ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ

មាតិកា​អត្ថបទ៖

តើ​អ្វី​ទៅ​ជា ?

នៅ​ពេល​បច្ចុប្បន្ន គេហទំព័រ​ទាំង​ធំ ទាំង​តូច គឺ​គេ​ពេញ​និយម​បំផុត​ការ​ប្រើ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ (ប.គ.ម.គ)។ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ គឺ​មាន​ន័យ​ជា​អង់គ្លេស​ថា Content Management System ()។ ប្រព័ន្ធ​គ្រប​គ្រង​មាតិកា​គេហទំព័រ គឺ​ជា​កម្មវិធី​វិប​មួយ​ដែល​គេ​ប្រើ​សម្រាប់​គ្រង់​គ្រង​គេហទំព័រ​របស់​យើង ហើយ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ទោះ​បី​អ្នក​ពុំ​សូវ​ចេះ​កូដ​ច្រើន​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មិន​ចេះ​កូដ​សោះ​តែ​ម្ដង ប្រាកដ​ជា​មិន​អាច​ប្រើ​បាន​ងាយ​ស្រួល​នោះ​ទេ។ នៅ​សព្វ​ថ្ងៃ​ប្រព័ន្ធ​បែប​នេះ មាន​ច្រើន​ណាស់ តែ​ប្រព័ន្ធ​ដែល​មាន​ប្រជាប្រិយ​ភាព និង​ទទួល​ការ​ពេញ​និយម​ប្រើ​ជាង​គេ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា៖ , , , ។ ប្រព័ន្ធ​និមួយៗ​មាន​លក្ខណៈ​ពិសេស និង រូប​រាង​ខុសៗ​គ្នា ហើយ​ក៏​មានមុខ​ងារ​ផ្សេងៗ​គ្នា​ដែរ។ ខ្ញុំ​នឹង​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​របស់​ប្រព័ន្ធ​និមួយៗ ដោយ​សេចក្ដី​សង្ខេប។

១. Joomla!

Joomla! គឺ​ជា ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដែល​បាន​វាយ​លុក​ទី​ផ្សារ​នៅ​ប្រទេស​កម្ពុជា​មុន​គេ។ វា​មាន​លក្ខណៈ​ងាយ​ស្រួល​ប្រើ ផ្នែក​គ្រប់​គ្រង(back-end) មាន​ទំហំ​ស្រឡះ។ លើស​ពី​នេះ វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​ភាសា​ខ្មែរ​ផង​ដែរ ដែល​បាន​ធ្វើ​ការ​បក​ប្រែ​ដោយ​ក្រុម JUGCAM(Joomla! User Group of Cambodia) បាន​ពេញ​លេញ​គ្រប់​គ្រាន់។ Joomla! គឺ​ជា​គម្រោង​ក្រោយ​របស់ Mambo។

Joomla! បាន​បង្កើត​ចេញ​នូវ​កំណែ​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៥ ដោយ​បាន​ប្ដូរ​ស្លាក​សញ្ញា​របស់ Mambo កំណែ 4.5.2.3 ហើយ​ក៏​បាន​កែ​នូវ​ចំណុច​កំហុស​មួយ​ចំនួន​របស់ Mambo កំណែ​នោះ​ផង​ដែរ។

Joomla! បាន​ដាក់​ឲ្យ​ប្រើ​នូវ​កំណែ 1.5 នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៨។

Joomla! កំណែ 1.6.0 បាន​ដាក់​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១។ ហើយ​កំណែ​នេះ​បាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត និង​បាន​បង្កើន​ប្រសិទ្ធភាព​នៃ​ផ្នែក​គ្រប់​គ្រង បាន​ស្រស់​ស្អាត​ជាង​មុន។

Joomla! កំណែ 1.7.0 នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ​ក្រោយ​ខែ​កក្កដា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

