​សូម​វាយ​អាសយដ្ឋាន​ដូច​នៅ​ក្នុង​ការ​ដំឡើង​តាម​ផ្នែក។

៤.ខ/ របៀប​ដំឡើង​ក្នុង Windows

នៅ​ក្នុង Windows មាន​កញ្ចប់​កម្មវិធី​សម្រាប់​ដំឡើង​ស្រាប់​តែ​ម្ដង ដោយ​យើង​មិន​បាច់​ដំឡើង​តាម​ផ្នែកៗ​នោះ​ទេ។ យើង​អាច​ទាញ​យក​កម្មវិធី WampAppServ ។ ដែល​កម្មវិធី​ទាំង​ពីរ​នេះ ងាយ​ស្រួល​ប្រើ ដំឡើង​តែ​មួយ បានទាំង​អស់។ ខ្ញុំ​សូម​លើក​យក AppServ មក​ធ្វើ​ជា​ការ​បង្ហាញ។ ពេល​យើង​ចុច​ដំឡើង​វា​រួច សូម​ចូល​ទៅ​បើក​វា​តាម៖ Start Menu -> AppServ -> Control Serve By Service ហើយ​ចុច Apache Restart ។ ពេល​នោះ​យើង​នឹង​អាច​ប្រើ​បាន​ដូច​នៅ​ក្នុង Ubuntu បាន​ផង​ដែរ។

៤.គ/ របៀប​ដំឡើង​ក្នុង Mac

នៅ​ក្នុង Mac ក៏​យើង​អាច​ដំឡើង​បាន​ដូច​គេ​ដូច​ឯង​ដែរ ដោយ​ការ​ប្រើ Xampp។

    • សូម​ចូល http://sourceforge.net/projects/xampp/files/ បន្ទាប់​មក​សូម​រើស​ពាក្យ Mac OS X ហើយ​រើស​នូវ​កំណែ​កម្មវិធី​ណា​ដែល​អ្នក​ចូល​ចិត្ត រួច​ចុច​ទាញ​យក។
    • ពេល​ទាញ​យក​រួច សូម​ចុច​ពី​រដង នៅ​លើ​ឯកសារ​នោះ។
    • នៅ​ក្នុង​ផ្ទាំង​កម្មវិធី​ដែលលេច​ចេញ​មក​នោះ សូម​ចុច​លើ​ឯកសារ​ឈ្មោះ XAMPP for MacOS X.pkg
    • ក្រោយ​ពី​ដំឡើង​ចប់​ហើយ សូម​ចូល​ទៅ​ទីតាំង​កម្មវិធី (Application folder) ហើយ​សូម​ចូល​ទៅ​ក្នុង​ថត xampp
    • ហើយ​សូម​ចុច XAMPP Control Panel ។ ដែល​កម្មវិធី​នេះ អាច​ឲ្យ​លោក​អ្នក​គ្រប់​គ្រង​របស់​ទាំង​នោះ (PHP, MySQL, Apache) បាន។
    • បន្ទាប់​សូម​ចុច​ប៊ូតុង Start គ្រប់​ជួរ
    • ចុង​ក្រោយ​សូម​វាយ​អាសយដ្ឋាន http://localhost/

នៅ​ពេល​នេះ លោក​អ្នក​អាច​ដំឡើង​គេហទំព័រ​នៅ​លើ Mac OS X បាន​ហើយ។

បាន​ស្រាវ​ជ្រាវ​ដក​ស្រង់​ចេញ​ពី៖

  • http://keito.me/tutorials/xampp
  • http://howtogeek.com/
  • http://www.apachefriends.org/en/xampp-linux.html