ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ

មាតិកា​អត្ថបទ៖

  • តើ​អ្វី​ជា​​កុំព្យូទ័រ?
  • តើ​មាន​អ្វី​ប្លែក​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​បី។
  • ជម្រើស​ប្រព័ន្ធ​ប្រតិបត្តិការ។

មាន​បង​ប្អូន​មួយ​ចំនួន​ធំ អាច​និយាយ​ថា ពួកគាត់​ចេះ​តែ​ប្រើ​កុំព្យូទ័រ​ទេ តែ​អ្វី​ដែល​គាត់​កំពុង​តែ​ប្រើ​នៅ​ក្នុង​កុំព្យូទ័រ មិន​ទាន់​ដឹង​ថា ជា​អ្វី​នោះ​ទេ។ រឿង​នេះ​ខ្ញុំ​សង្កេត​ឃើញ​ជា​ច្រើន​នាក់​មក​ហើយ។ មាន​បង​ប្អូន​ខ្លះ​គាត់​បាន​ហៅ លីនុច ថា “វីនដូស៍​លីនុច O.o ”។ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ល្បីៗ​នៅ​លើ​ពិភព​លោក​មាន​បី​គឺ៖

ចុះ​ម៉េច​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ហ្នឹង?
ប្រព័ន្ធ​ប្រតិបត្តិការ អាច​និយាយ​បាន​ថា​ជា​កម្មវិធី​មេ​ដ៏​ធំ​មួយ ដែល​ជា​អ្នក​ធ្វើ​ឲ្យ​កុំព្យូទ័រ​ធ្វើ​ដំណើរ​ការ​បាន ហើយ​យើង​អាច​ដំឡើង​កម្មវិធី​តូចៗ​ផ្សេងៗ (ភាសា​វប្បធម៌​ហៅ​ថា៖ សមាស​កម្មវិធី​ផ្សេងៗ)។ ហើយ​អាច​បំពេញ​កិច្ចការ​របស់​លោក​អ្នក​បាន​តាម​តម្រូវ​ការ​ផង​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន និយម​ប្រើ ព្រោះ​វា​ងាយ​ស្រួល ហើយ​សាមញ្ញ​ណាស់ ក៏​ប៉ុន្តែ​ប្រព័ន្ធ​មួយ​នេះ នៅ​តែ​ដើរ​មិន​ទាន់​ស្រួល​នៅ​ឡើយ​ទេ ព្រោះ​វា​ជា​ប្រព័ន្ធ​ចាស់​មួយ​ទៅ​ហើយ។ ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​អស់ មិន​អាច​បំពេញ​តម្រូវ​ការ​របស់​លោក​បាន​១០០% នោះ​ទេ។ ដូច្នេះ​យើង​ត្រូវ​ជ្រើស​រើស​ប្រព័ន្ធ​ណា​មួយ​ដែល​អាច​បម្រើ​យើង​បាន​តាម​តម្រូវ​ការ ការ​ងារ​របស់​យើង។ នៅ​ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​រៀប​រាប់​ពី​ប្រវត្តិ​ខ្លីៗ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​និមួយៗ តែ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ពី​គុណ​វិបត្តិ និង គុណ​សម្បត្តិ​អំពី​ប្រព័ន្ធ​ទាំង​នេះ៖