លក្ខណៈ​ពិសេស​របស់ Joomla! កំណែ 1.6

  • ការ​គ្រប់​គ្រង​សមាជិក (User Management)៖ Joomla! មាន​នូវ​ប្រព័ន្ធ​ចុះ​ឈ្មោះ ដែល​អាច​ឲ្យ​សមាជិក​ផ្សេងៗ អាច​ចូលរួម​សរសេរ​អត្ថបទ ឬ ចូល​រួម​ក្នុង​តំបន់​បណ្ដាញ​របស់​យើង​ក្នុង​គោលការណ៍​ពិភាក្សា​អំពី​អ្វីមួយ។ ហើយ​មាន​ប្រភេទ​សមាជិក​ចំនួន ៩ ផ្សេងៗ​ពី​គ្នា។
  • ឧបករណ៍​គ្រប់​គ្រង​ការ​កម្សាន្ត (Media Manager)៖ ជា​ទី​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក អាច​គ្រប់​គ្រង​រាល់​ឯកសារ​ទាំង​ឡាយ ដែល​បាន​ផ្ទុក​ឡើង​នៅ​ក្នុង​តំបន់​បណ្ដាញ​របស់​អ្នក ហើយ​អាច​ប្រើ​វា​ក្នុង​ការ​ចាប់​យក​រូប​និមួយៗ ទៅ​ដាក់​ក្នុង អត្ថបទ បាន​យ៉ាង​ងាយ​ស្រួល។
  • ឧបករណ៍​គ្រង់​គ្រង​ភាសា (Language Manager)៖ ជា​ទី​កន្លែង​គ្រប់​គ្រង​ភាសា​សម្រាប់​តំបន់​បណ្ដាញ​របស់​អ្នក ហើយ Joomla! ស្គាល់​គ្រប់​ភាសា​នៅ​លើ​ពិភព​លោក​ដោយ​ប្រើ​ប្រភេទ​យូនីកូដ UTF-8 សម្រាប់​ឯកសារ​ភាសា។
  • ការ​គ្រប់​គ្រង​ផ្ទាំង​បដា (Banner Management)៖ អ្នក​នឹង​ទទួល​បាន​ការ​ដាក់​ផ្ទាំង​បដា ផ្សាយ​អ្វី​មួយ ដែល​អ្នក​ចង់​ផ្សាយ ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម ឬ ផលិត​ផល​ណា​មួយ​ជា​ដើម។
  • ការ​បោះ​ឆ្នោត (Polls)៖ ប្រសិន​បើ​អ្នក​ចង់​ស្ទង់​មតិ​អ្នក​ទស្សនា​នានា​នោះ អ្នក​អាច​ប្រើ​លក្ខណៈ​ពិសេស ការ​បោះ​ឆ្នោត ជាមួយ​នឹង​ជម្រើស​ផ្សេងៗ​ទៀត​ជា​ច្រើន។
  • ការ​ស្វែង​រក (Search)៖ អ្នក​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ស្វែង​រក​មាតិកា​នានា​នៅ​ក្នុង​គេហទំព័រ​របស់​អ្នក។
  • ការ​គ្រប់​គ្រង​តំណ​ភ្ជាប់ (Web Link Management)៖ អ្នក​អាច​ផ្ដល់​ជា​តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​នានា​ដែល​មាន​ប្រយោជន៍ សម្រាប់​អ្នក​ទស្សនា​គេហទំព័រ​របស់​អ្នក ហើយ​អ្នក​ក៏​អាច​ដឹង​អំពី​ចំនួន​ចុច​ទៅ​លើ​តំណ​ភ្ជាប់​ណា​មួយ​ផង​ដែរ។
