គូរប្លង់ដោយទាញយក symbol ពីវែបសាយ

តាមធម្មតា និយាយពីរឿងគូរប្លង់អ្នកដែលធ្លាប់រៀនផ្នែកខាងសំណង់ស៊ីវិល ច្បាស់ជាដឹងគ្រប់គ្នាមិន ខានថា និងប្រើកម្មវិធី ។ ប្រាកដណាស់ គឺជាកម្មវិធីគួរប្លង់ដ៏ល្បីមួយ ដែលបង្កើត ដោយក្រុមហ៊ុន Autodesk ។ ក្នុងការរចនាប្លង់ឱ្យមានលក្ខណស្អាត តាមបទដ្ឋាន ត្រូវមាន Symbol ដែលចូលតាមបទដ្ឋានដូចគ្នាដែរ ទើបធ្វើឱ្យអ្នកមើលគ្រប់គ្នាអាចយល់បាន ។ Symbol មានច្រើន ប្រភេទ សម្រាប់ប្លង់នីមួយៗដូចជា​៖ CAD Block (Symbol) សម្គាល់បណ្តាញទឹកក្នុងអាគារ បណ្តាញអគ្គិសនី បន្ទប់ដេក ចង្ក្រាន បាយ បន្ទប់ទឹក រថយន្ត ដើមឈើ ។ល។ ជាទូទៅរាល់បណ្តា Symbol ខ្លះវាមានស្រាចទៅហើយ នៅក្នុង កម្មវិធី គូរប្លង់ គ្រាន់តែមិនដូចអ្វីដែលយើងចង់បាន ។

យើងអាចយក symbol បានក្នុងកម្មវិធីនេះផ្ទាល់ ដោយចុច CTRL+2 រូបបង្ហាញដូចខាងក្រោម៖

បើសិនជាអ្នករកមិនឃើញ symbol ណា​ដែល​អ្នក​ចូល​ចិត្ត ក្នុងកម្មវិធីទេ អ្នកអាចស្វែង​រកតាមគេហទំព័រនេះក៏បានដែរ​ ។នៅ​ក្នុង​ គេហទំព័រ​នេះគឺអ្នកមានជម្រើសច្រើនក្នុងការជ្រើសរើសដូចជា៖​

  • ស្ថាបត្យកម្ម
  • អគ្គិសនី
  • ផែនទី
  • មេកានិច
  • បំពង់
  • ផ្លាកសញ្ញាចរាចរជាដើម

នៅ​ក្នុង​វែប​សាយ​នេះ គឺ​អ្នក​ត្រូវ​ចុះ​ឈ្មោះ​សិន​មុន​នឹង​ទាញ​យក​បាន តែ​ការ​ចុះ​ឈ្មោះ​នោះគឺ​មិន​មាន​ការ​បង់​ប្រាក់ទេ សូម​ចុច​នៅ​ទីនេះ ដើម្បី​ចូល​ក្នុង​វែប​សាយនោះ ។