Starry Hope Uploader កម្មវិធី​ផ្ទុក​រូបភាព​ឡើង​ទៅ Facebook នៅ​ក្នុង Ubuntu

តើ​អ្នក​ខ្ជិល​នឹង​បើក​គេហទំព័រ ក្នុង​ការ​ដាក់​ផ្សាយ​រូប​ផ្សេងៗ​របស់​អ្នក​ដែរ​ឬទេ? ខ្ញុំ​សូម​ណែនាំ​នូវ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ដែល​ជា​កម្មវិធី​ថ្មី មាន​មុខ​ងារ​ក្នុង​ការ​ផ្ទុក​រូប​ភាព​ទៅ​ក្នុង​គណនី របស់​អ្នក ដោយ​មិន​ចាំ​បាច់​បើក​គេហទំព័រ នោះ​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​បក​ប្រែ​កម្មវិធី​នេះ​បាន​គ្រប់ ១០០% ហើយ អាច​ទាញ​យក​ទៅ​ប្រើ​បាន​ហើយ។

ដើម្បី​ដំឡើង​ឯកសារ​ភាសា​ខ្មែរ សូម​ចម្លង​ឯកសារ​នេះ​ចូល​ទៅ​ក្នុង /usr/share/locale/km

បន្ទាប់​មក​បង្កើត​ថត​ឯកសារ​មួយ​ឈ្មោះ bin ទៅ​ក្នុង​ថត​មេ​ឈ្មោះ home ហើយ​បង្កើត​ឯកសារ​ទទេ​មួយ (Empty Document) ហើយ​សរសេរ៖
#! /bin/bash
LANGUAGE=km /usr/bin/starry-hope-uploader

ហើយ​រក្សា​វា​ទុក​ជា​ឯកសារ​ឈ្មោះ starry-hope-uploader ហើយ​អនុញ្ញាត​ឲ្យ​អាច​ដំណើរ​ការ​ជា​កម្មវិធី​បាន (Allow executing file as program) ជា​ការ​ស្រេច។

យើង​អាច​ដំឡើង​ Starry Hope Uploader ​បាន​តាម ទីតាំង​ផ្ទុក(Repository) ។ សូម​ចូល​ទៅ​ក្នុង ស្ថានីយ​បញ្ជា(Terminal) ហើយ​វាយ៖

sudo add-apt-repository ppa:jimjimovich/starry-hope-uploader

បន្ទាប់​មក​វាយ

sudo apt-get update && sudo apt-get install starry-hope-uploader

 

ការ​ដំឡើង​នឹង​ចាប់​ផ្ដើម បន្ទាប់​ពី​ដំឡើង​រួច អ្នក​អាច​ប្រើ​វា​បាន ដោយ​ចុច​លើ​បញ្ជី Application → Internet → Starry Hope Uploader

 

របៀប​ប្រើ​ប្រាស់៖

១. សូម​បើក​កម្មវិធី​នោះ វា​នឹង​បង្ហាញ​ដូច្នេះ៖

២. បន្ទាប់​មក​បំពេញ​ព័ត៌មាន​នៃ​គណនី Facebook របស់​អ្នក ហើយ​ចុច Login៖

៣. ពេល​នោះ​វា​នឹង​សួរ​រក​ការ​អនុញ្ញាត​ឲ្យ​ប្រើ ហើយ​សូម​ចុច​លើ​ពាក្យ”អនុញ្ញាត” ឬ “Allow”៖

៤. ក្រោយ​ពី​ភ្ជាប់​ចូល​រួច លោក​អ្នក​នឹង​ទទួល​បាន​ផ្ទាំង​ដូច​នេះ ហើយ​នៅ​ក្រោម​នោះ​អ្នក​អាច​បង្កើត ឬ ជ្រើស​រើស​កម្រង​រូប​ណា​មួយ​ដើម្បី​ផ្ទុក​រូប​ចូល៖

៥. បង្កើត​កម្រង​រូប​ថ្មី៖

៦. ដើម្បី​ផ្ទុក​រូប​ឡើង អ្នក​គ្រាន់​តែ​អូស​ទាញ​រូប​មក​ទម្លាក់​ទៅ​ក្នុង​ប្រអប់​នោះ៖

៧. បន្ទាប់​ចុច​លើ​ប៊ូតុង ផ្ទុក​រូប​ភាព​ឡើង ពេល​នោះ​ការ​ផ្ទុក​ឡើង​នឹង​ចាប់​ផ្ដើម៖

៨. ការ​ផ្ទុក​ឡើង​បាន​រួច​រាល់៖

នៅ​ពេល​នេះ សាក​បើក​គេហទំព័រ Facebook ហើយ​ភ្ជាប់​ចូល​គណនី​របស់​អ្នក​ទៅ​មើល៍? :D សូម​រីករាយ​ជាមួយ​កម្មវិធី​នេះ ;-)

អាន​ផង​ដែរ៖ http://www.omgubuntu.co.uk/2011/02/starry-hope-facebook-photo-uploader-linux/