តើ​មាន​គំនិត​យ៉ាង​ណា​ដែរ?

ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​បង្កើត​គេហទំព័រ​នេះ​ជា​លើក​ដំបូង ហើយ​ឥឡូវ​កំពុង​ដាក់​ឲ្យ​ប្រើ​ក្នុង​ការ​សាក​ល្បង។ ខ្ញុំ​ចង់​មតិ​រិះគន់​នានា​ពី​បង​ប្អូន​ទាំង​អស់​គ្នា ថែម​ទាំង​ចង់​បាន​យោបល់​របស់​លោក​អ្នក​ថែម​ទៀត​ផង។ ខ្ញុំ​ជា​មនុស្ស​វ័យ​ក្មេង (ទើប​តែ​អាយុ​១៦​ឆ្នាំ​ទេ​បាទ) ដូច្នេះ​ពុំ​សូវ​មាន​គំនិត​មួយ​ដែល​សម្លឹង​ទៅ​ដល់​ឆ្ងាយ​នោះ​ទេ។ ដូច្នេះ​បងប្អូន​ទាំង​អស់​គ្នា គឺ​ជា​អ្នក​ផ្ដល់​គំនិត​ផ្សេងៗ ដើម្បី​ឲ្យ​ខ្ញុំ​ទទួល​បាន​មតិ និង មេរៀន​ថែម​ទៀត។

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍ ឬ មានមតិ ឬ មាន​គំនិត​រិះគន់ យ៉ាង​ណា​ចំពោះ​គេហទំព័រ​ក្មេង​ខ្ចី​មួយ​នេះ?

ដោយ​សេចក្ដី​គោរព,
ទេព សុវិចិត្រ