  • ការ​គ្រប់​គ្រង​មាតិកា (Content Management)៖ អ្នក​នឹង​ទទួល​បាន​ភាព​ងាយ​ស្រួល ក្នុង​ការ​គ្រប់​គ្រង​មាតិកា​អត្ថបទ​របស់​អ្នក​នៅ​ក្នុង​គេហទំព័រ។ អ្នក​ក៏​អាច​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ចូល​ទស្សនា អាច​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​អត្ថបទ​មួយ​នោះ ហើយ​ពួក​គេ​ក៏​អាច​ចែក​រំលែក​ទៅ​ឲ្យ​មិត្តភ័ក្ដិ​របស់​ពួក​គេ​ក៏​បាន។ ការ​បង្កើត​អត្ថបទ​និមួយៗ ត្រូវ​បាន​សរសេរ​ឡើង​ជាមួយ​ឧបករណ៍​កែ​សម្រួល WYSIWYG (What You See Is What You Got , អ្វី​ដែល​អ្នក​ឃើញ​គឺ​ជា​អ្វី​ដែល​អ្នក​ទទួល​បាន) ដែល​អ្នក​អាច​ដាក់​រូបភាព, តំណ​ភ្ជាប់​ផ្សេងៗ នៅ​ក្នុង​អត្ថបទ​របស់​អ្នក។ ហើយ​រាល់​អត្ថបទ​របស់​អ្នក ត្រូវ​បាន​រក្សា​ទុក​ជា​ឯកសារ​ប្រើ​យូនីកូដ UTF-8 ដែល​យូនីកូដ​ប្រភេទ​នេះ ស្គាល់​គ្រប់​ភាសា​ទាំង​អស់។
  • ការ​គ្រប់​គ្រង​ពុម្ព​រូបរាង (Template Management)៖ ពុម្ព​រូបរាង គឺ​ជា​របស់​មួយ​ដែល​ធ្វើ​ឲ្យ​គេហទំព័រ​របស់​អ្នក មាន​ភាព​ស្អាត និង​មាន​ភាព​ទាក់​ទាញ។ អ្នក​អាច​ប្រើ​ពុម្ព​រូបរាង សម្រាប់​គេហទំព័រ​ទាំង​មូល ឬ អាច​ចែក​ទី​កន្លែង​និមួយៗ​ឲ្យ​ប្រើ​ពុម្ព​រូបរាង​ផ្សេងៗ​គ្នា។ ហើយ​ពុម្ព​រូបរាង​និមួយៗ តែង​មាន​ជម្រើស​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់ អាច​កែ​តម្រូវ​តាម​ចិត្ត។
  • ប្រព័ន្ធ​ជំនួយ​ដែល​បាន​បញ្ចូល​ជា​ស្រេច (Integrated Help System)៖ Joomla! បាន​ដាក់​បញ្ចូល​ប្រព័ន្ធ​ជំនួយ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ ស្វែង​រក​នូវ​កម្រង​អត្ថបទ​ស្ដី​អំពី​ផ្នែក​ណា​មួយ​របស់ Joomla!។
  • ប្រព័ន្ធ​លក្ខណៈ​ពិសេស (System Features)៖ អ្នក​អាច​ដំឡើង​សមាសភាគ (Extensions) ជាមួយ​នឹង FTP ដោយ​មាន​ភាព​ងាយ​ស្រួល ហើយ​មាន​សុវត្ថិភាព។ អាច​បង្កើន​ល្បឿន​បើក​ទំព័រ​និមួយៗ​បាន​តាម ការ​រក្សា​ទុក​ទិន្នន័យ​ទំព័រ​ដោយ​សម្ងាត់ (page caching)។ អ្នក​គ្រប់​គ្រង អាច​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​សមាជិក​ម្នាក់ៗ ឬ ជាមួយ​នឹង​សមាជិក​គ្រប់​គ្នា តាម​រយៈ ប្រព័ន្ធ​ផ្ញើ​សារ​ជា​បណ្ដុំ (mass mailing system)។
  • សមាសភាគ​ដែល​មាន​ភាព​សម្បូរ​បែប (Powerful Extensibility)៖ នេះ​ជា​លក្ខណៈ​ពិសេស មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​កែ​ប្រែ​គេហទំព័រ​របស់​អ្នក តាម​តម្រូវ​ការ។ នៅ​ពេល​បច្ចុប្បន្ន​នេះ Joomla! មាន​សមាសភាគ​ជា​ច្រើន។

