Picapy កម្មវិធី​រុក​រក​ឯកសារក្នុង Picasa Web នៅ​លើ Ubuntu

គ្រប់​គ្រង និង រុករក​រាល់​ឯកសារ​រូបភាព​របស់​អ្នក​នៅ​ក្នុង ដោយ​មិន​បាច់​ចូល​ទៅ​បើក​ក្នុង​គេហទំព័រ​នោះ​ទេ។ លោក​អ្នក​អាច​ប្រើ ដើម្ប​គ្រប់​គ្រង​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន។ នៅ​ពេល​ដែល​អ្នក​ភ្ជាប់​ចូល​គណនី​រួច​នោះ អ្នក​នឹង​អាច​បន្ថែម, លុប, ឬ កែ​សម្រួល​រូប​របស់​អ្នក​បាន​តាម​ចិត្ត។

នៅ​ពេល​ដែល​យើង​ចុច​ចង្អុល​ស្ដាំ (Right-Click) យើង​នឹង​អាច​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដូច​ជា៖ មើល​ព័ត៌មាន, ទាញ​យក, ឬ ចម្លង….

ចុច​ពីរ​ដង​នៅ​លើ​រូប​ណា​មួយ ដើម្បី​មើល

ដើម្បី​ត្រឡប់​ទៅ​កាន់​ថត​ដើម​វិញ​យើង​ត្រូវ​ប្រើ​ប៊ូតុង​សញ្ញា ‘^’

ដើម្បី​ដំឡើង​សូមប្រើពាក្យ​បញ្ជា​នេះ​ដើម្បី​បន្ថែម PPA៖

sudo add-apt-repository ppa:atareao/atareao

បន្ទាប់​មក​ប្រើ​ពាក្យ​បញ្ជា​នេះ ដើម្បី​ដំឡើង៖

sudo apt-get update && sudo apt-get install picapy

ដក​ស្រង់​ចេញ​ពី៖ http://www.omgubuntu.co.uk/2011/03/picapy-desktop-picasa-web-browser-for-ubuntu/