ពុម្ព​អក្សរ​យូនីកូដ​ខ្វៀក

នា​ពេល​បច្ចុប្បន្ន​នេះ មាន​បងប្អូន​ជនជាតិ​ខ្មែរ​ជា​ច្រើន បាន​នាំ​គ្នា​ជួយ​អភិវឌ្ឍ​យូនីកូដ​ខ្មែរឲ្យ​មាន​​ច្រើន ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ។ ​ដៃ​ពី​មុន​ក៏​មាន​ដែរ គឺ​របស់​លោក​ពូ ដាញ់ ហុង តែ​គ្រាន់​តែ​មិន​ដូច​អក្សរ​ខ្វៀក​ទេ។ តែ​ពុម្ព​អក្សរ​ប្រភេទ​មួយ​នេះ គឺ​ជា​ពុម្ព​អក្សរ​ដៃ ហើយ​ជា​អក្សរដៃ​ខ្វៀក ដែល​ពី​មុនមិន​ធ្លាប់​មាន​ប្រើ​នោះ​ទេ ឥឡូវ​នេះ​មាន​ហើយ ដែល​បាន​បង្កើត​ដោយ​បង​ប្រុស ម៉ៅ ពិសិដ្ឋ ដែល​គាត់​រចនា​ចេញ​ពី​អក្សរ​ដៃ​ផ្ទាល់​របស់​គាត់ផ្ទាល់ ហើយ​គាត់​បាន​ឲ្យ​ឈ្មោះ​ថា៖ Kh MPS Fasthand។ សូម​មើល​រូប​ខាង​ក្រោម៖

ខ្ញុំ​ពិត​ជា​សូមកោត​សរសើរ​ចំពោះ​ស្នាដៃ​បង​ប្រុស និង បង​ប្អូន​ជាតិ​ខ្មែរ​ដទៃ ដែល​បាន​ប្រើ​យូនីកូដ​ខ្មែរ និង ជួយ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ មិន​យូរ​ទេ​យូនីកូដ​ខ្មែរ នឹង​មាន​ពុម្ព​អក្សរ​យ៉ាង​សម្បូរបែប គ្រប់​បែប​យ៉ាង ហើយ​លែង​ខ្វះ​ដូច​មុន​ទៀត​ហើយ។

អាន​អត្ថបទ​ផ្ទាល់​នៅ៖ http://mpsinfo.wordpress.com/2011/02/28/ហ្វុងអក្សរយូនីកូដថ្មី-kh-mps-fas