រូប​ភាព​ទំព័រ​គ្រប់​គ្រង​របស់ Joomla! កំណែ 1.6

២. WordPress

WordPress ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដែល​មាន​ប្រជាប្រិយ​ភាព​ជាង​គេ ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សេងៗ​ទៀត។ ព្រោះ​វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​លក្ខណៈ ប្លក់ (Blog, កំណត់​ហេតុ​លើ​បណ្ដាញ ដូច​ជា​គេហទំព័រ​សារព័ត៌មាន​ជា​ដើម)។ ហើយ​ប្រព័ន្ធ​មួយ​នេះ ក៏​មាន​ភាសា​ខ្មែរ​ផង​ដែរ តែ​ពុំ​ទាន់​មាន​ភាព​ល្អ​នោះ​ទេ ព្រោះ​តែ​កញ្ចប់​ភាសា​នោះ​បាន​បង្កើត​ឡើង​សម្រាប់ WordPress 2.0 (កំណែ​ចាស់)។ ចំពោះ​កំណែ​ថ្មី​វិញ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​បក​ប្រែ​បណ្ដើរៗ​ហើយ នៅ​ពេល​នេះ​បញ្ចប់​បាន​៥៥%​ហើយ។ នៅ​ថ្ងៃ​ខាង​មុខ​ខ្ញុំ​នឹង​ចង​ក្រង​ជា​កូន​សៀវភៅ​អេឡិចត្រូនិក (E-Book) សម្រាប់​បង្រៀន​ឲ្យ​ប្រើ​ប្រាស់ WordPress ជា​ភាសា​ខ្មែរ។ WordPess ក៏​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន​ផង​ដែរ តែ​ខ្ញុំ​សុំ​លើក​យក​មក​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។ មាន​ដូច​ជា៖

