របៀប​ដំឡើង​កម្មវិធី Joomla ក្នុង​កុំព្យូទ័រ​ឱ្យ​បាន​ត្រឹម​ត្រូវ

ជា​ការ​ពិត​ណាស់​ Joomla គឺ​ជា​ប្រព័ន្ធ​គ្រប់​គ្រង​អត្ថបទ​ហៅ​កាត់​ថា ( Content Management System) ហើយ​ប្រសិន​បើ​​​យើង​​ទើបតែ​​ចាប់​ផ្ដើម​រៀន​ប្រើ​ប្រាស់​ Joomla នោះ​ចាំ​បាច់​ត្រូវ​​ដំឡើង​​វា​នេះ​ជាមួយ​នឹង​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ថា Wamp Server ដូច​នេះ​ខ្ញុំ​សូម​ធ្វើ​ការ​ណែនាំ​សង្ខេបៗ​ដូច​តទៅ៖

  • ជំហាន​ទី​១ ត្រូវ​ដំឡើង​កម្មវិធី​ Wamp server ដំឡើង​ធម្មតា​តាម​ទ្រង់​ទ្រាយ​ដើម​ (default configuration)
  • ជំហាន​ទី​២ អ្នក​ត្រូវ​ពន្លា (Unzip) កញ្ចប់​ Joomla ទៅ​កាន់​ទី​តាំង C:\wamp\www\joomla ហើយ​ចាំ​ផ្ដើម​ដំណើរ​ការ (enable) កម្មវិធី​ Wamp server ( ដែល​វា​នឹង​បង្ហាញ​នៅ​​លើ​ system tray ស្ថិត​នៅ​ខាង​ស្ដាំ​នៃ Taskbar)
  • ជំហាន​ទី​៣ សូម​បើក​​កម្មវិធី​រុក​រក​ (browser) រួច​វាយ​ពាក្យ​ថា​ http://localhost/joomla នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​​ដំណើរ​ការ​នៃ​ការ​ដំឡើង​ Joomla (Process of ) បន្ទាប់​មក​ទៀត​​​យើង​ត្រូវ​​ធ្វើ​តាម​ការ​ណែ​នាំ​​ដោយ​ចុច Next រហូត​មក​ដល់​ចំណុច​ដែល​តម្រូវ​អោយ​យើង​បំពេញ​ក្នុង​ចន្លោះ​នោះ​សូម​បំពេញ​​​តាម​របៀប​​ដូច​ខាង​ក្រោម​៖

-Host Name = localhost-MySQL User Name = root

-MySQL Password = ទុក​ចោល​ (ប្រសិន​បើ​យើង​មិន​ដែល​បាន​បំពេញ​លេខ​សម្ងាត់​ណា​មួយ​ក្នុង​ពេល​ដែល​យើង​បាន​ដំឡើង​កម្មវិធី Wamp Server)

-MySQL Database Name = ចង់​ដាក់​អ្វី​ក៏​បាន​ ស្រេច​តែ​ចិត្ត​ ឧ​ឧទាហរណ៍​ថា​ដាក់​ឈ្មោះ​ថា​ Joomla ក្រោយ​មក​សូម​ចុច​លើ​ពាក្យ​ថា Install Sample Data ដើម្បី​អោយ​ការ​ប្រើ​ប្រាស់ Joomla របស់​យើង​មាន​​ Template ឬ​ផ្ទាំង​គំរូ​ផ្សេង​ៗ​។

-Site name = ចង់​សរសេរ​​ឈ្មោះ​អ្វី​ក៏​បាន​ ( ឈ្មោះ​ចំណង​ជើង​នៃ​ទំព័រ វេបសាយ).

សូម​ចង​ចាំ​ថា​​បន្ទាប់​ពី​​​បំពេញ​រួច​រាល់​ហើយ​ សូម​ត្រឡប់​ចូល​ទៅ​កាន់​ទីតាំង​ C:\wamp\www រួច​លប់​ចោល​នូវ​ Folder មួយ​​ដែល​មាន​ឈ្មោះ​ថា Installation នោះ​ទើ​ប​យើង​​អាច​ចូល​ទៅ​កាន់​ គណនី​​ខាង ឬ​អាច​មើល​​ផ្ទាំង​គំរូ​នៃ វេបសាយ​ដែល​បង្កើត​ឡើង​ដោយ​ Joomla ក្នុង​កុំ​ព្យូទ័រ​របស់​យើង​បាន​​។

សូម​ចង​ចាំ​ថា​​បន្ទាប់​ពី​បាន​ដំឡើង​រួច​រាល់​ហើយ​នោះ​សូម​ប្ដូរ Username និង​ Password របស់​លោក​អ្នក​ ព្រោះ​ Default Username & Password របស់​វា​គឺ Admin

——————–

សូម​មើល​ផង​ដែរ​៖ ប្រព័ន្ធ​គ្រប់​គ្រង​គេហទំព័រ