ប្រវត្តិក្រុមហ៊ុន Apple Inc.

ក្នុងពិភពនៃបច្ចេកវិទ្យាដ៏ទំនើប អ្នកណាក៏ធ្លាប់បានលឺនិងល្បីអំពីក្រុមហ៊ុន Apple និងផលិតផលដ៏ទាន់សម័យរបស់វា។ ប៉ុន្ដែ ប្រហែលមិនសូវមានមនុស្សច្រើនទេ ដែលដឹងអំពីប្រវត្តិនៃក្រុមហ៊ុនមួយនេះ។ ដូច្នេះ សម្រាប់ប្រកាសន៍ទី១របស់ខ្ញុំ នៅក្នុងប្លក់នេះខ្ញុំសូមលើកយកប្រវត្តិសង្ខេបនៃក្រុមហ៊ុន Apple Inc. នេះ មកជម្រាបចែកជូនមិត្តអ្នកអានជ្រាបជា ព័ត៌មាននិងកែកំសាន្ដ។

ប្រវត្តិសង្ខេប

ក្រុមហ៊ុន Apple Inc. គឺជាសាជីវកម្មអាមេរិកពហុជាតិសាសន៍មួយដែលមានប្រតិ្តបតិ្តការទីផ្សារនៅទូទាំង ពិភពលោក។ ក្រុមហ៊ុននេះ រចនា ផលិត និងចេញលក់ទៅទីផ្សារនូវផលិតផល ៣ប្រភេទសំខាន់ៗ ដូចជា៖

  • គ្រឿងអេឡិចត្រូនិចអ្នកប្រើប្រាស់ (consumer electronics)
  • កម្មវិធីកុំព្យួទ័រ (computer software) និង
  • កុំព្យួទ័រផ្ទាល់ខ្លួន (personal computers) ។

បង្កើតឡើងនៅថ្ងៃទី១ មេសា ១៩៧៦ នៅទីក្រុង Cupertino រដ្ឋ California ក្រុមហ៊ុន Apple បានក្លាយខ្លួនជា សាជីវកម្មនៅថ្ងៃទី៣ មករា ១៩៧៧។ ដើមឡើយ ក្រុមហ៊ុននេះមានឈ្មោះថា Apple Computer, Inc. ប៉ុន្ដែ ៣០ឆ្នាំក្រោយមក នៅថ្ងៃទី៩ មករា ២០០៧ ពាក្យ “Computer” ត្រូវបានចេញចេញ ហើយក្រុមហ៊ុននេះ ក៏ប្ដូរឈ្មោះមកជា Apple, Inc. មកដល់សព្វថ្ងៃនេះ។ ការប្ដូរឈ្មោះេនះ ឆ្លុះបញ្ចាំងអំពី ការផ្លាស់ប្ដូរយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ពីផលិតផលកុំព្យួទ័រផ្ទាល់ខ្លួន មកផ្ដោតសំខាន់ធ្ងន់លើផលិតផលគ្រឿងអេឡិចត្រូនិច អ្នកប្រើប្រាស់វិញ។

ត្រឹមខែឧសភា ២០១០ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗដទៃទៀតក្នុងពិភពលោក ក្នុងចំណាត់ថ្នាក់ FT Global 500 ដោយ ទស្សនាវដ្ដី Financial Times ហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានតម្លៃជាងគេបន្ទាប់ពីទទួលបានតម្លៃទីផ្សារច្រើនជាង ក្រុមហ៊ុន Microsoft ។

ត្រឹមខែសីហា ២០១០ ក្រុមហ៊ុន Apple មានបណ្ដាញហាងលក់រាយ (retail store) ចំនួន ៣០១ ក្នុងបណ្ដា ប្រទេសចំនួន ១០ លើសពីនេះ ក៏មាន online store ដែលមានលក់ទាំង គ្រឿង hardware ក៏ដូចជាកម្មវិធី software ដែរ។

ត្រឹមខែកញ្ញា ២០១០ ក្រុមហ៊ុន Apple មានបុគ្គលពេញម៉ោងចំនួន ៤៦.៦០០នាក់ និងបុគ្គលពេញម៉ោង បណ្តោះអាសន្នចំនួន ២.៨០០នាក់ ទូទាំងពិភពលោក ហើយមានប្រាក់ចំណូលលក់ប្រចាំឆ្នាំ ប្រមាណ ៦៥,២៣ ពាន់លានដុល្លារអាមេរិក។

ឡូហ្គូ

ឡូហ្គូរបស់ក្រុមហ៊ុន Apple មានការវិវត្តន៍ពីមួយសម័យទៅមួយសម័យ ។ ខាងក្រោមនេះគឺឡូហ្គូចាស់ៗ របស់ក្រុមហ៊ុន Apple ៖