១. វីនដូស៍

Windows7

សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ វីនដូស៍ បាន​ក្លាយ​ប្រព័ន្ធ​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ។ មក​ទល់​ពេល​នេះ​វីនដូស៍ ដែល​ជា​ផលិត​ផល​របស់ Microsoft បាន​ចេញ​ប្រព័ន្ធ​ដែល​ល្បីៗ​ដូច​ជា៖ Windows XP, Windows Vista, Windows 7, Windows 8(ដែល​កំពុង​ស្ថាបនា)។ សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ Windows មាន​អ្នក​ប្រើ​ប្រហែល​ជា​86.2% (បើ​តាម​ស្ថិតិ​របស់ W3School នៅ​ខែ​មករា​ឆ្នាំ​២០១១)ទៅ​ហើយ​នៅ​លើ​ពិភព​លោក។ ចំណែក​ឯ 7និង Vista ពុំ​សូវ​មាន​ច្រើន​នោះ​ទេ ព្រោះ​ប្រជាជន​ទម្លាប់​ប្រើ XP បាត់​ទៅ​ហើយ។ បាន​ជា វីនដូស៍ មាន​អ្នក​ប្រើ​ច្រើន​នោះ មក​ពី​ប្រព័ន្ធ​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ ហើយ​បាន​ដាក់​ឲ្យ​ប្រើ​ដោយ​ភាព​សម្បូរ​បែប ដែល​កាល​ពី​ឆ្នាំ​២០០២-២០០៣ ពុំ​ទាន់​មាន​ប្រព័ន្ធ​ណា​មួយ​ដើរ​បាន​ល្អ​ដូច​នេះ​ទេ ហើយ​ប្រព័ន្ធ​ដែល​សម្បូរ​បែប​នោះ​គឺ Windows XP។ ហើយ​កាល​នោះ ប្រព័ន្ធ Windows XP នេះ​ហើយ​ជា​អ្នក​ជំរុញ និង ជួយ​សម្រួល​កិច្ច​ការ​ដល់​មនុស្ស​ទាំង​ឡាយ។ ដោយ​សារ​តែ Windows XP មាន​អ្នក​ប្រើ​ច្រើន​ព្រោះ​តែ​ភាព​សម្បូរ​បែប ទើប​អ្នក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​ទាំង​ឡាយ​បាន​បង្វែរ​ខ្លួន​មក​រក​វា ចាប់​តាំង​ពី​ពេល​អ្នក​អភិវឌ្ឍ​នានា​ងាក​ខ្លួន​មក​រក​ប្រព័ន្ធ​នេះ​ដែរ ទើប​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ភាព​ល្បី​ឡើងៗ រហូត​មក​ដល់​សព្វ​ថ្ងៃ​ក៏​នៅ​តែ មាន​អ្នក​ប្រើ​ច្រើន​ដដែល។ ទោះ​បី​ជា​មាន​ភាព​ល្បី​ល្បាញ​យ៉ាង​ណា​ក្ដី ក៏​វា​មិន​ទាន់​ល្អ​បាន​គ្រប់​ដប់​ដែរ គឺ​នៅ​តែ​មាន​គុណ​វិបត្តិ​ខ្លះៗ​ផង គុណ​សម្បត្តិ​ផង។ (អាន​ព័ត៌មាន​បន្ថែម​នៅ​លើ​ទំព័រ http://en.wikipedia.org/wiki/Windows)

គុណ​សម្បត្តិ៖

  • មាន​កម្មវិធី​ច្រើន អាច​បំពេញ​តម្រូវ​ការ​បាន​យ៉ាង​ល្អ​ប្រសើរ
  • ងាយ​ស្រួល​ប្រើ
  • ពេញ​និយម​នៅ​ទ្វីប​អាមេរិក
  • ក្រុម​ហ៊ុន​ធំៗ​ភាគ​ច្រើន​ប្រើ​វា
  • រូបរាង​មាន​ភាព​ទាក់​ទាញ
  • ជា​ប្រព័ន្ធ​ប្រភេទ កូដ​បិទ​ជិត (Close Source)

គុណ​វិបត្តិ៖

  • អាច​នឹង​មាន​មេរោគ​ចូល​លុក​លុយ​បាន​យ៉ាង​ងាយ​ស្រួល ប្រសិន​បើ​មិន​ចេះ​ការពារ
  • ពិបាក​ពេល​ដំឡើង​ហើយ​រក Driver មក​ដំឡើង
  • កម្មវិធី​សំខាន់ៗ​ភាគ​ច្រើន ត្រូវ​ការ​ទិញ ទើប​ប្រើ​បាន​ពេញ​លេញ
  • ដំណើរ​ការ​មិន​សូវ​លឿន ព្រោះ​ពេល​បិទ​ម្ដងៗ វា​ត្រូវ​ការ​រក្សា​ទិន្នន័យ​ចូល Regidit
  • ត្រូវ​ការ​ទំហំ​ធំ ក្នុង​ការ​ផ្ទុក​ឯកសារ​ប្រព័ន្ធ (៦ GB ១៧ GB)
  • ដំណើរ​ការ​មិន​សូវ​រលូន នៅ​ក្នុង​កុំព្យូទ័រ​តូចៗ
  • ដំណើរ​ការ​អក្សរ​ប្រភេទ​យូនីកូដ UTF-8 មិន​សូវ​រលូន (ដូច​ជា៖ យូនីកូដ​ខ្មែរ ជា​ដើម )

ខាង​លើ​នេះ​គឺ​ជា​ចំណុច​ខ្លះៗ​ប៉ុណ្ណោះ ប្រហែល​ជា​នៅ​មាន​ចំណុច​ផ្សេងៗ​ជា​ច្រើន​ទៀត។

ស្ថិតិ​ពី W3Schools នៅ​ខែ​មករា ឆ្នាំ​២០១១ :

  • Windows7 : 31.1%
  • Windows Vista: 8.6%
  • Windows 2003 : 1.0%
  • Windows XP : 45.3%
  • Windows 2000 : 0.2%

