
ផែនទីគឺជារបស់ដ៏សំខាន់មួយសម្រាប់អ្នក ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយ ដែលពុំស្គាល់ទីតាំងភូមិសាស្ត្រនោះមិនសូវច្បាស់។ ផែនទីអាចជាក្រដាសមួយផ្ទាំងធំ ឬជាក្រដាសតូចៗក៏មាន តែសម័យនេះជាសម័យកុំព្យូទ័រ វិវឌ្ឍនភាពនៃបច្ចេកវិទ្យានេះចេះតែរីកចម្រើនទៅមុន បានបង្កើតឲ្យមានរបស់ថ្មីៗនៅក្នុងពិភពឌីជីថល សម្រាប់ឲ្យមនុស្សប្រើប្រាស់បង្កនូវលក្ខណៈងាយស្រួល។ តួយ៉ាងដូចជា Google បានបង្កើតសេវាកម្មជាច្រើនអនេក ក្នុងនោះមាន Google Maps ជាបច្ចេកវិទ្យាដ៏ល្អអស្ចារ្យមួយផ្ដល់ផែនទីសម្រាប់មើលទីតាំងភូមិសាស្ត្រនៅលើពិភពលោកយើងនេះ។ នៅតាមតំបន់និមួយៗ ត្រូវបានផ្ដល់ឈ្មោះជាភាសាអង់គ្លេស និងជាភាសានៅតំបន់នោះ ឧទាហរណ៍ដូចជានៅប្រទេសថៃ, វៀតណាម ជាដើម។ ដោយឡែកផែនទីនៅប្រទេសកម្ពុជាយើង ក៏មានការបញ្ចូលឈ្មោះជាភាសាជាតិខ្មែរដែរ ក៏ប៉ុន្តែផែនទី Google ពុំអាចបង្ហាញអក្សរយើងបានសោះ បែរជាឃើញជ្រុងៗទៅវិញ (ដូចរូបខាងក្រោម)។...