The original logo, featuring Isaac Newton sitting under an apple tree ឡូហ្គូដំបូងគេបង្អស់ ដែលមានរូបរបស់រូបវិទ្យាវិទូ Isaac Newton អង្គុយក្រោមដើមផ្លៃប៉ោម។
The rainbow logo, featuring a bitten apple in rainbow colors ឡូហ្គូថ្មីមានរាងជាផ្លែប៉ោមខាំអស់មួយដុំ ពណ៌ឥន្ទធនូ រចនាឡើងដោយលោក Rob Janoff ។
វាត្រូវបានប្រើចាប់ពីចុងឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៨ ។
The monochrome logo, featuring a bitten apple in monochrome ឡូហ្គូថ្មីមានពណ៌ខ្មៅតែមួយ ត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីឹឆ្នាំ ១៩៩៨ ពេលដែល iMac ស៊េរីថ្មីចេញលក់

ចន្លោះឆ្នាំ២០០១ និង២០០៣ ឡូហ្គូរបស់ក្រុមហ៊ុន Apple មានការកែសម្រួលលើពណ៌ខ្មៅទៅជាពណ៌ទឹក (Aqua-themed version) ហើយចាប់ពីឆ្នាំ២០០៣ មក កែទៅជាឡូហ្គូពណ៌ថ្លាដូចកញ្ចក់ (Glass-themed version) ដែលជាឡូហ្គូចុងក្រោយបំផុត។

 

ផលិតផល

ក្រុមហ៊ុននេះមានឈ្មោះល្បីល្បាញក៏ដោយសារតែភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់ទៅលើផលិតផលរបស់ខ្លួន។ ខាងក្រោមនេះគឺជាបញ្ជីផលិតផលពេញនិយមមួយចំនួនរបស់ក្រុមហ៊ុន Apple ៖

ផ្នែក Hardware ៖

ខ្សែផលិតផលកុំ​ព្យូទ័រ Macintosh (ឬហៅខ្លីថា Mac)

ម៉ាស៊ីនចាក់តន្រ្តី iPod

ទូរស័ព្ទ iPhone

iPad


ផ្នែកកម្មវិធីកុំព្យូទ័រ (Software) ៖

ប្រព័ន្ធដំណើរការ X

កម្មវិធីចាក់មេឌា iTunes

កម្មវិធី iLife

សម្រាប់រចនា កាត់ត បង្កើត និងកែសម្រួលលើពហុមេឌានានា ដូចជា៖ រូបភាព វីដេអូ តន្រ្ដី និងវេបសាយ

កម្មវិធី iWork

សម្រាប់ធ្វើគ្រប់កិច្ចការការិយាល័យ (មានលក្ខណ:ដូចនឹង Microsoft Office របស់ Windows)

កម្មវិធី Aperture សម្រាប់អ្នកថតរូបអាជីព

កម្មវិធី Final Cut Studio

សម្រាប់កាត់ត វីដេអូនិងសំលេង សម្រាប់ឧស្សាហកម្មភាពយន្ដ

កម្មវិធី Logic Studio សម្រាប់ការងារផលិតកម្មតន្រ្ដី

កម្មវិធីបើកអ៊ីនធឺណិត Safari

ប្រព័ន្ធដំណើរការ

ដែលប្រើនៅលើគ្រប់៎ឧបករណ៍កាន់ដៃ (handheld devices ឬ iDevices) របស់ Apple ដូចជា ទូរស័ព្ទ iPhone, ម៉ាស៊ីនចាក់ភ្លេង iPod និង iPad ។

 

ក្រៅពីផលិតផលដែលរៀបរាប់ខាងលើ ក្រុមហ៊ុន Apple ក៏មានផលិតផលផ្សេងទៀតដែរ។ តែដោយសារមានច្រើនពេក ទើបយើងមិនអាចរៀបរាប់បាន ទាំងអស់ក្នុងប្រកាសន៍នេះ។ លើសពីនេះ អត្ថបទនេះ ពិតជាជៀសមិនរួចពីការខ្វះចន្លោះឡើយ ដូច្នេះសូមអធ្យាស្រ័យផង។

ជាចុងក្រោយ សូមអរគុណដែលបានចូលទស្សនាប្លក់េនះ និងបានអានប្រកាសន៍េនះ។ សង្ឃឹមថាមិត្តអ្នកអានចូលចិត្ត និងរង់ចាំអានប្រកាសន៍ក្រោយៗទៀត។ សូមអរគុណ។

P.S. You are a PC or a Mac? ទោះបីអ្នកជ្រើសរើសយកចំលើយមួយណា អ្នកនៅតែជាអ្នក មិនមែន PC ហើយក៏មិនមែន Mac! ^^

រូបពីយុទ្ធនាការផ្សាយពាណិជ្ជកម្ម ‘Get a Mac’

 

ឯកសារយោង៖