២ . លីនុច

 

 

លីនុច បាន​ក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​សម​គួរ​ផង​ដែរ ព្រោះ​តែ​ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន ហើយ​អាច​ទាញ​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែល​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ល្បីល្បាញ​ម្នាក់។

ក្នុង​ឆ្នាំ ១៩៨៧ ជាមួយ​ប្រាក់​សន្សំ​មួយ​ចំនួន លោក ទ័រវ៉ាល់ បាន​ទិញ​កុំព្យូទ័រ​មួយ​ដែល​មាន​ឈ្មោះ​ថា Sinclair QL ដែល​ជា​កុំព្យូទ័រ​ដំបូង​បំផុត​ក្នុង​ពិភព​លោក។ តែ​ទោះ​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ពេញ​ចិត្ត​នឹង​កុំព្យូទ័រ​នេះ​ដែរ។ នៅ​ឆ្នាំ ១៩៨៨ លោក​បាន​ឈាន​ជើង​ចូល​ទៅ​រៀន​នៅ​ក្នុង​សកលវិទ្យាល័យ​ ហេសសិនគី (Helsinki)ដើម្បី​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ក្រោយ​មក​លោក​បាន​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ទៀត​ឈ្មោះ IBM នៅ​ក្នុង​ឆ្នាំ​១៩៩១ ដែល​មាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ MS Dos តែ​គាត់​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នេះ​ទេ។ ក្រោយ​មក​លោក​ក៏​បាន​សាក​ប្រើ​ប្រព័ន្ធ MINIX (បង្កើត​ដោយ​សាស្ត្រាចារ្យ​ជនជាតិ​ហូឡង់ Andrew Tanenbaum) ដែល​ជា​ប្រព័ន្ធ​ពឹង​ផ្អែក​លើ UNIX។ ដោយ​សារ​តែ MINIX មិន​មាន​លក្ខណៈ​ជា​កូដ​បើក​ចំហ ទើប​គាត់​សាកល្បង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ធ្វើ​ការ​ពឹង​ផ្អែក​លើ UNIX។ លោក ទ័រវ៉ាល់ បាន​ផ្អាក​ការ​សិក្សា​ដើម្បី យក​ពេល​មក​បង្កើត​ប្រព័ន្ធ​របស់​លោក ដែល​មាន​រយៈពេល​យូរ។ នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ​១៩៩១ គាត់​បាន​ផ្សាយ​ឲ្យ​ក្រុម​អ្នក​ប្រើ MINIX នូវ​ប្រព័ន្ធ​ថ្មី​របស់​លោក។ កំណែ​ទី​១​ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ហើយ​កំណែ​ទី​២​គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​ត្រូវ​បាន​ទទួល​ជា​ប្រព័ន្ធ​ផ្លូវ​ការ នៅ​ក្នុង​ជំនាន់​ទី​២។ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ប្រើ​ប្រព័ន្ធ​មួយ​នេះ ទើប​មិត្ត​របស់​លោក​គឺ Ari Lemmke បាន​អនុញ្ញាត​ឲ្យ​លោក ទ័រវ៉ាល់ ប្រើ​សេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បី​ចែក​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ដទៃ​ទៀត​អាច​ចូល​រួម​អភិវឌ្ឍ។ លោក​បាន​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ឈ្មោះ LINUX (លីនុច ) ដែក​កាត់​យក​ពី​ពាក្យ Linus’s MINUX។ តែ​លោក​គិត​ថា​ដូច​ជា​អាត្មា​និយម​ពេក លោក​ក៏​ចង់​ប្ដូរ​ទៅ​ជា Freax វិញ។ ក៏​ប៉ុន្តែ​ដោយ​សារ​ថត​នៅ​លើ FTP បាន​ដាក់​ថា បាត់​ទៅ​ហើយ ទើប​ប្រព័ន្ធ​មួយ​នេះ​មាន​ឈ្មោះ (លីនុច ) រហូត​មក។ ក្រោយ​មក​ទៀត​អ្នក​សរសេរ​កម្មវិធី​ផ្សេងៗ​ក៏​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ រួម​គ្នា។ នៅ​ពេល​នេះ​លោក ទ័រវ៉ាល់ ផ្ដោត​តែ​លើ ខឺនែល​របស់​លីនុច ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ដើរ​បាន​ងាយ​ស្រួល និង កាន់​តែ​ប្រសើរ។ (ដក​ស្រង់​ចេញ​ពី​សៀវភៅ CM ខ្លះៗ )