  • ការ​គោរព​ក្បួន​ខ្នាត​បាន​ត្រឹម​ត្រូវ៖ WordPress បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា គ្រប់​កំណែ​ទាំង​ឡាយ ត្រូវ​បាន​គោរព​តាម​ក្បួន​ខ្នាត​របស់ W3C។
  • ទំព័រ (Pages)៖ អនុញ្ញាត​ឲ្យ​អ្នក​អាច​បង្កើត​នូវ​ទំព័រ​ជា​ច្រើន​ផ្សេង​ពី​គ្នា។ ដូច​ជា​ទំព័រ៖ អំពី, ទាញ​យក, ….។ល។
  • តំណ​ភ្ជាប់ (Links)៖ អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​, គ្រប់​គ្រង និង ធ្វើ​បច្ចុប្បន្នកម្ម​ទៅ​លើ បណ្ដុំ​តំណ​ភ្ជាប់​នានា​នៅ​លើ​គេហទំព័រ​របស់​អ្នក។ ដែល​ជា​វិធី​អាច​ឲ្យគេហទំព័រ​យើង និង គេហទំព័រ​អ្នក​ដទៃ មាន​ចង​ភ្ជាប់​ទំនាក់​ទំនង​ទៅ​វិញ​ទៅមក ហើយ​អាច​មាន​អ្នក​ចូល​ទស្សនា​គេហទំព័រ​ទាំង​ពីរ​បាន​ច្រើន។
  • ពុម្ព​រូបរាង (Themes)៖ ជា​លក្ខណៈ​ពិសេស​មួយ ដែល​នាំ​ឲ្យ​គេហទំព័រ​របស់​លោក​អ្នក មាន​ភាព​ទាក់​ទាញ ដោយ​សារ​ពុម្ព​រូបរាង ដែល​អ្នក​បាន​ជ្រើស​រើស​យក​មក​ប្រើ។ សព្វ​ថ្ងៃ​នេះ​មាន​ពុម្ព​រូបរាង​ជាច្រើន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើ។
  • ឧបករណ៍​ទំនាក់​ទំនង​ឆ្លង​ប្លក់ (Cross-blog communication tools)៖ WordPress បាន​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​នូវ ការ​តាន​ដាន(Trackback) និង ការ​តភ្ជាប់ (Pingback) ក្រៅ​ពី​នេះ WordPress នឹង​ព្យាយាម​ធ្វើ​ឲ្យ​ស្គាល់​នូវ​ឧបករណ៍​ផ្សេងៗ​ទៀត នៅ​ពេល​អនាគត។
  • មតិ (Comments)៖ អ្នក​ទស្សនា​គេហទំព័រ​របស់​អ្នក​ទាំង​ឡាយ នឹង​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​មតិ​ទៅ​លើ​អត្ថបទ​បាន។ ហើយ​អ្នក​អាច​បិទ ឬ បើក ការ​ដាក់​មតិបាន​ផង​ដែរ នៅ​លើ​អត្ថបទ​និមួយៗ។
  • ការ​ការ​ពារ​របស់​ឥត​បាន​ការ (Spam protections)៖ WordPress បាន​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​ការ​ពារ​របស់​ឥត​បាន​ការ ដែល​បាន​ការ​ពារ​គេហទំព័រ​របស​ជៀស​ផុត​ពី​ការ​ឆាឆៅ​ពី​សំណាក់​មេរោគ​ជា​ដើម។ ទោះ​បី​ជា WordPress មាន​ប្រព័ន្ធ​នេះ​ក៏​ដោយ ក៏​វា​មិន​ទាន់​រឹង​មាំ​ដែរ។ យើង​ត្រូវ​ការ​កម្មវិធី​បន្ថែម​មួយ​ចំនួន​ទៀត ដើម្បី​បន្តឹង​ភាព​រឹង​មាំ​ឲ្យ​ខ្លាំង​ជាង។ ខ្ញុំ​សុំ​ណែនាំ​ឲ្យ​ប្រើ​កម្មវិធី​បន្ថែម​ឈ្មោះ៖ block spam by math។
  • ការ​ចុះ​ឈ្មោះ​សមាជិក​យ៉ាង​ពេញ​លេញ (Full user registeration)៖ WordPress មាន​ភ្ជាប់​ប្រព័ន្ធ​ចុះ​ឈ្មោះ​មក​ជា​មួយ​ស្រាប់។ លោក​អ្នក​អាច​រើស​ជម្រើស ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​អាច​ចុះ​ឈ្មោះ​នៅ​លើ​គេហទំព័រ​របស់​អ្នក​បាន, ដាក់​មតិ​បាន (ចំពោះ​អត្ថបទ​ដែល​អាច​ដាក់​មតិ​បាន​តែ​សមាជិក
  • ការ​ពារ​ប្រកាសន៍​ដោយ​ពាក្យ​សម្ងាត់ (Password Protected Posts)៖ អ្នក​អាច​ការ​ពារ​ប្រកាសន៍ (អត្ថបទ) ឯក​ជន​ដោយ​ប្រើ​ពាក្យ​សម្ងាត់ ដើម្បី​លាក់​បាំង​ពី​សាធារណៈ។ អ្នក​អាច​បង្កើត​នូវ​ប្រកាសន៍ ដែល​អាច​មើល​បាន​តែ​អ្នក​និពន្ធ​ផង​ដែរ។
  • ងាយ​ស្រួល​ក្នុង​ការ​ដំឡើង និង ការ​ធ្វើ​ឲ្យ​ប្រសើរ (Easy installations and upgrades)៖ ការ​ដំឡើង និង ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ចំពោះ WordPress ពី​កំណែ​មុនៗ គឺ​មាន​ការ​ងាយ​ស្រួល។ សាក​ល្បង​ទៅ អ្នក​នឹង​ឆ្ងល់​ថា ម៉េចបានកម្មវិធី​វិប​ផ្សេងៗ មិន​ស្រួល​ដូច​បែប​នេះ។
  • ងាយ​ស្រួល​ក្នុង​ការ​នាំ​ចូល (Easy Importing)៖ នៅ​ពេល​បច្ចុប្បន្ន WordPress ឧបករណ៍​នាំ​ចូល​របស់​ពី Textpattern, Greymatter, Blogger, និង b2។ ចំណែក​ឯ​ឧបករណ៍​នាំ​ចូល​ពី Nucleus និង pMachine គឺ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស្ថាបនា។

