Inkscape

តើ​លោក​អ្នក​ចូល​ចិត្ត​កម្មវិធី​ឥត​គិត​ថ្លៃ​ដែរ​ឬទេ?

ខ្ញុំ​មើល​ឃើញ​ថា បង​ប្អូន​យើង​មួយ​ចំនួន​បាន​ទាញ​យក​កម្មវិធី​គិត​ថ្លៃ ដោយ​ប្រើ​មិន​មាន​អាជ្ញាប័ណ្ណ (crack) ដែល​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​យើង​មិន​មាន​ជម្រើស​ដែរ។ នៅ​ទីនេះ​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​កម្មវិធី កូដ​បើក​ចំហ និង ឥត​គិត​ថ្លៃ​ផ្សេងៗ ដែល​លោក​អ្នក​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​សេរី។ នៅ​ពេល​នេះ​ខ្ញុំ​សូម​ពាំនាំ​នូវ​​ភាព​ក្រាហ្វិក វ៉ិចទ័រ មួយ​ដែល​ជា​កម្មវិធី កូដ​បើក​ចំហ ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។ នេះ​គឺ​កម្មវិធី ដែល​ជា​កម្មវិធី​រចនា​រូបភាព​ក្រាហ្វិក វ៉ិចទ័រ ហើយ​ជា​កម្មវិធី​កូដ​បើក​ចំហ ដ៏​ល្បី​នៅ​ក្នុង​ពិភព​កម្មវិធី កូដ​បើក​ចំហ។ កម្មវិធី​នេះ អាច​បង្កើត​រូប​ក្រាហ្វិក វ៉ិចទ័រ បាន​យ៉ាង​ស្អាត​ដូច​ទៅ​នឹង Illustrator និង Corell Draw ផង​ដែរ។ សូម​មើល​រូប​ខាង​ក្រោម ដែល​បាន​បង្កើត​ឡើង​ដោយ Inkscape

ផ្ទះភូមិ ដែលជារូបក្នុងហ្គេមមួយ គូរឡើងដោយប្រើ Inkscape

គេហទំព័រ​ដើម៖ http://www.inkscape.org/

ទាញ​យក​សម្រាប់
Windows
Linux: សូម​ប្រើ​ការ​ដំឡើង​តាម មជ្ឈមណ្ឌល​កម្មវិធី (Software Center) ដែល​ទាញ​យក​តាម ទីតាំង​ផ្ទុក (Repository)
: Snow Leopard-Universal, Leopard-Universal, Tiger-PPC

ព័ត៌មាន​បន្ថែម​អំពី​ការ​ទាញ​យក សូម​ចូល៖ http://inkscape.org/download/?lang=en