ភាព​ល្បី​ល្បាញ និង លក្ខណៈ​ពិសេស

ដោយ​សារ​តែ លីនុច ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភព​លោក​នោះ គឺ​នៅ​ពេល​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​បាន​យក លីនុច ធ្វើ​ជា​ប្រព័ន្ធ​ធំ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដូច​ជា៖ Debian, CentOS, RedHat, OpenSUSE, Ubuntu, ជា​ដើម ដែល​ដាក់​ឲ្យ​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ទូទៅ។ លើស​ពី​នេះ លីនុច ត្រូវ​បាន​គេ​យក​ទៅ​បង្កើត​សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ ដែល​មាន​ដូច​ជា​ប្រព័ន្ធ៖ Android, Maemo និង​ផ្សេងៗ​ទៀត។ ដោយ​សារ​តែ​ប្រព័ន្ធ លីនុច ពុំ​សូវ​មាន​ការ​រចនា​រូប​រាង​អេក្រង់​ខាង​មុខ​បាន​ស្អាត​ល្អ (ដូច​ជា​ពេល​ ខ្លះ​ប្រើ​តែ​ពាក្យ​បញ្ជា​សុទ្ធ ពុំ​មាន​រូប​បង្ហាញ​ទេ ) ទើប​អ្នក​អភិវឌ្ឍ​ផ្សេងៗ​បាន​បង្កើត​រូបរាង​អេក្រង់​ខាង​មុខ​ដើម្បី​ផ្ដល់​ភាព​ទាក់​ទាញ​ឲ្យ លីនុច កាន់​តែ​ខ្លាំង។ មាន​ដូច​ជា៖

  • GNOME
  • KDE
  • LXDE
  • Xfce

លីនុច ក៏​មាន​គុណ​សម្បត្តិ និង គុណ​វិបត្តិ​ផង​ដែរ៼។ ខ្ញុំ​នឹង​រៀប​រាប់​ត្រួសៗ​តែ​មិន​បាន​ពេញ​លេញ​នោះ​ទេ ទុក​ឲ្យ​អ្នក​រាល់​គ្នា​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដោយ​ខ្លួន​ឯង។ (អាន​ព័ត៌មាន​បន្ថែម​នៅ​លើ​ទំព័រ http://en.wikipedia.org/wiki/Linux)

គុណ​សម្បត្តិ៖

  • ដំណើរ​ការ​លឿន​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​តូចៗ
  • មាន​រចនាបថ រូប​ភាព ស្អាត និង​គួរ​ឲ្យ​ទាក់​ទាញ
  • កម្មវិធី​ភាគ​ច្រើន​ប្រើ​ដោយ​ឥត​គិត​ថ្លៃ
  • មិន​មាន​មេរោគ​ចូល​លុក​លុយ
  • ពេញ​និយម​ប្រើ​ច្រើន​នៅ អឺរ៉ុប ផ្នែក​អភិវឌ្ឍ​គេហទំព័រ
  • ត្រូវ​ការ​ទំហំ​ថាស​រឹង​តូច ដើម្បី​ផ្ទុក​ឯកសារ​ប្រព័ន្ធ
  • ពេល​ដំឡើង​ភ្លាម​ស្គាល់ Driver តែ​ម្ដង
  • ជា​ប្រព័ន្ធ​ប្រភេទ កូដ​បើក​ចំហ (Open Source)

គុណ​វិបត្តិ៖

  • ពិបាក​ប្រើ​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​មុន​ដំបូង
  • មិន​មាន​មេរោគ តែ​អាច​ខូច​មក​ពី​យើង​មិន​ចេះ​ប្រើ (ចុច​នេះ​ចុច​នោះ )
  • កូន​ប្រព័ន្ធ (ជា​ប្រព័ន្ធ​ផ្សេងៗ​ដែល​ពឹង​ផ្អែក​នៅ​លើ លីនុច ) ខ្លះ​ត្រូវ​ការ​ក្រាហ្វិក VGA ធំ (3D)
  • មិន​សូវ​មាន​កម្មវិធី​ពេញ​និយម និង សំខាន់ៗ​ប្រើ (ដូច​ជា៖ , Autodesk)
  • មិន​សូវ​កាន់​ថ្ម
  • ពេល​ខ្លះ​ត្រូវ​ការ​ប្រើ ពាក្យ​បញ្ជា (Command Line) ជា​ចាំ​បាច់

ស្ថិតិ​ពី W3Schools នៅ​ខែ​មករា ឆ្នាំ​២០១១ មាន​ចំនួន៖ 5.0%

៣ . X

 

 