ពេលរៀបចំដំឡើង

ទំព័រព័ត៌មាន

 

៣. TYPO3

TYPO3 ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​មុន​គេ។ វា​ត្រូវ​បាន​ចាប់​ផ្ដើម​មុន​ដំបូង​ដោយ​លោក Kasper Skårhøj។ តែ​នៅ​ពេល​បច្ចុប្បន្ន TYPO3 ត្រូវ​បាន​អភិវឌ្ឍ​ដោយ​អ្នក​អភិវឌ្ឍ​ស្ម័គ្រ​ចិត្ត និង ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សមាគម TYPO3 ដែល​នឹង​រក្សា​វា​អោយ​នៅ​ជា​ប្រព័ន្ធ​បើក​ចំហ​ដែល​ឥត​គិត​ថ្លៃ និង​ល្អ​បំផុត។ TYPO3 ជា​ប្រព័ន្ធ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ ដែល​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​បាន​យក​មក​ប្រើ​ប្រាស់។ ដូច​ជា​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា Web Essentials បាន​យក TYPO3 ជា​គោល​ធំ​ក្នុង​ការ​បង្កើត​គេហទំព័រ​ដល់​អតិថិជន។ ប្រព័ន្ធ​មួយ​នេះ មាន​លក្ខណៈ​សម្បូរ​បែប​ដែល​អាច​កែ​ឆ្នៃ​ទៅ​តាម​តម្រូវ​ការ​អតិថិជន ដែល​ទាម​ទារ​អោយ​អ្នក​អភិវឌ្ឍន៍​គេហទំព័រ ធ្វើការ​ស្រាវ​ជ្រាវ និង​សិក្សា​អំពី​វា​អោយ​បាន​ច្រើន និង​ស្គាល់​លក្ខណៈ​ពិសេស​អស្ចារ្យ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​គេហទំព័រ​របស់​យើង​មាន​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង។ សុវត្ថិភាព​របស់ TYPO3 ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​បំផុត​បើ​ប្រៀប​ធៀប​ទៅ​ប្រព័ន្ធ​ផ្សេង។ ម្យ៉ាង​វិញ​ទៀត TYPO3 ក៏​ត្រូវ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ ដោយ​សហគមន៍​អ្នក​ប្រើប្រាស់​ TYPO3 នៅ​ប្រទេស​កម្ពុជា ដែល​ចូល​រួម​ពី​សំណាក់​អ្នក​អភិវឌ្ឍន៍​គេហទំព័រ សិស្ស និស្សិត និង អ្នក​សិក្សា​មក​ពី​ស្ថាប័ន​ផ្សេងៗ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន Web Essentials ធ្វើ​អោយ​ការ​ប្រើ​ប្រាស់ TYPO3 មាន​ភាព​ពេញ​លេញ​គ្រប់​គ្រាន់ អាច​ប្រើ​ការ​បាន​យ៉ាង​ស្រួល​ជាមួយ​ភាសាខ្មែរ។ ហើយ​សហគមន៍​នេះ ក៏​មាន​ការ​ជួប​ប្រជុំ​ក្រុម​អ្នក​ប្រើ​ប្រាស់ TYPO3 នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ សហគមន៍​អ្នក​ប្រើ TYPO3 នៅ​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​ពី​សំណាក់​សហគមន៍ TYPO3 អន្តរជាតិ។ មក​ទល់​ពេល​នេះ កិច្ច​ជំនួប​ត្រូវ​បាន​បង្កើត​បាន​ចំនួន​២ដង​រួច​មក​ហើយ ដែល​ទទួល​បាន​ជោគ​ជ័យ​គួរ​ឲ្យ​កោត​សរសើរ ហើយ​ថែម​ទាំង​បង្កើន​នូវ​ចំនួន​អ្នក​ប្រើ​វា​បាន​ច្រើន​ទៀត​ផង។

