

សំរាប់មិត្ត និង គ្រួសារ, ទំនាក់ទំនងចំងាយឆ្ងាយ, រឺ គ្រាន់តែកំសាន្ត, FaceTime សំរាប់iPadគឺនៅទីនេះ។ ជាមួយការប៉ះ, អ្នកអាចបង្កើត video call ពី iPad 2 របស់អ្នកទៅកាន់ iPad 2, iPhone 4, iPod touch ថ្មី រឺ Mac របស់អ្នកដ័ទៃទៀតលើ Wi-Fi។ និងធ្វើជាមនុស្សនៅទីនោះ ទោះបីជាអ្នកមិនបានទៅដល់។
ប៉ះ, និយាយ, ញញឹម, និង បក់ដៃ
នាំគ្នានិយាយថាអ្នកចង់ចាប់ផ្តើម video call ជាមួយមិត្តសំលាញ់របស់អ្នក។ គ្រាន់តែស្វែងរកឈ្មោះរបស់នាងក្នុងតារាងដែលចូលចិត្តនិងប៉ះ FaceTime ប៉ូតុង។ ការសុំអញ្ជើញនឹងលោតលើ iPad, iPhone, iPod touch, រឺ Mac របស់នាងហើយសូរបើនាងចង់ចូលរួមរឺអត់។ ពេលដែលនាងយល់ព្រម, FaceTime ចាប់ផ្ដើម។ លោតលើងនូវមុខរបស់នាង — ចំពីមុខមុខរបស់អ្នកស្ទើតែទំហំប៉ុនខាងក្រៅ — នៅលើអេ្រកង់ iPad ដ៏ធំ។ អ្វីដែលអ្នកត្រូវការគឺ Apple ID និង អាសយដ្ឋាន email អ្នកនឹងរូចរាល់។ វាងាយស្រួលជាងការលើកទូរសព័្ទ។

ម៉ាស៊ីនថតពីរ
មួយសំរាប់ពួកគេ មួយសំរាប់អ្នក
iPad បានដាក់បញ្ចូលនូវម៉ាស៊ីនថតពីរ, មួយនៅខាងមុខពីលើអេក្រង់ និង មួយនៅខាងក្រោយ។ អ្នកអាច
ផ្លាស់ប្តូររវាងវាពេលណាក៏បានក្នុងកំឡុងពេលហៅចេញ។ ម៉ាស៊ីនថតខាងមុខបែរចំពីមុខអ្នក, សំរាប់និយាយថាសូស្តី។ ម៉ាសុីនថតខាងក្រោយបែរទៅចំទៅអ្វីដែលនៅពីមុខអ្នក, ដើម្បីអួតថាតើអ្នកនៅឯណា, អ្នកនៅជាមួយនរណា, រឺក៏ អ្វីដែលអ្នកទើបតែទិញខ្ជាស់ខ្ជាយមកពីផ្សារ។ តែបើអ្វីគួអោយអស់សំណើចកើតឡើងនៅលើអ្នក, មិត្តភក្តិរបស់អ្នកអាចនឹងឃើញផងដែរ។