Mac OS X (ត្រូវ​អាន​ថា Mac OS Ten) ក៏​ជា​ប្រព័ន្ធ​មួយ​ដែល​ពឹង​ផ្អែក​នៅ​លើ UNIX ហើយ​បាន​យក​កូដ​មក​ពី BSD ជា​ច្រើន​រួម​មាន​ទាំង Kernel មួយ​ចំនួន​ទៀត​ផង​ដែរ។ Mac OS X ក៏​ជា​ប្រព័ន្ធ​មាន​ប្រជាប្រិយ​ភាព​គួរ​សម​ដែរ ដែល​ភាគ​ច្រើន​គឺ​វា​មាន​សារប្រយោជន៍​សម្រាប់​អ្នក​អភិវឌ្ឍ​គេហទំព័រ ដូច​ទៅ​ហ្នឹង​កូន​ប្រព័ន្ធ Linux ផ្សេងៗ​ទៀត​ដែរ។ ហើយ​វា​គឺ​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន Apple។ Mac OS X ត្រូវ​បាន​ចេញ​ជា​រូប​រាង​នៅ​ក្នុង​ឆ្នាំ ១៩៩៩ ដែល​កាល​ណោះ​ចេញ​ជា Mac OS X Server 1.0 (ប្រព័ន្ធ​បណ្ដាញ​បម្រើ )។ នៅ​ខាង​ក្រោម​នេះ​ជា​តារាង​អំពី​កំណែ​ផ្សេងៗ​នៃ Mac OS X៖

 

កំណែ ឈ្មោះ កូដ ថ្ងៃ​ដាក់​ប្រកាស ថ្ងៃ​ចេញ​ប្រើ កំណែ​ថ្មីៗ
Mac OS X Server 1.0 Hera March 16, 1999 1.2v3 (October 27, 2000)
Public Beta Kodiak September 13, 2000
10.0 Cheetah March 24, 2001 10.0.4 (June 22, 2001)
10.1 Puma July 18, 2001 September 25, 2001 10.1.5 (June 6, 2002)
10.2 Jaguar May 6, 2002 August 24, 2002 10.2.8 (October 3, 2003)
10.3 Panther June 23, 2003 October 24, 2003 10.3.9 (April 15, 2005)
10.4 Tiger May 4, 2004 April 29, 2005 10.4.11 (November 14, 2007)
10.5 Leopard June 26, 2006 October 26, 2007 10.5.8 (August 5, 2009)
10.6 Snow Leopard June 9, 2008 August 28, 2009 10.6.6 (January 6, 2011)
<10.7 Lion October 20, 2010 Expected Q2 2011

ស្ថិតិ​ពី W3Schools នៅ​ខែ​មករា ឆ្នាំ​២០១១មាន​អ្នក​ប្រើ​ចំនួន៖ 7.8%

សូម​អរគុណ​លោក​អ្នក​ដែល​បាន​អាន​អត្ថបទ​មួយ​នេះ អត្ថបទ​នេះ​ខ្ញុំ​សរសេរ​ឡើង​ដោយ​ប្រើ​ចំនេះ​ផ្ទាល់​ខ្លួន​ខ្លះ និង​ដក​ស្រង់​ចេញ​ពី​ឯកសារ​ផ្សេងៗ។ ហើយ​ក៏​សូម​អភ័យ​ទោស​ចំពោះ​ត្រង់​ផ្នែក​អំពី Mac OS X មិន​បាន​សរសេរ​ច្រើន ក៏​ព្រោះ​តែ​ខ្ញុំ​មិន​ដែល​បាន​ប្រើ​វា ដូច្នោះ​ហើយ​ទើប​ខ្ញុំ​មិន​ដឹង​អំពី​សារប្រយោជន៍ របស់​វា​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ តែ​ប្រសិន​បើ​អ្នក​អាន មាន​ចំណេះ​ត្រង់​ផ្នែក​នេះ លោក​អ្នក​អាច​ជួយ​ផ្ដល់​ជា​អត្ថបទ​បន្តិច​បន្តួច ដើម្បី​ធ្វើ​ឲ្យ​អត្ថបទ​មួយ​នេះ​ឡើង​ប្រសើរ​ឡើង​វិញ។ ហើយ​អត្ថបទ​មួយ​នេះ​ក៏​មិន​ទាន់​ជា​ក្បោះក្បាយ​ណាស់​ណា​ដែរ តែ​ប្រហែល​ជា​វា​អាច​ជួយ​ឲ្យ​លោក​អ្នក​យល់​បាន​ច្រើន​ថែម​ទៀត​អំពី ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ។

 

ដោយ​សេចក្ដី​គោរព ,

ទេព សុវិចិត្រ