TYPO3 មាន​លក្ខណៈ​ពិសេស​ជា​ច្រើន តែ​ខ្ញុំ​សូម​លើក​យក​មក​បង្ហាញ​ដោយ​សង្ខេប៖

  • ទំព័រ​គ្រប់​គ្រង
    • ពហុ​គេហទំព័រ
    • ពហុ​ដូមែន
    • គ្រប់​គ្រង​សមាជិក / ក្រុម​សមាជិក
    • ការ​ផ្លាស់​ប្ដូរ​សមាជិក
    • ដំឡើង/ដំឡើង​កម្រិត សមាសភាគ (Extension)
  • ការ​គ្រប់​គ្រង​មាតិកា
    • បញ្ចូល​អក្សរ, រូបភាព, វីដេអូ, ព័ត៌មាន
    • ប្រើ​គំនូរ​រចនា កំណត់​លើ​រូប​រាង​គេហទំព័រ
    • ម៉ឺនុយ​កែ​ប្រែ​ដោយ​ស្វ័យ​ប្រវត្តិ ពេល​កែ​ប្រែ​រចនាសម្ព័ន្ធ​ទំព័រ
    • ការ​មើល​អត្ថបទ​ជា​មុន
  • ការ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ
    • មាន​គេហទំព័រ​ប្រើ TYPO3 ច្រើន​ជាង ០.៥លាន
    • មាន​ក្រុម​ហ៊ុន​ប្រហែល ៥០០០ នៅ​ជុំ​វិញ​ពិភព​លោក ផ្ដល់​សេវាកម្ម TYPO3 ជូន​អតិថិជន
    • អ្នក​អភិវឌ្ឍន៍​គេហទំព័រ​អាច​បង្កើត​បន្ថែម​នូវ​សមាសភាគ (Extension) ដែល​បច្ចុប្បន្ន មាន​ចំនួន​ជាង ៤០០០ រួច​មក​ហើយ ដែល​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ
    • ក្រុម​អ្នក​អភិវឌ្ឍន៍ TYPO3 ត្រួត​ពិនិត្យ​យ៉ាង​ខ្ជាប់​ខ្ជួន​លើ​សុវត្ថិភាព​កូដ
  • លក្ខណៈ​សម្បត្តិ
    • គេហទំព័រ​ផ្ទាល់​ខ្លួន៖ លឿន និង ងាយ​ស្រួល​ក្នុង​ការ​កែ​ប្រែ​មាតិកា
    • គេហទំព័រ​កម្រិត​មធ្យម៖ កំណត់​សិទ្ធិ​ឲ្យ​អ្នក​ប្រើ ផ្សេងៗ​គ្នា, ចេញ​ផ្សាយ​ទៅ​តាម​ពេល​កំណត់, ល្បឿន​លឿន, អាច​បញ្ចូល​គ្នា​ជាមួយ​ប្រព័ន្ធ​ផ្សេង​ទៀត
    • ស្គាល់​គ្រប់​ភាសា

TYPO3 ជាភាសាខ្មែរ

 

៤. Drupal

Drupal ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​មួយ ដែល​អាច​បង្កើត​គេហទំព័រ​បាន​យ៉ាង​ស្អាត តែ​យើង​ចាំ​បាច់​ត្រូវ​ចេះ​កូដ​ច្រើន​ផង​ដែរ។ Drupal ត្រូវ​បាន​បង្កើត​ឡើង​មុន​ដំបូង​នៅ​ឆ្នាំ ២០០១ ដោយ​លោក Dries Buytaert។ មក​ទល់​ពេល​នេះ Drupal បាន​ដាក់​ឲ្យ​ប្រើ​នូវ​កំណែ 7.0 ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១១។ ហើយ​កំណែ​ថ្មី​នេះ​ទៀត​សោត លែង​ទទួល​ស្គាល់​នូវ​កម្មវិធី​របស់​កំណែ 5.0 ទៀត​ហើយ គឺ​វា​ស្គាល់​តែ​កម្មវិធី​របស់​កំណែ 6.0 តែ​ប៉ុណ្ណោះ។ Drupal កំណែ​ថ្មី​នេះ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស​ថ្មី​ដែល​មាន​ភាព​ទាក់​ទាញ ជាមួយ​នឹង​រូបរាង​ថ្មី​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត Drupal ក៏​ត្រូវ​បាន​បកប្រែ​ទៅ​ជា​ភាសា​ខ្មែរ​ដោយ​ក្រុម Khmer OS ដែល​កាល​ណោះ Khmer OS ជា​អ្នក​ប្រើ Drupal មុន​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា។ តែ​ការ​បក​ប្រែ​នេះ ពុំ​បាន​គ្រប់​គ្រាន់​ពេញ​លេញ​នៅ​ឡើយ​នោះ​ទេ។

ខ្ញុំ​សូម​លើក​យក​លក្ខណៈ​ពិសេស​របស់ Drupal 7 មក​បង្ហាញ​ដោយ​សង្ខេប៖

  • មាតិកា​ដែល​អាច​បត់​បែន​បាន (Flexible Content)៖ កំណត់​វាល​ផ្ទាល់​ខ្លួន ដែល​អាច​ប្រើ​ក្នុង​ប្រភេទ​មាតិកា, សមាជិក, មតិ, លក្ខខណ្ឌ, និង​ផ្សេងៗ​ទៀត។ ទិន្នន័យ​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង SQL, NoSQL, ឬ ប្រើ​ឃ្លាំង​ផ្ទុក​ពី​ចម្ងាយ (remote storage)។
  • ពុម្ព​រូបរាង​ល្អ​ជាង​មុន (Better Theming)៖ គ្រប់​គ្រង​រាល់​ទិដ្ឋភាព​ដែល​បង្ហាញ​នៅ​លើ​អេក្រង់ ជាមួយ​នឹង API ថ្មីៗ​ថែម​ទៀត។
  • រូប​ភាព និង ឯកសារ (Images and Files)៖ ការ​បន្ថែម​រូប​ភាព​ទៅ​ក្នុង​មាតិកា​និមួយ ត្រូវ​បាន​បង្កើត​ស្រាប់​មក​ជាមួយ​ហើយ។ បង្កើត​រូប​តូច​សម្រាប់​បង្ហាញ, មើល​រចនាបថ​រូប​ភាព អាច​ប្រើ​ជា​រូប​ភាព ឯកជន ឬ សាធារណៈ​បាន។
  • បាន​បង្កើន​ការ​ស្គាល់​បណ្ដុំ​ទិន្នន័យ (Improved database support)៖ លក្ខណៈ​ថ្មី​នៃ បណ្ដុំ​ទិន្នន័យ​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ស្គាល់ ដែល​មាន​ដូច​ជា SQLite, MySQL/MariaDB, និង PostgreSQL. ដំឡើង​កម្មវិធី​បន្ថែម​ផ្សេត​ទៀត​ដើម្បី​ប្រើ MS SQL Server, Oracle, និង​ផ្សេងៗ​ទៀត។

សូម​មើល​វីដេអូ​អំពី Drupal 7 ដែលមាន​អក្សររត់​ពី​ក្រោម​ជា​ភាសា​ខ្មែរ៖ http://universalsubtitles.org/en/videos/NOfZXGeyeP1G/km/

អត្ថបទ​នេះ​បាន​ស្រាវ​ជ្រាវ និង​ដក​ស្រង់​ចេញ​ខ្លះៗ​ពី៖